ចុះ​ទៅ​ដល់​ឃើញប្រព្រឹត្ត​ជាក់ស្តែង​ក្នុង​បន្ទប់​ជួល ក្រោយ​​ពលរដ្ឋ​រាយការណ៍


ខេត្តកណ្តាល ៖ លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ដឹកនាំ​កំលាំង​អន្តា​គម​ន៍ សហការ​ជាមួយ​កំលាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​កំលាំង​ប៉ុស្តិ៍​សិ​ត្បូ ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​១៩​កញ្ចប់ មាន​កញ្ចប់​ធំ កញ្ចប់​តូច និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

ហេតុ​ការ​ណ៍ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​កំពង់​ព្រីង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ប៊​ន វ​ន្ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ កំលាំង​អន្តរាគមន៍​បាន​សហការ​ជាមួយ​កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​តា​ខ្មៅ និង​កំលាំង​ប៉ុស្តិ៍​សិ​ត្បូ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ក្នុង​បន្ទប់​ជួល​របស់​ឈ្មោះ​ប៊​ន វ​ន្ថា កំពុង​តែ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន ពេល​នោះ​កំលាំង​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​នោះ​សមត្ថកិច្ច​ឃើញ​ជនសង្ស័យ​ឈ្មោះ​ប៊​ន វ​ន្ថា ​កំពុង​តែ​ជួញដូរ​ថ្នាំ​ញៀន ក៏​ឃាត់​សួរនាំ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៩​កញ្ចប់​ធំ ល្មម​៤​កញ្ចប់ និង​ធំ​១​កញ្ចប់ ដែល​ជនសង្ស័យ​កំពុង​តែ​លក់​ជាក់ស្តែង ហើយ​ក៏​ឃាត់ខ្លួន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​ពិតជា​របស់​ខ្លួន ដែល​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​សង្កាត់​ស្វាយ​រលំ​ក្នុង​តម្លៃ​៤០០.០០០​រៀល​ពិត​ប្រា​ដក​មែន​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​យក​មក​អធិការ​រ​ដ្ផា​ន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ