អី​ុ​រ៉​ង់​វាយប្រហារ​សងសឹក​លើ​ទីតាំង​យោ​ធា​​អា​មេ​រិ​ក​នៅ​អី​ុ​រ៉ា​ក់


សហរដ្ឋអាមេរិក​-​អី​ុ​រ៉​ង់៖ កាលពី​យប់​ថ្ងៃ​ទី​៧​មក​ទី​៨​មក​រា គ្រាប់​មី​សី​ុ​ល​យ៉ាងតិច​៩​គ្រាប់​ត្រូវ​បាន​បាញ់​ទៅ​លើ​មូលដ្ឋាន​អាកាសចរណ៍​AIN AL ASSAD​នា​ភាគ​ខាងលិច​អី​ុ​រ៉ា​ក់ ជា​កន្លែង​បោះទ័ព​របស់​កង​ទាហាន​អា​មេ​រិ​ក​។ នេះ​ជា​ការ​អះអាង​ប្រាប់​AFP​របស់​ប្រភព​សន្តិសុខ​មួយ​។ការ​វាយប្រហារ​នេះ​កើត​មាន​ជាង​២៤​ម៉ោង​បន្តិច បន្ទាប់​ពី​សហរដ្ឋអាមេរិក​អះអាង​ថា ប្រកាស​ច្រឡំ​ពី​កា​រដក​កងទ័ព​របស់​ខ្លួន​ចេញពី​អី​ុ​រ៉ា​ក់ យោង​តាម​ការ​អំពាវនាវ​មួយ​របស់​សភា​ប្រទេស​នេះ តែ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​បដិសេធ​។ យោង​តាម​ទូរទស្សន៍​អី​ុ​រ៉​ង់​ថា​ការ​វាយប្រហារ​នោះ​ជា​ការ​សងសឹក​របស់​អី​ុ​រ៉​ង់ ចំពោះ​ការ​សម្លាប់​ឧត្ដមសេនីយ​សូឡី​ម៉ា​នី តាម​បញ្ជា​របស់​លោក​ដូ​ណា​ល់​ត្រាំ​។ អាជ្ញាធរ​អី​ុ​រ៉​ង់​បាន​គំរាម​តបត​វិញ​កាន់តែ​ខ្លាំងក្លា​ជាង​នេះ​ថែម​ទៀត ក្នុង​ករណី​មានការ​វាយប្រហារ​ថ្មី​របស់​អា​មេ​រិ​ក​។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា គ្រាប់​មី​សី​ុ​ល​ជាង​១២​គ្រាប់ ត្រូវ​បាន​អី​ុ​រ៉​ង់​បាញ់​ប្រឆាំង​មូលដ្ឋាន​យោធា​២​កន្លែង ដែល​កងទ័ព​អា​មេ​រិ​ក​ប្រើ គឺ​មូលដ្ឋាន​AIN AL ASSAD​ដែល​លោក​ត្រាំ​ធ្លាប់​ទៅ​កាន់​ទីនោះ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨ និង​មូលដ្ឋាន​នៅ​ក្រុង​អ័​រ​ប៊ី​ល នា​ភាគ​ឦសាន​អី​ុ​រ៉ា​ក់​។ អាជ្ញាធរ​អា​មេ​រិ​ក​សម្រាប់​ពេល​នេះ​ពុំ​ទាន់​លើក​ពី​តុល្យការ​នៃ​ការ​វាយប្រហារ​នេះ​នៅឡើយ​។​ចំណែក​ទូរទស្សន៍​អី​ុ​រ៉​ង់​និយាយ​ថា ការ​វាយប្រហារ​នេះ​ខាង​អា​មេ​រិ​ក​ស្លាប់​៨០​នាក់ ជា​តួលេខ​ដែល​ពុំ​មានការ​ផ្ទៀងផ្ទាត់​ឡើយ​។ រីឯ​ទីបញ្ជាការដ្ឋាន​កងទ័ព​អី​ុ​រ៉ា​ក់​អះអាង​ថា បណ្ដា​មី​សី​ុ​ល​ដែល​ធ្លាក់​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ ក្នុង​ចំណោម​កង​ទាហាន​អី​ុ​រ៉ា​ក់​ទេ​។
ក្នុង​ភាសា​បែប​សម្រាល ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​មាន​ប្រតិកម្ម​នា​ព្រឹកថ្ងៃ​ទី​៨​មក​រា​ថា តុល្យការ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​។ ការ​វាយតម្លៃ​ពី​ការ​ខូចខាត​និង​ជន​រង​គ្រោះ​កំពុង​ធ្វើ​។ លោក​ថា​មក​ទល់​ពេល​នេះ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសើរ ។

រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​អី​ុ​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​ហ្សា​វ៉ា​ដ​ហ្សា​រី​ហ្វ អះអាង​ថា​ប្រទេស​របស់​លោក​បាន​ធ្វើការ​សងសឹក​ដោយ​សមាមាត្រ​នា​ពេល​យប់​។ យើង​មិន​ស្វែងរក​បង្កើន​ភាព​តានតឹង​ឬ​សង្គ្រាម​ឡើយ​។ចំណែក​ទីភ្នាក់ងារ​អាកាសចរណ៍​សី​ុ​វិល​សហព័ន្ធ​អា​មេ​រិ​ក​FAA បាន​ហាមឃាត់​មិន​ឲ្យ​បណ្ដា​យន្តហោះ​សី​ុ​វិល​អា​មេ​រិ​ក ហោះហើរ​ពីលើ​អី​ុ​រ៉ា​ក់ អី​ុ​រ៉​ង់​និង​ឈូង​សមុទ្រ​ពែ​រ្ស៍​។ ក្នុង​សេចក្ដី​ប្រកាស​មួយ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​JONATHAN HOFFMAN​គូសបញ្ជាក់​ថា នា​វេលា​ម៉ោង​១៧​និង​៣០​នាទី​ម៉ោង​នៅ​អី​ុ​រ៉ា​ក់ អី​ុ​រ៉​ង់​បាន​បាញ់​មី​សី​ុ​ល​បាលី​ស្ទិ​ក​ប្រមាណ​ជា​១២​គ្រាប់​ប្រឆាំង​កងកម្លាំង​យោធា​អា​មេ​រិ​ក​និង​យោធា​ស្ថិត​ក្នុង​ក្រុមចម្រុះ​នៅ​អី​ុ​រ៉ា​ក់​។ ច្បាស់​ណាស់​មី​សី​ុ​ល​ទាំងនោះ ត្រូវ​បាន​បាញ់​ចេញ​ដោយ​អី​ុ​រ៉​ង់ សំដៅលើ​មូលដ្ឋាន​យោធា​អី​ុ​រ៉ា​ក់​២ ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក ។

ហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៧​មក​រា​បាន​បដិសេធ​យ៉ាង​ច្បាស់ រាល់​បំណង​ចាក​ចេញពី​អី​ុ​អី​ុ​រ៉ា​ក់ តែ​កងកម្លាំង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​មួយ​ចំនួន ប្រកាស​ពី​ការ​ដក​កង​ទាហាន​របស់​ពួក​គេ​១​ផ្នែក​ចេញ មក​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់ នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ដែល​ភាព​តានតឹង​បច្ចុប្បន្ន​បំផ្លាញ​ដល់​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​។រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER​ថ្លែង​នា​ថ្ងៃ​ទី​៧​មក​រា​ថា សហរដ្ឋអាមេរិក មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អី​ុ​រ៉​ង់​ឡើយ ប៉ុន្តែ​ត្រៀម​បញ្ចប់សង្គ្រាម​មួយ ប្រសិនបើ​វា​ត្រូវ​ផ្ទុះ​ឡើង​។ យើង​មិន​ស្វែងរក​ចាប់ផ្ដើម​សង្គ្រាម​មួយ​ជាមួយ​អី​ុ​រ៉​ង់​ទេ តែ​យើង​ត្រៀម​បញ្ចប់​វា​។ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ការ​សម្រាល​សភាពការណ៍​ឲ្យ​ធូរស្រាល ។

គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​អី​ុ​រ៉​ង់
ស្រប​ពេល​ដែល​ការ​សម្រេចចិត្ត​វាយប្រហារ​ទីតាំង​ទាហាន​អា​មេ​រិ​ក​បង្ក​ការ​ក្តៅ​រោលរាល​ពេញ​តំបន់​មជ្ឈិម​បូព៌ ា ស្រាប់តែ​គ្រោះ​រញ្ជួយ​ដី​ចំនួន​ពីរ បាន​វាយប្រហារ​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉​ង់ ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​មួយ​ ។ នេះ​បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​របស់​សារព័ត៌មាន Sputnik ក្នុង​ថ្ងៃ​ដដែល ។ គ្រោះ​រញ្ជួយ​ដី​ទាំង​ពីរ មួយ​មាន​កម្រិត​៤,៩​រ៉ិ​ចទ័​រ បាន​វាយប្រហារ​នៅ​ចម្ងាយ​១០​គីឡូម៉ែត្រ​ពីទីក្រុងBorazjan និង​មាន​ជម្រៅ​១០​គីឡូម៉ែត្រក្រោម​ផ្ទៃដី ហើយ​ចំណុច​រំ​ញ័រ​គឺ​មិនសូវ​ជា​ឆ្ងាយប៉ុន្មាន​ពី​រោងចក្រ​នុយក្លេអ៊ែរ Bushehr ឡើយ ខណៈ​ការ​រញ្ជួយ​ដី​មួយទៀត​មាន​កម្រិត​៤,៥​រ៉ិ​ច​ទ័​រ ដែល​បាន​កើតឡើង​ក្រោយ​គ្នា​ប្រមាណ​ជា​១​ម៉ោង ហើយ​ចំណុច​រំ​ញ័រ​របស់​វា​ស្ថិត​នៅ​ចម្ងាយ​១៧​គីឡូម៉ែត្រ​ពី​ក្រុង Borazjan ។ទោះជា​បែប​នេះ​ក្តី ហេតុការណ៍​រញ្ជួយ​ដី​ទាំង​អស់នោះ​មិន​បាន​បង្ក​ការ​គំរាមកំហែង​ណាមួយ ដល់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​នោះ​ឡើយ ។

តើ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អុ​ី​រ៉​ង់់​ផ្ទុះ​ហើយ​ឬ ?
នៅ​យប់​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ ទី​៣ មក​រា កងទ័ព​អា​មេ​រិ​ក​ក្នុង​ប្រទេស​អុ​ី​រ៉ា​ក់បានវាយប្រហារ​លើ​ក្បួន​រថយន្ត​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​បា​ដា​ដ​ដោយ​សម្លាប់​ឧត្តមសេនីយ៍អុ​ី​រ៉​ង់​លោក កា​សឹម សូឡី​ម៉ា​នី និង​មេបញ្ជាការ​កង​ស្វ័យត្រាន​អុ​ី​រ៉ា​ក់ លោក អា​ប៊ូ ម៉ា​ឌី អាល់ មូ​ហានឌី​ស ។ អុ​ី​រ៉​ង់​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ឧត្តមសេនីយ៍៍ កា​សឹម សូឡី​ម៉ា​នី និង​បាន​គំរាម​សងសឹក​ប្រឆាំង​អា​មេ​រិ​ក​វិញ​។ ចំណែក​ប្រតិកម្ម និង​ការ​អំពាវនាវ​ឲ្យ​មាន​ភាព​អត់ធ្មត់ ស្ងប់ស្ងាត់​កំពុង​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់ ។ អ្វី​ដែល​គ្រប់​គ្នា​កំពុងបារម្ភ​ខ្លាំង​ពេល​នេះ គឺ​ការ​ផ្ទុះ​សង្គ្រាម​ជា​ចំហ​រវាង​អា​មេ​រិ​ក និង​អុ​ី​រ៉​ង់់​ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​មជ្ឈិម​បូព៌​៌ា​ទាំងមូល​ធ្លាក់​ក្នុង​ភាព​វឹកវរ ។

ក្រសួងការពារជាតិ​អា​មេ​រិ​ក​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​សម្លាប់​ឧត្តមសេនីយ៍៍​អុ​ី​រ៉​ង់ លោក កា​សឹម សូឡី​ម៉ា​នី និង​ថា​អ្នកបញ្ជា​ឲ្យ​សម្លាប់​ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​រូប​នេះ គឺ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ដដែល​ការ​សម្រេច​របស់​លោក​ត្រាំ​ជា​វិធានការ​មិន​អាច​ខ្វះ​បាន​ដើម្បី​ការពារ​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​នៅ​បរទេស និង​បន្ថែម​ថា ឧត្តម​សេនីយ៍ សូឡី​ម៉ា​នី បាន​រៀបចំ​យ៉ាង​សកម្ម​នូវ​ផែនការ​ដើម្បី​វាយប្រហារ​លើ​ក្រុម​មន្ត្រី​ការទូត និង​ក្រុម​ទាហាន​អា​មេ​រិ​ក​នៅ​ក្នុង​ទឹកដី​អុ​ី​រ៉ា​ក់ និង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា​ទាំងមូល ។ក្រសួងការពារជាតិ​អា​មេ​រិ​ក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ឧត្តមសេនីយ៍​សូឡី​ម៉ា​នី​ជា​អ្នករៀបចំ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​កម្លាំង​សម្ព័ន្ធ
មិត្ត​លើ​ទឹក​អុ​ី​រ៉ា​ក់​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដោយ​មាន​ទាំង​ការ​វាយប្រហារ​ក្នុង​ថ្ងៃ​ទី​២៧ ធ្នូ​ផង ។

ចំណែក​បាតុកម្មហិង្សា​ចូល​វាយប្រហារ​ដល់​ក្នុងស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ​ក្នុង​ស​ប្តា​ហ៍​នេះ​ក៏​ត្រូវ​បាន​អា​មេ​រិ​ក​ចាត់ទុកជា​ស្នាដៃ​របស់​ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​លោក កា​សឹម សូឡី​ម៉ា​នីដែរ ។ នៅ​ក្នុង​សេច​ក្តី​សន្និដ្ឋាន​ចុង​ក្រោយ ក្រសួងការពារ​ជាតិ​អា​មេ​រិ​កបាន​ព្រមាន​ទុកជា​មុន​ថា អា​មេ​រិ​ក​នឹង​បន្ត​ចាត់វិធានការ​ចាំបាច់​ជា​ច្រើន​ទៀត​ដើម្បី​ការពារ​ពលរដ្ឋ និង​ផលប្រយោជន៍​អា​មេ​រិ​កាំ​ង ទោះ​នៅ​ទីណា​ក៏​ដោយ តែ​កំហឹង​នឹង​អា​មេ​រិ​កបាន​ពុះកញ្ជ្រោល​នៅ​កណ្តាល​ក្រុង​តេ​ហេ​រ៉​ង់ ក្នុង​ថ្ងៃ​ធ្វើ​បុណ្យសព​ឧត្តមសេនីយ៍​ដែល​ស្លាប់ ។

តើ​ឧត្តមសេនីយ៍ កា​សឹម សូឡី​ម៉ា​នី​ជា​នរណា ? មាន​អាយុ​៦២​ឆ្នាំ ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​លោក​កា​សឹម សូឡី​ម៉ា​នី ជា​ឥស្សរជន​អុ​ី​រ៉​ង់់​ម្នាក់​ដែលមាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅក្នុង​ប្រទេស​អុ​ី​រ៉​ង់់ ។ កាលពី​ឆ្នាំ​២០១៧ ទស្សនាវដ្តី​អា​មេ​រិ​កាំ​ង Time ថែម​ទាំង​បាន​ដាក់​ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​រូប​នេះ​ទៅ​ក្នុង​ចំណោម​ឥស្សរ​ជន១០០​នាក់ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ​នៅក្នុង​លោក ។ នៅ​ក្រោយ​បដិវត្តន៍​អុ​ី​រ៉​ង់់​ឆ្នាំ​១៩៧៩លោក កា​សឹម សូឡី​ម៉ា​នី ដែល​ជា​កូន​គ្រួសារ​ក​សិករ​ក្រីក្រ​មួយ​បាន​ចូល​បម្រើ​ក្នុង​កង​ឆ្មាំ​បដិវត្តន៍​អុ​ី​រ៉​ង់់ ។ លោក​បាន​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាមអុ​ី​រ៉ា​ក់ អុ​ី​រ៉​ង់់​ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៨៨ ។ បន្ទាប់​មក​ក្នុង​ឆ្នាំ​១៩៩៨ ឧត្តម​សេនីយ៍ សូឡី​ម៉ា​នី បាន​ក្លាយជា​មេបញ្ជាការ​កម្លាំង​អាល់ កូដ ដែល​ជា​កងឯកភាព​មួយ​នៃ​កង​ឆ្មាំ​បដិវត្តន៍​អុ​ី​រ៉​ង់់ ។

លោក សូឡី​ម៉ា​នី បាន​ដឹកនាំ​ប្រតិបត្តិការ​នៅក្រៅ​ទឹកដី​អុ​ី​រ៉​ង់់ និង​ត្រូវ​បាន​គេ​ចាត់ទុកជា​ឥស្សរជន​គន្លឹះ​ដែល​បាន​ដើរតួ​នាទី​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​អុ​ី​រ៉​ង់់​នៅ​មជ្ឈិម​បូព៌​៌ា ពិសេស​នៅ​អុ​ី​រ៉ា​ក់ និង​នៅ​ស៊ី​រី ។ គឺ​ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​រូបនេះ​ដែល​បាន​ចូលរួម​ជួយ​ប្រធានាធិបតី​ស៊ី​រីលោក អាសា​ដ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អុ​ី​រ៉​ង់់​ឲ្យ​មាន​ប្រៀប​លើ​ក្រុមប្រឆាំង​នៅ​ក្នុង​សង្គ្រាមស៊ីវិល​សព្វថ្ងៃ ។ នៅ​អុ​ី​រ៉ា​ក់ ឧត្តមសេនីយ៍ សូឡី​ម៉ា​នី​ថែម
បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នយោបាយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​អុ​ី​រ៉ា​ក់ ។

គឺ​រូប​លោក​សូឡី​ម៉ា​នីនេះឯង​ដែល​បាន​បង្កើត​កម្លាំង​ស្វ័យត្រាន​អុ​ី​រ៉ា​ក់ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ពួក​ជី​ហាត អង្គ​ការ​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​គឺ​ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​ដដែល​នេះឯង​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​ជួយ​ចលនា ហេ​ស្បូ​ឡា​នៅ​លី​បង់ ។រដ្ឋបាល​អាម​រិ​កាំ​ង​យល់​មិន​ច្រឡំ​ទេ​ថា ការ​ងើប​បះបោរ​របស់​ក្រុម​ឈី​អុ​ី​ត​អុ​ី​រ៉ា​ក់​ប្រឆាំង​នឹង​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​អុ​ី​រ៉ា​ក់​សឹង​រាល់​ថ្ងៃជា​ស្នាដៃ​របស់​លោក​សូឡី​ម៉ា​នី ។ តាំងពី​លោក​ត្រាំ​បាន​ដក​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុ​ី​រ៉​ង់់ គេ​តែង​ឃើញ​កម្លាំង​អាល់ កូដ​របស់​ឧត្តមសេនីយ៍​សូឡី​ម៉ា​នី ចេញ​មុខ​តទល់​នៅ​ក្នុង​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​តេ​ហេ​រ៉​ង់ ។

អុ​ី​រ៉​ង់់​គំរាម​សងសឹក​ចាស់ដៃ​ប្រឆាំង​អា​មេ​រិ​ក​វិញ
ភាព​តានតឹង​រវាង​អា​មេ​រិ​ក និង​អុ​ី​រ៉​ង់​មិនមែន​ទើប​កើត​មាន​ថ្ងៃនេះ ឬ​ថ្ងៃ​ម្សិលមិញ​ទេ ។ តែ​ការ​ដែល​លោក​ត្រាំ ហ៊ាន​ទៅ​ព្រលះ​ស្តែង​ៗ​រូប​ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​កា​សឹម សូឡី​ម៉ា​នី ដ៏​មាន​ឥទ្ធិពល​ត្រូវ​បាន​អ្នកខ្លះ​យល់​ថា​ជា​ទ​ង្វើ​ជ្រុល​ហួស​បន្តិច ហើយ​ខ្លះ​ទៀត​ថា មិន​ជ្រុល​ពេក​ទេ ។ តែបើ​ពិនិត្យ​មើល​ប្រតិកម្ម​ជា​ទូទៅ​វិញ ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ ជា​វិធានការ​យ៉ាង​ចាស់ដៃ​ខ្លាំង​ចំពោះ​អុ​ី​រ៉​ង់់ រហូត​ដល់​មានការ​លើក​ឡើង​ថា លោក​ត្រាំ​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ក្រហម​ដែល​លោក​ធ្លាប់​បាន​រារែក​នា​ពេល​កន្លង​មក ។ រហូត​ដល់​ពេល​នេះ រដ្ឋបាល​អា​មេ​រិ​ក​ចេញ​មុខ​បញ្ជាក់ ពន្យល់ និង​ការពារ​ហេតុផល​របស់​ខ្លួន​ក្នុង​ការ​សម្លាប់​ឧត្តមសេនីយ៍​អុ​ី​រ៉​ង់់​លោក កា​សឹម សូឡី​ម៉ា​នី នៅ​ក្នុង​ទឹកដី​អុ​ី​រ៉ា​ក់ ។

តែ​អុ​ី​រ៉​ង់់​កំពុង​បន្ត​បញ្ចេញ​ប្រតិកម្ម​ក្តៅក្រហាយ​យ៉ាង​ខ្លាំង និង​បាន​គំរាម​សងសឹក​ប្រឆាំង​អា​មេ​រិ​ក​វិញ​ឲ្យ​ចាស់ដៃ​ខ្លាំង​ជាង​នេះ ។ «​អុ​ី​រ៉​ង់់ និង​រដ្ឋ​សេរី​ទាំងអស់​នៅ​ក្នុង​តំបន់​នឹង​ធ្វើការ​សងសឹក​ប្រឆាំង​អា​មេ​រិ​ក​វិញ​» នេះ​ជា​ការ​សន្យា​របស់​ប្រធានាធិបតី​អុ​ី​រ៉​ង់់​លោក ហា​សាន រ៉ូ​ហា​នី ។ ចំណែកប្រមុខ​សាសនា​អ៊ី​ស្លា​ម​អុ​ី​រ៉​ង់់​លោក អា​លី ខា​មេ​ណីក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដូច​គ្នា និង​បាន​ប្រកាស​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ ។ នៅ​អន្តរជាតិ ប្រតិកម្ម​ចម្រុះ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ដោយ​មានការ​បរិហារ​លើ​ទ​ង្វើ​របស់​អា​មេ​រិ​ក ការ​អំពាវនាវ​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​ស្ងប់ស្ងាត់ ហើយនឹង​ក្តី​បារម្ភ​ចំពោះ​ផលវិបាក​នៅ​ក្នុង​តំបន់​ទាំងមូល ។

រ​ស្ស៊ី​បានមើលឃើញ​ទ​ង្វើ​របស់​អា​មេ​រិ​កថា​ជា​ការ​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ដែល​កំពុង​តានតឹង​ស្រាប់ ។ ចំណែក​ចិន​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​អា​មេ​រិ​ក​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ។ អុ​ី​ស្រា​អែ​ល​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​កំពុង​បារម្ភ​ខ្លាំង​ដោយ​នាយក​រដ្ឋមន្ត្រី​លោក នេ​តាន់​យ៉ា​ហ៊ូ ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ក្រិ​ច​បាន​សម្រេច​ត្រឡប់​ចូល​ប្រទេស​វិញ​យ៉ាង​ប្រញាប់ ។គេ​នៅ​មិនដឹង​ថា តើ​ចម្លើយ​សងសឹក​របស់​អុ​ី​រ៉​ង់់​ចំពោះ​អា​មេ​រិ​ក​អាច​មាន​អ្វីខ្លះ កម្រិត​ណា និង​នៅ​កន្លែង​ណាខ្លះ​ទេ ។ អ្វី​ដែល​គេ​អាច​និយាយ​បាន អុ​ី​រ៉​ង់់​នឹង​មិន​អាច​ឈរ​ក្រពាត់ដៃ​មើល​ការ​ស្លាប់​ឧត្តមសេនីយ៍​លោក កា​សឹម សូឡី​ម៉ា​នី​នៅ​ក្រោម​គ្រាប់បែក​អា​មេ​រិ​កបាន​ឡើយ ។

ពិតជា​បាន​កើតឡើង​ឡើង​មែន​បន្ទាប់​ពី​ការ​បង្ហូរទឹកភ្នែក​មី​ស៊ី​ល​អុ​ី​រ៉​ង់​ជា​ច្រើន​គ្រាប់​បាន​បើក​ការ​វាយ​ប្រហារ​​លើ​ទីតាំង​ទាហាន​អា​មេ​រិ​ក​២​កន្លែង ក្នុង​ប្រទេស​អុ​ី​រ៉​ង់ ។ អុ​ី​រ៉​ង់​ក៏​បាន​ព្រមាន​ទៀត​ថា នេះ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ បើ​អា​មេ​រិ​ក​សងសឹក​នោះ អុ​ី​រ៉​ង់​និង​វាយប្រហារ​ក្រុង​ឌូ​បៃ​របស់​អា​រ៉ាប់​រួម និង​អុ​ី​ស្រា​អែ​ល ហើយនឹង​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ទឹកដី​អា​មេ​រិ​ក​តែ​ម្តង ៕

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ