ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ជំហាន​ត្រូវ​ដើរ​ប្រសិនបើ​អ្នក​ចង់​បើក​អាជីវកម្ម​ក្នុង​ឆ្នាំ២០២០

4 ឆ្នាំ មុន

ការ​ចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី​ប្រៀប​បានជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​វាយតម្លៃ​លើ​ជីវិត​របស់​អ្នក​សា​ជា​ថ្មី​ទាំង​ជីវិត​ផ្ទាល់ខ្លួន និង​ការងារ ឬ​អាជីវកម្ម​ជាដើម ។ ហើយ​វា​ក៏​អាច​ជា​ពេល​ដែល​អ្នក​សម្រេចចិត្ត​ថា​អ្នក​នឹង​ផ្លាស់​ប្តូរ​ផ្នែក​ផ្សេង​ៗ​ក្នុង​ជីវិត​ដែរ​ដូច​ជា​ការងារ​អ្នក​ជាដើម ។ ដូច្នេះ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ចង់​ឈប់​ពី​ការ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​និង​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង​នោះ អ្នក​គួរ​ដឹង​ពី​ជំហាន​សំខាន់​ៗ​ទាំង​បី​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​សម្រេច​គោលដៅ​ខាងលើ ។ ១….

ការ​ចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី​ប្រៀប​បានជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​វាយតម្លៃ​លើ​ជីវិត​របស់​អ្នក​សា​ជា​ថ្មី​ទាំង​ជីវិត​ផ្ទាល់ខ្លួន និង​ការងារ ឬ​អាជីវកម្ម​ជាដើម ។ ហើយ​វា​ក៏​អាច​ជា​ពេល​ដែល​អ្នក​សម្រេចចិត្ត​ថា​អ្នក​នឹង​ផ្លាស់​ប្តូរ​ផ្នែក​ផ្សេង​ៗ​ក្នុង​ជីវិត​ដែរ​ដូច​ជា​ការងារ​អ្នក​ជាដើម ។

ដូច្នេះ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ចង់​ឈប់​ពី​ការ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​និង​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង​នោះ អ្នក​គួរ​ដឹង​ពី​ជំហាន​សំខាន់​ៗ​ទាំង​បី​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​សម្រេច​គោលដៅ​ខាងលើ ។

១. អ្នក​ត្រូវ​តែ​សកម្ម​៖
វា​ជា​រឿង​ទូទៅ​ដែល​មនុស្ស​តែងតែ​ចង់​ជៀសវាង​ការ​ខិតខំ និង​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ចាប់ផ្តើម​ឱកាស​ថ្មី​មួយ ។ ដោយហេតុ​ដូចនេះ​ទើប​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​តែ​គំនិត តែ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត ។ ប្រសិនបើ​អ្នក​ចង់​ធ្វើ​ជា​អាជីវករ​មួយ​រូប​នោះ អ្នក​មិន​អាច​រង​ចាំ​អ្នក​ដទៃ​មក​ចាប់ផ្តើម​អាជីវកម្ម​ឲ្យ​អ្នក​បាន​ទេ​។ គឺ​អ្នក​ខ្លួនឯង​ជា​អ្នក​ត្រូវ​សកម្ម​ដើម្បី​សម្រេច​វា​បាន ។

២. បង្កើត​បណ្តាញ​ឲ្យ​បាន​ឆាប់​៖
ពេល​ដែល​អ្នក​សម្រេចចិត្ត​ច្បាស់លាស់​ហើយ​ថា​អ្នក​នឹង​ដើរ​ផ្លូវ​ជា​អាជីវករ ជំហាន​បន្ទាប់​ដែល​អ្នក​ត្រូវ​ដើរ​គឺ​ចូល​ទូរស័ព្ទ​របស់​អ្នក និង​រក​មនុស្ស​ដែល​អ្នក​អាច​ទាក់ទង​បាន​ដើម្បី​សុំ​យោបល់​និង​ដំបូន្មាន ឬ​សហការ​គ្នា​ជាដើម ។

ប្រាកដ​ណាស់ អ្នក​មិន​អាច​ទទួល​បាន​យោបល់ ឬ​ដំបូន្មាន​ល្អ​ៗ​ពី​មនុស្ស​ដែល​មិន​ជិត​ស្និទ្ធ​ឬ​ជឿ​ទុកចិត្ត​អ្នក​ឡើយ ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​អ្នក​គិត​ថា​អាច​ជួយ​អ្នក​នៅ​ថ្ងៃ​អនាគត​ពី​ពេល​បច្ចុប្បន្ន​នេះ​ទៅ ។

៣. ពិនិត្យ​មើល​តម្លៃ​សំខាន់​ៗ​របស់​អ្នក​វិញ​៖
គោល​តម្លៃ​សំខាន់​ៗ​របស់​អ្នក​គឺជា​គោលការណ៍​ដែល​សំខាន់​ជាងគេ​ដែល​អ្នក​តែងតែ​គោរព​តាម​មិន​ថា​ដោយ​ចេតនា ឬ​អ​ចេតនា​ទេ ។ វា​ជា​អ្វី​ដែល​ជួយ​ឲ្យ​អ្នកធ្វើការ​សម្រេច​ចិត្តធំ​ៗ​ក្នុង​ជីវិត ។

ប្រសិនបើ​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​តែ​អ្នក​នៅ​មិន​ទាន់​ច្បាស់លាស់​ខ្លួនឯង​នោះ អ្នក​អាច​ត្រួតពិនិត្យ​មើល​ការងារ​របស់​អ្នក​ម្តងទៀត​ថា​វា​ស្រប​ទៅ​នឹង​គោល​តម្លៃ​អ្នក និង​ចំណុចខ្លាំង​របស់​អ្នក ឬទេ? តើ​អ្នក​តែងតែ​បញ្ចប់​ស​ប្តា​ហ៍​អ្នក​ដោយ​មាន​អារម្មណ៍​នឿយហត់ និង​ខឹង​មែន​ទេ? តើ​អ្នក​ក្រោកពីដំណេក​ជា​រៀងរាល់ថ្ងៃ​មិន​ចង់ទៅ​ធ្វើការ​មែន​ទេ? គ្មាន​អ្វី​ដែល​អាច​ប្រាប់​អ្នក​ច្បាស់​ថា​អ្នក​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ជីវិត​ជា​អាជីវករ​ឬទេ​ក្នុង​ឆ្នាំ​ថ្មី​នេះ ប៉ុន្តែ​វា​ជា​ពេល​ល្អ​មួយ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​វាយតម្លៃ​លើ​ខ្លួនឯង​ឡើង​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ