មូលហេតុដែល Salah មិនទៅចូលរួមពិធីប្រគល់ពានកីឡាករអាហ្វ្រិកល្អបំផុត
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែល Sadio Mane បានក្លាយទៅជាម្ចាស់ពាន CAF យើងមិនបានឃើញកីឡាករ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែល Sadio Mane បានក្លាយទៅជាម្ចាស់ពាន CAF យើងមិនបានឃើញកីឡាករ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែល Sadio Mane បានក្លាយទៅជាម្ចាស់ពាន CAF យើងមិនបានឃើញកីឡាករ Mohamed Salah ដែលជាម្ចាស់ពាននៅឆ្នាំ២០១៧ និង ២០១៨ មកចូលរួមក្នុងកម្មវិធីប្រគល់ពាន ដើម្បីមកលើកទឹកចិត្តមិត្តរួមក្រុមដែលជាម្ចាស់ពានឆ្នាំនេះឡើយ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ លេងបានយ៉ាងល្អនៅក្នុងរដូវកាលឆ្នាំ២០១៩ ឱ្យក្លិបហង្សក្រហម Liverpool ឈ្នះ UEFA Champions League និង ក្រុមជម្រើសជាតិឡើងដល់វគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations។ Mane ធ្លាប់បានឡើងឈរនៅលើវេទិកាកាលពីឆ្នាំ ២០១៦, ២០១៧ និង ២០១៨ ប៉ុន្តែកាលនោះមិនមែនក្នុងនាមជាម្ចាស់ពានដូចឆ្នាំនេះទេ។
ទាំង Riyad Mahrez និង Salah ដែលបានជាប់នៅចំណាត់ថ្នាក់លេខ២ និង លេខ៣ សុទ្ធតែមិនបានទៅចូលរួមកម្មវិធីប្រគល់ពាននេះ កាលពីយប់ថ្ងៃអង្គារ ខណៈដែលកីឡាករស្លាបរបស់ Man City រវល់លេងក្នុងការប្រកួតដណ្តើមពាន EFL Cup។
ទន្ទឹមនឹងនេះដែរ Salah ត្រូវបានគេជឿថារវល់នៅហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុម Liverpool មុនពេលទៅជួបជាមួយនឹង Tottenham Hotspur នៅក្នុងការប្រកួត Premier League នៅល្ងាចថ្ងៃសៅរ៍។
យោងទៅតាម Mirror បានអោយដឹងថា កំពូលតារាអេហ្ស៊ីបរូបនេះត្រូវបានអ្នករៀបចំកម្មវិធីដឹងថា មិនបានធ្វើពិធីអបអរអ្វីនោះទេ ហើយដូចនេះបានជាគាត់សម្រេចចិត្តមិនចូលរួមក្នុងកម្មវិធីនេះ។ មានការសន្និដ្ឋានជាច្រើនដែលថា Salah មិនចូលរួមកម្មវិធី ដោយសារតែមានបញ្ហាប្រេះឆាជាមួយនឹងសមាគមបាល់ទាត់អេហ្ស៊ីប៕
ចែករំលែកព័តមាននេះ