ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះភ្លើង​សំរាម យាយីដល់យានដ្ឋានឆេះ​ក្បាល​ឡាន​អស់2គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យាន​ដា្ឋ​ន​ជួសជុល​រថយន្ត ​«​ចៅ​ចាក់​» បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ចំនួន​២​គ្រឿង ព្រមទាំង​របស់របរ​ចាស់​ៗ​ដែល​គរ​ទុក​ចោលរង​ការ​ខូចខាត ។​ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា…

រាជធានី​ភ្នំពេញ ៖ យាន​ដា្ឋ​ន​ជួសជុល​រថយន្ត ​«​ចៅ​ចាក់​» បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ចំនួន​២​គ្រឿង ព្រមទាំង​របស់របរ​ចាស់​ៗ​ដែល​គរ​ទុក​ចោលរង​ការ​ខូចខាត ។​ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ ២០២០ ដែល​យានដ្ឋាន​ខាងលើ​ស្ថិត​នៅ​តាម​ផ្លូវ​សម្តេច ជា ស៊ី​ម ក្នុងភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​ឆាបឆេះ​ក្បាល​រថយន្ត និង​របស់របរ ចាស់​ៗ​ដែល​ទុក​នៅ​កៀន​របង​ផ្នែក​ខាងកើត​យានដ្ឋាន​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​។ ភ្លាម​ៗ​នោះ ក្រុម​ជាង​និង​អ្នក​រស់នៅ​ជិតខាង បាន​នាំ​គ្នា​ទាញ​ទុយោ​ទឹក​និង​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ តែ​ពុំ​អាច​ទប់ស្កាត់​បាន ។

តាម​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង បាន​ទៅ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់​អស់​ទឹក​១​រថយន្ត​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ទៀត​ឡើយ ។ ទោះជា​យ៉ាងណា អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ចាស់​ៗ​ទុក​ចោល​ចំនួន​២​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ក្លាយជា​ដែក​អេ​ត​ចាយ និង​របស់របរ​មួយ​ចំនួន​ទៀត ។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គិភ័យ​នេះ ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី ដុត​សំរាម​ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​ទៅ​ដល់​ក្បាល​រថយន្ត ៕​

អត្ថបទសរសេរ ដោយ