ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សលោក​រមែង​ជាប់ជំពាក់​ក្នុង​លោកធម៌

4 ឆ្នាំ មុន

តាម​ធម្មតា​ជាតិ​ជា​បុថុជ្ជន​តែង​មានចិត្ត​ជាប់ជំពាក់​ក្នុង​លោកធម៌​ទាំង​៨​ប្រការ​នេះ​មិន​ខាន​គ្រាន់តែ​មាន​ស្រាល​និង​ធ្ងន់​ទៅ​តាម​កម្រិត​នៃ​ការ​អប់រំ​ចិត្ត ។ លោកធម៌​ទាំង​៨​នោះ​គឺ លាភ​១ ឥត​លាភ​១ មានយស​១ ឥត​យស​១ សរសើរ​១ និន្ទា​១ សុខ​១…

តាម​ធម្មតា​ជាតិ​ជា​បុថុជ្ជន​តែង​មានចិត្ត​ជាប់ជំពាក់​ក្នុង​លោកធម៌​ទាំង​៨​ប្រការ​នេះ​មិន​ខាន​គ្រាន់តែ​មាន​ស្រាល​និង​ធ្ងន់​ទៅ​តាម​កម្រិត​នៃ​ការ​អប់រំ​ចិត្ត ។ លោកធម៌​ទាំង​៨​នោះ​គឺ លាភ​១ ឥត​លាភ​១ មានយស​១ ឥត​យស​១ សរសើរ​១ និន្ទា​១ សុខ​១ និង​ទុក្ខ​១ ។

លោកធម៌​បាន​ដល់​ធម្មជាតិ​ជាទី​ប្រាថ្នា និង​មិន​ជាទី​ប្រាថ្នា​របស់​មនុស្ស និង​ជា​ធម៌​ដែល​តែង​កើត​មាននៅ​ក្នុង​មនុស្ស​គ្រប់​រូប មិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះ​ដឹង​ធម៌ ឬ​មិន​ចេះ​ធម៌​ឡើយ ហើយ​ក៏​មិន​រើសមុខ​ថា​ជា​ពុទ្ធសាស និក ឬ​ជា​សាសនិក​របស់​សាសនា​ណាមួយ​ឡើយ ។

តែ​ចំណែក​អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​រមែង​មិន​ញាប់​ញ័រ គឺ​មិន​សប្បាយ​ភ្លើតភ្លើន​ទាំង​មិន​ទោមនស្ស​ដោយ​លោកធម៌​ទាំង​៨​នេះ​ឡើយ ព្រោះតែ​បែប​នេះ​ហើយ​ទើប​ពួក​លោក​រមែង​រស់នៅ​ជា​សុខក្សេមក្សាន្ត​ជា​អង្វែង ។

ការ​ព្យាយាម​អប់រំ​ចិត្ត​ឱ្យ​បាន​ទៅ​ជា​ចិត្ត​ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង​៨ ជា​ចិត្ត​ប្រាសចាក​ទុក្ខ​ទាំងពួង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ