ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ជំហាន​ងាយ​ៗ​ជួយ​ឲ្យ​អាជីវកម្ម​តូច​របស់​អ្នក​ជោគជ័យ

4 ឆ្នាំ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង គឺជា​ការ​សម្រេចចិត្ត​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាងគេ​សម្រាប់​មនុស្ស​ជា​ច្រើន ។ ហើយ​មិន​មាន​នរណា​ចង់​មើលឃើញ​អាជីវកម្ម​ដែល​ខ្លួន​បាន​បង្កើត​បរាជ័យ ឬ​ដំណើរការ​មិន​រលូន​តាម​ការ​រំ​ពឺ​ង​ទុក​ឡើយ ។ ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ​ម្នាក់ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​តូច​របស់​ខ្លួន​ជោគជ័យ? ១….

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង គឺជា​ការ​សម្រេចចិត្ត​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាងគេ​សម្រាប់​មនុស្ស​ជា​ច្រើន ។ ហើយ​មិន​មាន​នរណា​ចង់​មើលឃើញ​អាជីវកម្ម​ដែល​ខ្លួន​បាន​បង្កើត​បរាជ័យ ឬ​ដំណើរការ​មិន​រលូន​តាម​ការ​រំ​ពឺ​ង​ទុក​ឡើយ ។ ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ​ម្នាក់ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​តូច​របស់​ខ្លួន​ជោគជ័យ?

១. ធ្វើ​អ្វី​ដែល​អ្នក​ពូកែ​៖
សេចក្តី​ស្រលាញ់ ឬ​ចំណាប់អារម្មណ៍​របស់​អាជីវក​រលើ​ផ្នែក​ណាមួយ​ប្រាកដ​ណាស​ជា​កត្តា​ដែល​ជួយ​ឲ្យ​អាជីវកម្ម​ជោគជ័យ ប៉ុន្តែ​អ្នក​មិន​អាច​ជោគជ័យ​បាន​ឡើយ​ប្រសិនបើ​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើ​មិនមែន​ជា​ការងារ​ដែល​អ្នក​ពូកែ​ធ្វើ ។ តើ​អ្នកមាន​ជំនាញ​អ្វី? តើ​បញ្ហា​អ្វីខ្លះ​ដែល​អ្នក​ចង់​ដោះស្រាយ? ពេល​ខ្លះ សេចក្តី​ស្រលាញ់ និង​ចំណាប់អារម្មណ៍​លើ​ការងារ​កើត​ចេញពី​ការ​ទទួល​បាន​ជំនាញ​មួយ​ដែល​អ្នក​ដទៃ​ជួប​ការ​លំបាក​ក្នុង​ការ​រៀន ។

២. កុំ​លាឈប់​ពី​ការងារ​ពេញ​ម៉ោង​របស់​អ្នក​៖
មនុស្ស​ដែល​សម្រេចចិត្ត​ធ្វើ​ជា​អាជីវករ​ភាគច្រើន គឺ​ព្រោះតែ​ពួក​គេ​ធុញទ្រាន់​នឹង​ការ​ទៅ​ធ្វើការ​ពី​ម៉ោង ៩ ដល់ ៥ ល្ងាច​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង អាជីវកម្ម​តូច​របស់​អ្នក​ប្រហែលជា​មិន​ទាន់​មាន​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​គ្រប់​ឲ្យ​អ្នក​ចិញ្ចឹមជីវិត​ផង ។ ដោយហេតុ​ដូចនេះ​ទើប​ម្ចាស់​អាជីវកម្ម​មិន​គួរ​លាឈប់​ពី​ការងារ​ខ្លួន​ឡើយ​លុះត្រាតែ​ពួក​គេ​ជឿជាក់​ថា​ពួក​គេ​លែង​ត្រូវការ​ប្រាក់បៀវត្ស​ន៍​ប្រចាំខែ​ទៀត​ហើយ ។
៣. បោកប្រាស់​គេ​ខ្លះ​ប្រសិនបើ​ចាំបាច់​៖
អតិថិជន​ត្រូវ​តែ​មាន​ជំនឿ​ចិត្ត​លើ​អ្នក​ដែល​ជា​អ្នក​ផ្គត់ផ្គង់ ប៉ុន្តែ​បើ​អ្នក​មិន​ដែល​មានបទពិសោធន៍​ពី​មុន​មក​ទេ អ្នក​ត្រូវ​តែ​រៀន ឬ​បោកប្រាស់​ថា​អ្នក​មានបទពិសោធន៍​រហូត​ដល់​អ្នក​ពិតជា​មានបទពិសោធន៍​ច្បាស់លាស់​ពិតមែន ។ ជាមួយ​គ្នា​នេះ​ដែរ វា​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ពី​ខ្លួន​គ្រប់ពេល​មិន​ថា​អ្នកមាន​អារម្មណ៍​យ៉ាងណា​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ