ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឥន្ធនៈ​អន្តរជាតិ​ប្រែ​ល​ប្រួល​តែ​ក្រសួងពាណិជ្ជកម្ម​ថា​នឹង​បន្ត​គណនា​តម្លៃ​ប្រេង​តាម​ការ​ឯកភាព​របស់​អន្តរក្រសួង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តម្លៃ​ប្រេង​អន្តរជាតិ​បាន​ប្រែ​ល​ប្រួល​ដែល​មិន​អាច​ព្យាករ​បាន​យ៉ាងណា​ក្តី ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា ក្រសួង​នៅ​តែ​គណនា​តម្លៃ​ប្រេង​តាម​ការ​ឯកភាព​របស់​អន្តរក្រសួង​ដដែល ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ មក​រា​នេះ ។ ក្រសួង​បាន​ពាណិជ្ជកម្ម​ចេញផ្សាយ​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តម្លៃ​ប្រេង​អន្តរជាតិ​បាន​ប្រែ​ល​ប្រួល​ដែល​មិន​អាច​ព្យាករ​បាន​យ៉ាងណា​ក្តី ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា ក្រសួង​នៅ​តែ​គណនា​តម្លៃ​ប្រេង​តាម​ការ​ឯកភាព​របស់​អន្តរក្រសួង​ដដែល ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ មក​រា​នេះ ។

ក្រសួង​បាន​ពាណិជ្ជកម្ម​ចេញផ្សាយ​ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម​បាន​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មេត្តា​ជ្រាប​ថា យោង​ទៅ​លើ​ស្ថានភាព​ទីផ្សារ​អន្តរជាតិ បច្ចុប្បន្ន​តម្លៃ​ប្រេងឥន្ធនៈ​អាច​មានការ​ប្រែ​ប្រ​ល​មិន​អាច​ព្យាករណ៍​បាន ។ ប៉ុន្តែ​ទោះបីជា​មានការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ក្តី ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នឹង​គណនា​តម្លៃ​ប្រេង​ទៅ​តាម​ប្រកាស​របស់​អន្តរក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល នូវ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល​១៥​ថ្ងៃ​ម្តង ដូច​អ្វី​ដែល​យើង​បាន​ឯកភាព​គ្នា​អនុវត្ត​កន្លង​មក ដើម្បី​រួមចំណែក​ផ្តល់​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​យើង ។

ក្រសួង​បន្ត​ថា អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ សូម​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​ដែល​លក់រាយ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បាន​ល្អ​ដូច​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ