ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​ធ្វើ​ឲ្យ​ចៅហ្វាយនាយ​ស្រលាញ់​ចូល​ចិត្ត

4 ឆ្នាំ មុន

អ្នកគ្រប់គ្រង និង​កន្លែងធ្វើការ​នីមួយ​ៗ​តែងតែមាន​លក្ខណៈ​ខុស​គ្នា ប៉ុន្តែ​ជា​ទូទៅ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​ចៅហ្វាយ​ស្រលាញ់​ចូល​ចិត្ត​នោះ អ្នក​ត្រូវ​តែ​ចេះ​ធ្វើការ​ឲ្យ​បាន​ល្អ ។ យ៉ាងណា​ក្តី​ក្រៅពី ការ​ខិតខំ​ធ្វើការ​ខ្លួនឯង​ហើយ នៅ​មាន​គន្លឹះ​ជា​ច្រើន​ទៀត​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​នេះ​ដែល​មាន​ដូ​ជ​ខាងក្រោម​នេះ​៖ ១. ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​៖…

អ្នកគ្រប់គ្រង និង​កន្លែងធ្វើការ​នីមួយ​ៗ​តែងតែមាន​លក្ខណៈ​ខុស​គ្នា ប៉ុន្តែ​ជា​ទូទៅ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​ចៅហ្វាយ​ស្រលាញ់​ចូល​ចិត្ត​នោះ អ្នក​ត្រូវ​តែ​ចេះ​ធ្វើការ​ឲ្យ​បាន​ល្អ ។ យ៉ាងណា​ក្តី​ក្រៅពី ការ​ខិតខំ​ធ្វើការ​ខ្លួនឯង​ហើយ នៅ​មាន​គន្លឹះ​ជា​ច្រើន​ទៀត​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​នេះ​ដែល​មាន​ដូ​ជ​ខាងក្រោម​នេះ​៖

១. ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​៖
ជាដំបូង​អ្នក​ត្រូវ​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​រអ៊ូរទាំ និង​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ច្បាស់លាស់​សិន ។ ការ​ដោះស្រាយ​បញ្ហា​មាន​ន័យ​ថា មុន​ពេល​លើក​ឡើង​ពី​បញ្ហា​អ្វីមួយ អ្នក​ត្រូវ​គិត​ពី​ដំណះ​ស្រាយ​វា​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ហើយ​វា​អាច​មាន​ន័យ​ថា អ្នក​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​វា​ផង​ដែរ ។ ទោះជា​វា​មិនមែន​ជា​រឿង​ងាយ​ពិតមែន​ក្តី ការ​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​នឹង​ជួយ​ឲ្យ​អ្នក​លេចធ្លោ​នៅ​កន្លែង​ការងារ ។

២. តែងតែ​បង្ហាញ​ពី​តម្លៃ​របស់​អ្នក​ឲ្យ​ទៅ​ក្រុមហ៊ុន​ជា​និច្ច​៖
ចៅហ្វាយ​របស់​អ្នក​មិន​ត្រូវការ​ដឹង​ថា គោលបំណង​ក្នុង​ការ​ចង់​ឡើង​តំណែង​របស់​អ្នក គឺ​មក​ពី​អ្នក​ចង់​មានការ​តម្លើង​ប្រាក់ខែ​ទេ ។ ផ្ទុយ​មក​វិញ រាល់​អ្វី​ទាំងអស់ គឺ​អ្នក​ត្រូវ​បង្ហាញ​ថា ចៅហ្វាយ និង​ស្ថាប័ន​ការងារ​របស់​អ្នក​នឹង​ទាញ​បាន​អត្ថប្រយោជន៍​ពី​អ្នក​បាន ។

៣. សុំ​ដំបូន្មាន​៖
យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard Business School បាន​ឲ្យ​ដឹង​ថា ការ​សុំ​សួរ​ដំបូន្មាន​ពី​ចៅហ្វាយ​មិន​បង្ហាញ​ប្រាប់​ថា អ្នក​ល្ងង់​ទេ ប៉ុន្តែ​វា​បែរជា​បង្ហាញ​ថា អ្នកមាន​សមត្ថភាព​ខ្ពស់​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​ចៅហ្វាយ​អ្នក​មើលឃើញ​អ្នក​កាន់តែ​ច្បាស់លាស់​ថែម​ទៀត ។ មូលហេតុ គឺ​មក​ពី​ការ​សុំ​សួរ​ដំបូន្មាន​បង្កើត​ជា​ការ​សហការ​ឬ​ការ​ចាប់​ដៃគូ​គ្នា​រវាង​អ្នក​និង​ចៅហ្វាយ​របស់​អ្នក ។

៤. ទៅ​ធ្វើការ​ឲ្យ​បាន​មុន​អ្នក​ដទៃ​៖
ការ​ស្រាវជ្រាវ​មួយទៀត​របស់ Michael G. Foster School of Business នៅ​សាកលវិទ្យាល័យ University of Washington បាន​ប្រទះ​ឃើញ​ថា បុគ្គលិក​ដែល​ទៅ​ដល់​ការិយាល័យ​មុនគេ​ភាគច្រើន​ត្រូវ​បាន​ចាត់​ទុក​ដោយ​ចៅហ្វាយ​ថា​ជា​បុគ្គលិក​ល្អ​ជាង​អ្នក​ដទៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ