ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​ជាង​១០​គីឡូ​ដែល​ពិបាក​យ៉ាង​ខ្លាំង​ចាប់ផ្តើម​ចាក់​បេតុង​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្លូវលំ​មួយ​ខ្សែ​ជាង​១០​គីឡូម៉ែត្រ​ដែល​មាន​ភាព​លំបាក​ខ្លាំង​កន្លង​មក​នោះ​ឥឡូវ​បាន​ចាប់ផ្តើម​ចាក់​បេតុង​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​បើក​ការ​រ​ដ្ឋា​ន​សាងសង់ កាល​ចុងឆ្នាំ​២០១៩ កន្លង​មកនេះ ។ ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ ព្រែក​អំបិល ស្រុក​ស្អាង…

ខេត្តកណ្តាល ៖ ផ្លូវលំ​មួយ​ខ្សែ​ជាង​១០​គីឡូម៉ែត្រ​ដែល​មាន​ភាព​លំបាក​ខ្លាំង​កន្លង​មក​នោះ​ឥឡូវ​បាន​ចាប់ផ្តើម​ចាក់​បេតុង​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​បើក​ការ​រ​ដ្ឋា​ន​សាងសង់ កាល​ចុងឆ្នាំ​២០១៩ កន្លង​មកនេះ ។ ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ក៏​ដូច​ជា អ្នក​ប្រកប​រប​រកស៊ី​ផ្សេង​ៗ​ទៀត ពិសេស​នោះ​អ្នក​នៅ​ខេត្តតាកែវ​ផង​ដែរ ។

បើ​តាម​លោកពូ​ម្នាក់​ដែល​ជា​កម្មករ​សំណង់​កំពុង​កាយ​បេតុង​ចាក់​ពី​ឡាន​ដឹក​ស៊ីម៉ង់ត៍​បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ការ​បេតុង​នេះ​មិន​ទៀង​នោះ​ទេ ពេល​ខ្លះ​បាន​ជាង​១០០​ម៉ែត្រ ហើយ​ពេល​ខ្លះ​ក៏​បាន​តិច​ជាង​នេះ​ជាក់ស្តែង​ម្សិលមិញ​បាន​តែ​ប្រមាណ​ជាង​៧០​ម៉ែត្រ​ប៉ុណ្ណោះ ។ លោកពូ​បន្ត​ថា ការ​កាត់​បេតុង​មិន​ស្មើ​ប្រវែង​នេះ​ក៏​ដោយសារ​មាន​ភាព​រអាក់រអួល​ពី​ម៉ាស៊ីន​ក្រុ​ឡុ​ង​ស៊ីម៉ង់ត៍ ។ ជា​គោលការណ៍​ផ្លូវ​នេះ​នឹង​ចាក់​មួយ​ចំហៀង​ម្តង​រហូត​ដល់ទី​បញ្ចប់​នៃ​ផ្លូវ ព្រោះថា ដើម្បី​ទុក​ចំណែក​ផ្លូវ​មួយ​ម្ខាង​ទៀត​ធ្វើ​ចរាចរណ៍​បាន ។

លោកពូ​ឲ្យ​ដឹង​ផ្លូវត្រូវ​បេតុង​មាន​ទំហំ​៦​ម៉ែត្រ ហើយ​ពេល​នេះ​ចាត់​តែ​ម្ខាង​ចំនួន​៣​ម៉ែត្រ កម្រាស់​ប្រមាណ​ជា​២​តឹក ។ កម្មករ​សំណង់​ទាំង​ក្មេង ចាស់ ប្រុស ស្រី បាន​កំពុង​តែ​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ខាង​លើក​លោក បូ​រ៉ា​បាន​សប្បាយ​រីករាយ​នៅ​ពេល​ផ្លូវត្រូវ​បាន​ចាក់​បេតុង​យ៉ាង​ដូច្នេះ​ព្រោះថា នៅ​ពេល​ផ្លូវ​នេះ​រួចរាល់​ជា​ស្ថាពរ​នោះ​ប្រជាពលរដ្ឋ​នឹង​មាន​ភាព​ងាយស្រួល​ធ្វើ​ដំណើរ​ពិសេស​នោះ​លែង​ហ៊ុយ​ដី និង​ប្រឡាក់​ភក់​ដូច​មុន​ទៀត​ហើយ ។

លោក​ក៏​បាន​អរគុណ​ដល់​គណៈ​ពង្រឹង​ឃុំ​ព្រែក អំបិល ដែល​ដឹកនាំ​ដោយ​លោក​កែវ រ៉េ​មី និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន ។ ជាង​នេះ​លោក​ក៏​អរគុណ​ដល់​លោក​ប្រាក់ សុ​ខុន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជា ដែល​ជា​ប្រធាន​ពង្រឹង​ស្រុង​ស្អាង​តែង តែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ យ៉ាងណា​ក្តី​លោក ក៏​បាន​សំ​ណូ​ប​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវការ​ធ្វើ​ដំណើ សុំ មានការ​ប្រុង​ប្រយ័ត្ន​ពិសេស​នោះ​កុំ​បើកបរ​ល្បឿន​លឿន​ធ្វើ​ខ្លះ​មាន​គ្រោះថ្នាក់ ក៏​ដូច​ប៉ះពាល់​អ្នក​ធ្វើ​ដំណើរ ឬ​ក្មេង​ៗ​ចេញ​សាលា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ