ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លឹ​ម គាន​ហោ ចុះ​ពិនិត្យ និង​ចាត់​ចែង​ការងារ​អន្តរាគមន៍​បូមទឹក​ពី​ស្ទឹង​​សិរី​សោភ័ណ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមករា ឆ្នាំ​២០២០ លោក​លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមករា ឆ្នាំ​២០២០ លោក​លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ចាត់ចែង​ការងារ​អន្តរាគមន៍​បូម​ទឹក​ពី​ស្ទឹង​សិរី​សោភ័ណ ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ បញ្ជូន​ទៅ​កាន់​ស្ទឹង​មង្គល​បូ​រី ស្ថិត​ក្នុង​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ដែល​ជិត​នឹង​រីង​ខះ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​មង្គល​បូ​រី ប្រមាណ​៨​ពាន់​គ្រួសារ​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

ក្នុង​ឱកាស​នេះ​ផង​ដែរ និង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នា​ពេល​ខាង​មុខ​ផង​នោះ លោក​រដ្ឋមន្ត្រី​បាន​សម្រេច​ផ្ដល់​ជូន​នូវ​ស្ថានីយ​បូមទឹក​ហ៊ុន​សែន ( បណ្តែត​) ដែល​មាន​ទុយោ​ទំហំ​៥ តឹក ចំនួន​០១ ស្ថានីយ ព្រមទាំង​បាន​ណែនាំ​ឲ្យ​ក្រុម​អ្នកបច្ចេកទេស​ធ្វើការ​សិក្សា ដើម្បី​ឈាន​ទៅ​សាងសង់​ប្រឡាយ​បេតុង ០១​ខ្សែ ប្រវែង​ប្រមាណ ៨ គីឡូម៉ែត្រ ចេញពី​ស្ថានីយ ទៅ​ភ្ជាប់​នឹង​ស្ទឹង​មង្គលបុរី ដែល​ប្រឡាយ​នេះ មាន​តួនាទី​ជា​ប្រឡាយ​ស្រោចស្រព​ផង និង​ជា​ប្រឡាយ​នាំ​ទឹក​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុងស្រុក​មង្គលបុរី​ផង​ដែរ ។

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​ស្រុក​មង្គល​បូ​រី មិន​ទាន់​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ដោយ​លោក​រដ្ឋមន្ត្រី​បាន​សម្រេច​តម្លើង​ម៉ាស៊ីនបូមទឹក​ចំនួន​៣​គ្រឿង បូមទឹក​បង្ហូរ​ទៅ​ស្ទឹង​មង្គល​បូ​រី ។

គួរ​បញ្ជាក់​ជូន​ថា ក្នុង​ឆ្នាំ ២០១៩- ២០២០ នេះ ស្រុក​មង្គល​បូ​រី បាន​បង្កបង្កើន​ផល​ស្រូវប្រាំង​រហូត​ដល់​ទៅ ៨ ម៉ឺន​ហិ​កតា ( ផែនការ​ខេត្ត​បាន​ដាក់ចុះ ៧ ពាន់​ហិ​កតា​តែ​ប៉ុណ្ណោះ ) ។

ចំពោះ​បញ្ហា​បង្កបង្កើន​ផល​ស្រូវប្រាំង​នេះ ត្រូវ​បាន​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​រួចរាល់​អស់ហើយ មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ