ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ បើ​អ្នក​ទទួល​អំណាច​នៅ​ថ្នាក់​ក្រោម​ជាតិ​គ្មាន​សមត្ថភាព​ការ​ធ្វើ​កំណែទម្រង់​ក៏​មិន​ទទួល​ជោគជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បើសិន​អ្នក​ទទួល​អំណាច​នៅ​ថ្នាក់​ក្រោម​ជាតិ​គ្មាន​សមត្ថភាព​ក្នុង​ការ​ទទួល​ភារកិច្ច​នោះ​ទេ ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ​មិន​ទទួល​ជោគជ័យ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បើសិន​អ្នក​ទទួល​អំណាច​នៅ​ថ្នាក់​ក្រោម​ជាតិ​គ្មាន​សមត្ថភាព​ក្នុង​ការ​ទទួល​ភារកិច្ច​នោះ​ទេ ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ​មិន​ទទួល​ជោគជ័យ​នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​អបរ​អ​សាទរ​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យ​ជំនះ​៧​មក​រា (១៩៧៩ -២០២០) នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា​នេះ នៅ​ខេត្តបាត់ដំបង ។

សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា ៖ «​យើង​បាន​ធ្វើ​គំ​ណែ​ទម្រង់​រចនាសម្ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ ហើយ​បាន​ប្រកាស និង​កំពុង​អនុវត្ត​ការ​កែសម្រួល​នេះ​រួច​ហើយ ។ ទន្ទឹម​យើង​ក៏​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​វាយតម្លៃ និង​កសាង​ធនធានមនុស្ស​នៅ​នឹង​ថ្នាក់​ស្រុក​ដែរ សម្រាប់​ពេល​នេះ​តទៅ​មុន ។ ព្រោះថា បើ​ឲ្យ​អំណាច ហើយ​អ្នក​ទទួល​គ្មាន​សមត្ថភាព ដើម្បី​ចាត់ចែង​ការងារ​ទទួល​ជោគជ័យ​នោះ ការ​ធ្វើ​កំណែរ​ទម្រង់​ក៏​មិន​ជោគជ័យ​ដែរ​»​។ សម្តេច​បាន​បន្ត​ថា ការ​ធ្វើ​កំណែទម្រង់​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សុខ​សន្តិភាព និង​ជា​ផ្នែក​មួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ផង​ដែរ ។ ព្រោះថា វា​ត្រូវ​បាន​បំរើ​លើ​វិស័យ​អប់រំ​ដោយ​មិន​ផ្តោត​តែ​លើ​កូនចៅ​របស់​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ គឺ​កូនចៅ​ប្រជាពលរដ្ឋ​ទាំងអស់ ។

ការ​ធ្វើ​កំណែទម្រង់​នេះ​ត្រូវ​បាន​សម្តេច ស ខេ​ង បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖ «​ទាំង​កូនចៅ​បក្ស​កាន់​អំណាច ទៅ​កូនចៅ​បក្ស​ប្រឆាំង​ក៏​នៅ​រៀនសូត្រ​ជាមួយ​គ្នា​ទាំង​នៅ​រៀន​ជាមួយ​គ្នា អី​ញ្ចឹ​ង​ទេ​ខ្ញុំ​ស្នើ​ថា ទាំង​រដ្ឋបាល​ខេត្ត រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់ ក្រុង ត្រូវ​តែ​ប្តេជ្ញា​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​» ។ សម្តេច ស ខេ​ង បាន​ចាត់​ទុក​ការ​ប្រគល់​ភារកិច្ច​ដល់​ថ្នាក់​ក្រោម​ជាតិ ខេត្ត ស្រុក ឃុំ នេះ គឺជា​បេស​កម្ម​ពិសេស​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​ពិសេស​នោះ​ខេត្តបាត់ដំបង ។

នៅ​ឆ្នាំ​២០២១ នឹង​មានការ​ធ្វើការ​បូក​សរុប​ការងារ ដើម្បី​ដក​ពិសោធន៍ ក្នុង​គោលបំណង យក​ទៅ​ពង្រឹង​នៅ​បណ្តាល​ខេត្ត​ណាមួយ​ផ្សេង​ទៀត ឬ​នៅ​ទីតាំង​ប្រទេស​តែ​ម្តង ។ សម្តេច​បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​ដើម្បី​បែងចែក​ដក់​មនុស្ស​ក្នុង​ការ​ធ្វើការ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។ ដូច្នេះ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ឃុំ សង្កាត់ មិន​ត្រូវ​ពឹង​មនុស្ស​មួយ​ក្រុម​ណា​នៅ​ខាងលើ​នៅទេ ។ ដូច្នេះ​យើង​ក៏​ជា​មនុស្ស​ម្នាក់​ហើយ​ជា​ម្ចាស់​ទឹកដី​ត្រូវ​តែ​ខិត​ចំ​ប្រឹងប្រែង ដើម្បី​កសាង​អនាគត កសាង​មូលដ្ឋាន​របស់​ខ្លូ​ន ដើម្បី​ធនធានមនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​យើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ