ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ឱ្យតម្រុយ​ពី​រឿង​អនាគត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​អនាគត​របស់ Neymar នៅ​ឯ​ម្ចាស់​ជើងឯក​បារាំង Paris Saint-Germain នៅ​តែ​មិន​ទាន់​ច្បាស់​នៅឡើយ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​អនាគត​របស់ Neymar នៅ​ឯ​ម្ចាស់​ជើងឯក​បារាំង Paris Saint-Germain នៅ​តែ​មិន​ទាន់​ច្បាស់​នៅឡើយ វា​ហាក់ដូចជា​អតីត​តារា​ឆ្នើម​របស់​ក្រុម FC Barcelona រូប​នេះ​បាន​បង្ហើប​ប្រាប់​ពី​អ្វី​ដែល​គាត់​អាច​នឹង​ធ្វើ នា​ពេល​បន្ទាប់​។

កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លិប​កា​តា​ឡាន់ បន្ទាប់​ពី​គាត់​បាន​ប្រាប់ PSG អំពី​បំណងប្រាថ្នា​ចង់​ចាក​ចេញពី​ក្លិប​នៅ​ដើមរដូវ​កាល​នេះ​។

ខណៈ​ពេល​ដែល​គាត់​មិន​សម្រេច​នូវ​បំណងប្រាថ្នា​របស់​គាត់ Neymar នៅ​តែ​ចង់​ចេញពី​ក្លិប​ម្ចាស់​ពាន Ligue 1 បើ​ទោះបីជា​មានរឿង​អ្វី​ក៏​ដោយ​។ នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ Neymar បាន​ពិភាក្សា​អំពី​គោលបំណង​និង​ក្តី​សុ​បិ​ន្ត​របស់​គាត់​សម្រាប់​ឆ្នាំ ២០២០ មុន​ពេល​ដែល​គាត់​បាន​លើក​ឡើង​ថា​គាត់​នឹង​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី​មួយ​បន្ទាប់​ពី Copa America នៅ​ចុងឆ្នាំ​នេះ​។

ជើង​ខ្លាំង​ប្រេ​ស៊ី​ល​រូប​នេះ បាន​និយាយ​ថា​៖ «​គោលដៅ​របស់ខ្ញុំ​គឺ​ឈ្នះ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ជាមួយ​ទី​ក្រុងប៉ារីស​និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។ ខ្ញុំ​ចង់​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឈ្នះ Copa America ម្តងទៀត ហើយ​អាច​រក​ឃើញ​ការ​អភិវឌ្ឍ​ខ្លួន​ផ្សេង​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ