ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យស បូ​វណ្ណៈ ឈ្នះ​ពាន​អន្តរជាតិ នា​មហោស្រព​ភាពយន្ត​អន្តរជាតិ

4 ឆ្នាំ មុន

នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង បាន​សម្រេច​ហើយ ដែល​លោក​អ៊ិ​ន សុ​ភិន បាន​កសាង​ស្នាដៃ​រឿង​ខ្មែរ​អស់​ជា​ច្រើន​រឿង ដោយ​ចុង​ក្រោយ សមិទ្ធផល​លោក​ឈ្នះ​ពាន​លើ​ឆាក​អន្តរជាតិ​។ ក្រោម​ការ​ប្រកាស​លើ​វេទិកា ធ្វើ​ឱ្យ​ក្រុមការងារ​អរ​រំភើប​នៅ​ពេល​បានដឹង ដោយ​មិន​ជឿ​តែ​ម្តង​នៅ​ពេល​ដែល​កម្ពុជា…

នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង បាន​សម្រេច​ហើយ ដែល​លោក​អ៊ិ​ន សុ​ភិន បាន​កសាង​ស្នាដៃ​រឿង​ខ្មែរ​អស់​ជា​ច្រើន​រឿង ដោយ​ចុង​ក្រោយ សមិទ្ធផល​លោក​ឈ្នះ​ពាន​លើ​ឆាក​អន្តរជាតិ​។ ក្រោម​ការ​ប្រកាស​លើ​វេទិកា ធ្វើ​ឱ្យ​ក្រុមការងារ​អរ​រំភើប​នៅ​ពេល​បានដឹង ដោយ​មិន​ជឿ​តែ​ម្តង​នៅ​ពេល​ដែល​កម្ពុជា អាច​ងើបឡើង​វិញ​ឈ្នះ​ពាន ក្នុង​ចំណោម​ភាពយន្ត​មក​ប្រជែង​គ្នា​។

ភាពយន្ត​រឿង «​លោកឪពុក​» ជាប់​ជា​រឿង​ដែល​មាន​តួ​សំខាន់ គឺ​លោក យស បូ​វណ្ណៈ សម្ដែង​បាន​ស័​ក្ត​សម​ជាងគេ ក្នុង​ព្រឹត្តិការណ៍ មហោស្រព​ភាពយន្ត​អន្តរជាតិ អាស៊ាន ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​59 នៅ​ម៉ា​កាវ ខណៈ​ដែល​ភាពយន្ត​រឿង «​ព្រលឹង​» របស់​មហាហង្ស បាន​ជាប់​ជម្រើស​ជា​ភាពយន្ត​ល្អ​បំផុត​ផ្នែក Best Visual effect top 3 ក្នុង​ចំណោម​ភាពយន្ត​មក​ពី​ជាង​100​ប្រទេស មក​ពី​ទូ​ទាំង​ពិភពលោក​។

នេះ​ចាត់ទុកជា​មោទនភាព​យ៉ាង​ខ្លាំង ដែល​ភាពយន្ត​រឿង «​លោកឪពុក​» ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​លើក​ពាន​១ ក្នុង​ចំណោម​ពាន​ដែល​បាន​ប្រកាស​នៅ​ក្នុង​ការ​ប្រកួត​ភាពយន្ត​អន្តរជាតិ អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០​។

លោក អ៊ិ​ន សុ​ភិន ត្រូវ​គេ​ឃើញ​ឡើង​ទទួល​ពាន​អន្តរជាតិ​មួយ​នេះ បើ​ទោះជា​ពាន​នោះ មាន​ឈ្មោះ​ជា​ពាន​បុគ្គល​ក្នុង​រឿង​។ លោក អ៊ិ​ន សុ​ភិន និយាយ​ថា លោក​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​ភាពយន្ត​រឿង «​លោកឪពុក​» ទទួល​បាន​ពាន​មួយ​លើ​ឆាក​អន្តរជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​លើក​ទី​៥៩ អាស៊ី ប៉ា​ស៊ី​ហ្វិ​ក នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។

បើ​ទោះជា​ពាន​ដែល​ទទួល​បាន​នោះ គឺ​បាន​ទៅ​លើ​តួ​ឪពុក​ក្នុង​រឿង​ឆ្នើម ដែល​មិន​សំដៅ​ដល់​ភាព​យន្ត​ទាំងមូល ប៉ុន្តែ​ក៏​ត្រូវ​បាន​លោក​ចាត់​ទុក​ថា គឺជា​មោទនភាព​ដ៏​ធំ​ក្នុង​នាម​ជា​ផលិតករ​ខ្មែរ​ផង​ដែរ ដែល​យក​រឿង​មក​ប្រកួត​លើ​ឆាក​អន្តរជាតិ ហើយ​ទទួល​បាន​ពាន​មួយ ដើម្បី​ឱ្យ​ពិភពលោក​ដឹង​ថា ខ្មែរ​ក៏​មានឱកាស​លើ​ពាន​មួយ​ក្នុង​ចំណោម​ពាន​សំខាន់​ៗ នៅ​មហោស្រព​ភាពយន្ត​អន្តរ​ជាតិ​។

លោក​ថា លោក យស បូ​វណ្ណៈ អត់​បានដឹង​ថា ខ្លួន​ត្រូវ​បាន​គណៈកម្មការ​ជម្រើស​ឱ្យ​ជាប់​ជា​តួរង​ប្រុស ឬ​តួ​ឪពុក​ឆ្មើ​ម​បែប​នេះ​ទេ ប្រសិនបើ​បានដឹង​មុន គឺ​លោក​ក៏​ប្រហែល​មក​ចូលរួម​ផង​ដែរ​។ លោក និង លោក យស បូ​វណ្ណៈ បាន​ឯកភាព​ហើយ​ថា សម្រាប់​ពាន គឺ​លោក​នឹង​តម្កល់​ទុក​នៅ​ក្នុង​ក្រុមហ៊ុន ចំណែក​ប័ណ្ណសរសើរ គឺ​នឹង​ផ្ញើ​ឱ្យ​លោក យស បូ​វណ្ណៈ នៅ​សហរដ្ឋអាមេរិក​។

ការ​ប្រកួត​ភាពយន្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​មាន​ប្រទេស​ជាង​១០ និង​ភាព​យន្ត​ជាង​២០ នៅ​លើ​ពិភពលោក​ចូលរួម​។ ព្រឹត្តិការណ៍​នេះ ប្រទេស​កម្ពុជា គឺ​មាន​ចំនួន​២​រឿង​ចូល​ប្រកួត​ដែរ គឺ​រឿង «​ព្រលឹង​» ជាប់​ជា​រឿង Best Visual Effect ក្នុង​ចំណោម​ជម្រើស​ចុង​ក្រោយ និង​រឿង «​លោកឪពុក​» ជាប់​ពាន​ផ្នែក​តួរង​ឆ្នើម​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ