តារាចម្រៀងវ័យ​ក្មេង​ នាង ប្រាក់​គ​ន្ធា វង្វេង​ផ្លូវ​ក្នុង​ព្រៃ​កណ្ដាល​យប់


រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​វ័យក្មេង​ កញ្ញា ​នាង ប្រាក់​គ​ន្ធា ​បាន​ជួប​ហេតុការណ៍​មួយ​ស្ទើរ​លស់​​ព្រលឹង ក្នុង​ពេល​ដែល​នាង​បាន​ត្រឡប់​មក​ពី​សម្តែង​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។ ហេតុ​ការណ៍​បាន​ធ្វើ​ឲ្យ​នាង​ស្រក់​ទឹកភ្នែក​ជាមួយនឹង​អារម្មណ៍​ភិតភ័យរន្ធត់ នៅ​ពេល​ដែល​នាង​វង្វេងផ្លូវ​នៅ​​ពេល​យប់ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ ។

កញ្ញា ​នាង ប្រាក់​គ​ន្ធា បាន​រៀបរាប់​តាម​ហ្វេ​ស​ប៊ុ​​ក​ឲ្យ​ដឹង​ថា «​លើក​ទី​មួយ​ហើយ​ ដែល​ខ្ញុំ​ជួប​រឿង​បែប​​នេះ មិន​ដែល​គិត​មិន​ដែល​នឹក​ស្មាន ដល់​អី​ឡូ​វ​បានដឹង​ច្បាស់​ហើយ ។ ខ្ញុំ​ខ្លាច​ណាស់​ ហេតុ​អ្វី​លេងសើច​នឹង​ខ្ញុំ​បែប​នេះ Location (​ទីតាំង​)? បង្ហាញផ្លូវ​១​ដែរ​ ត្រូវ​ទៅ​បាត់ដំបង តែ​ទៅ​ដល់​ចូល​​យូរ​ទៅ​ឃើញ​តែព្រៃ ចម្ការ វត្ត និង​ភ្នំ ផ្ទះយូរ​ៗ​ជួប​មួយ ហើយ​ផ្លូវ​សឹងតែ​គ្មាន​គោ​យន្ត​ឆ្លងកាត់ តែ​នឹក​ថា ​ផ្លូវ​ហ្នឹង​សល់​តិច​ទៀត​ដល់​បាត់ដំបង​ទៅ​ហើយ ។ ខ្ញុំ​ខ្លាច ចេះ​តែ​ជិះ​ទៅ​ៗ មួយសន្ទុះ​ក៏​មក​ដល់​ផ្លូវ​ដែល​ចូល​មុន​វិញ​ដដែល ហើយ Location អត់​បង្ហាញ​ទេ​ ថា ​ផ្លូវ​ហ្នឹង​ទៅ​ក្រោយ​វិញ វា​ដឹង​តែ​ថា ​ទៅ​ក្រុង​បាត់ដំបង​។

ហ៊ឺ ! ទម្រាំ​តែ​ចេញ​រួច​ពី​ព្រៃ​នោះ ទឹកភ្នែក​ក៏​ស្រក់ ហេតុ​អ្វី​ខ្លួនឯង​ចូល​មក​ជ្រៅ​យ៉ាងហ្នឹង​? ពេល​ឃើញ​ផ្លូវ​ក៏​បង្ហួស​មក​កន្លែង​លោកតា​ដំបងគ្រញូង សុំ​ឲ្យ​លោកតា​ជួយ​តាម​ថែរក្សា​កូនចៅ​ឲ្យ​បាន​សុខ​សប្បាយ​គ្រប់ពេល​ទៅ​ណា​មក​ណា​។ សូម បង​ៗ​សិល្បៈ និង​បងប្អូន​ទាំងអស់​គ្នា​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ជួប​រឿង​ដូច​ខ្ញុំ អរគុណ​ពុក​ម៉ែ​តាម​ជួយ​ថែរក្សា​កូនចៅ »​។

គួររំលឹកថា បន្ទាប់​ពី​បង្ហាញ​វត្តមាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ Cambodia Idol រដូវ​កាល​ទី​១​នោះ​​រួច​មក សព្វ​ថ្ងៃនេះ​ប្រជាប្រិយភាព​របស់​តារាចម្រៀង​នាង ប្រាក់​គ​ន្ធា កាន់តែ​លូត​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជាមួយនឹង​ទឹកដម​សំឡេង​អំ​ណាយ​ផល​ពី​ធម្មជាតិ​របស់​នាង ។

នាង​ទទួល​បានការ​ស្រលាញ់ ពេញចិត្ត​ពី​អ្នកគាំទ្រ​ជា​ច្រើន​។ ដោយសារ​តែ​មានការ​គាំទ្រ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ម្ចាស់​បទ ​«​បេះដូង​ស្រវឹង​» ​រូប​នេះ​កំពុង​តែ​កាក់កប​ខ្លាំង​នៅ​ក្នុង​ការ​ចេញ​ច្រៀង​តាម​​បណ្តា​ខេត្ត​នានា​ស្ទើរ​មិន​ដាច់​រយៈ ។ បច្ចុប្បន្ន​នាង​ក៏​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេរ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ