ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ទៅ​កាន់​សី​ុ​រី​ គួរ​ឲ្យ​ភ្ញាក់​ផ្អើល

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ស៊ី​រី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​កាលពី​ថ្ងៃ​ទី​៧​មក​រា​បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ស៊ី​រី លោក​បា​ចា​អាល់​អាសា​ដ ដែល​នោះ​ជា​ទស្សនកិច្ច​លើក​ដំ​បួង​របស់​លោក​នៅ​ក្រុង​ដា​ម៉ាស់ ចាប់តាំងពី​៩​ឆ្នាំ​មក​ហើយ​នៃ​សង្គ្រាម​នៅ​ស៊ី​រី ដែល​ក្រុង​មូ​ស្គូ​បាន​ជួយ​ធ្វើ​អន្តរា​គមន៍​នៅ​ខាង​រដ្ឋអំណាច ដែល​ជួយ​ទ្រទ្រង់​ផង​ដែរ​ដោយ​អ៊ី​រ៉​ង់​។ លោកពូ​ទី​ន​ធ្លាប់​មក​កាន់​ស៊ី​រី​រួច​ហើយ​តែ​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​យោធា HMEIMIM…

ប្រទេស​រុ​ស្ស៊ី​-​ស៊ី​រី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​កាលពី​ថ្ងៃ​ទី​៧​មក​រា​បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ស៊ី​រី លោក​បា​ចា​អាល់​អាសា​ដ ដែល​នោះ​ជា​ទស្សនកិច្ច​លើក​ដំ​បួង​របស់​លោក​នៅ​ក្រុង​ដា​ម៉ាស់ ចាប់តាំងពី​៩​ឆ្នាំ​មក​ហើយ​នៃ​សង្គ្រាម​នៅ​ស៊ី​រី ដែល​ក្រុង​មូ​ស្គូ​បាន​ជួយ​ធ្វើ​អន្តរា​គមន៍​នៅ​ខាង​រដ្ឋអំណាច ដែល​ជួយ​ទ្រទ្រង់​ផង​ដែរ​ដោយ​អ៊ី​រ៉​ង់​។

លោកពូ​ទី​ន​ធ្លាប់​មក​កាន់​ស៊ី​រី​រួច​ហើយ​តែ​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​យោធា HMEIMIM ជា​មូលដ្ឋាន​ធំ​បំផុត​របស់​រុ​ស្ស៊ី​ក្នុង​ប្រទេស​នេះ​។ លោក​មក​កាន់​ទីនោះ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧​។

ទស្សនកិច្ច​ដែល​មិន​ប្រកាសប្រាប់​ឲ្យ​ដឹង​មុន​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​នេះ កើត​មាន​ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​តំបន់​ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​៣​មក​រា ផ្តាច់​ជីវិត​​ឧត្ដម​សេនីយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​អ៊ី​រ៉​ង់​លោក​សូឡី​ម៉ា​នី​។

លោកពូ​ទី​ន​បាន​ជួប​ជាមួយ​លោក​អាសា​ដ ក្នុង​ទីបញ្ជាការដ្ឋាន​មួយ​របស់​កងទ័ព​រុ​ស្ស៊ី​។ ពេល​ពិភាក្សា​គ្នា​ជាមួយ​លោក​អាសា​ដ លោកពូ​ទី​ន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​គេ​អាច​កត់សម្គាល់​ឃើញ​យ៉ាង​ច្បាស់​ថា ផ្លូវ​ដ៏​ធំ​ត្រូវ​បាន​ឆ្លងកាត់​ឆ្ពោះទៅ​រក​ការ​ស្ដារ​ឡើង​វិញ​របស់​រដ្ឋ​ស៊ី​រី ​និង​បូរណភាព​ដែនដី​របស់​ខ្លួន​។

លោកពូ​ទី​ន​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា យើង​ឃើញច្បាស់​នឹង​ភ្នែក​ពី​ជីវភាព​ក្នុង​សន្តិភាព​ដែល​វិល​ត្រឡប់​មក​វិញ​នៅ​ក្រុង​ដា​ម៉ាស់​។ លោក​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​ដ៏​ធំធេង​ដែល​ស៊ីរី​សម្រេច​បាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ