ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានណាស់ ឃើញ​គាត់ដើរម្នាក់​ឯង ឆ្មក់ពីក្រោយ អស់លក្ខណ៍ត្រឹមគាត់ស្រែក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ចំណាស់​ម្នាក់​មិន​បាន​សម្រេច ហើយ​បម្រុង​រត់គេច​ខ្លួន ក៏​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់ ទន្លេ​បា​សាក់ ប្រទះ​ឃើញ​ក៏​ដេញ​តាម​ក្របួច​ជាប់​យក​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទន្លេបាសាក់​តែ​ម្តង ។ ហេតុ​ការ​ណ៏​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ចំណាស់​ម្នាក់​មិន​បាន​សម្រេច ហើយ​បម្រុង​រត់គេច​ខ្លួន ក៏​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់ ទន្លេ​បា​សាក់ ប្រទះ​ឃើញ​ក៏​ដេញ​តាម​ក្របួច​ជាប់​យក​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទន្លេបាសាក់​តែ​ម្តង ។

ហេតុ​ការ​ណ៏​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ នៅ​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២១ ក្រុម​៤៣ ភូមិ​៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ផាត់ ហុង​សេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ភេទ​ប្រុស មុខរបរ​ធ្វើការ​សំណង់ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្ម ភាព​ឆក់ និង​ម្នាក់​ទៀត​ឈ្មោះ ហឿ​ន វិ​ន​ហួរ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ភេទ​ប្រុស ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ ស្នាក់​នៅ​ភូមិ​ចុង​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ជា​ម្ចាស់​ម៉ូតូ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១C-១៨១៧ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ផុង ពៅ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ដើរ​ចេញពីផ្ទះ​គោលបំណង ទៅ​មុខ​ផ្សារ​ទំនើប​អ៊ី​អន​១ ដើម្បី​រក​ទិញ​អី​ហូប ខណៈ​ពេល​គាត់​កំពុង​ដើរ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ រហូត​ដល់​ចំណុច​កន្លែង​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា មក​ក្បែរ​គាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​ឈ្មោះ ហឿ​ន វិ​ន​ហួរ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ពី​គាត់​ដែរ តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​គាត់​ដឹងខ្លួន​មុន ។ ពេល​នោះ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​បើក​ម៉ូតូ​គេចខ្លួន ក៏​ត្រូវ​ជន​រង​គ្រោះ​ស្រែ​កថា «​ចោរ​» បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទន្លេបាសាក់​ដែល​កំពុង​ល្បាត​ក្បែរ​នោះ ឃើញ​ក៏​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ផ្លូវ​៣៨០ កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន តែ​មិន​បាន​សម្រេច ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទន្លេបាសាក់ កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​កាន់​អធិការ​ដ្ធា​ន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ