ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំនួរ​២​គួរ​តែ​ពិចារណា​ ពេល​ដែលប្តី​មាន​ស្រី​ក្រៅ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សំនួរ​ដែល​អ្នក​គួរតែ​ពិចារណា​ពេល​ដែល​ស្វាមី​មាន​ស្រី​ក្រៅ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-មាន​នារី​មួយ​ចំនួន​មិន​ចូល​ចិត្ត​ទ្រាំ​ឡើយ ព្រោះ​គេ​មិន​ចង់​រស់នៅ​ជាមួយនឹង​ប្តី​ដែល​ក្បត់​គេ​ពេញ​មួយ​ជីវិត​នោះ​ទេ​។ ដូចនេះ គេ​នឹង​អាច​ពិចារណា​លេង​លែស​គ្នា ដើរ​ផ្លូវ​ផ្សេង​គ្នា បើ​នៅ​មិន​ទាន់​មានកូន ព្រោះ​គេ​ចង់​មាន​សេរីភាព​ឡើង​វិញ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សំនួរ​ដែល​អ្នក​គួរតែ​ពិចារណា​ពេល​ដែល​ស្វាមី​មាន​ស្រី​ក្រៅ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-មាន​នារី​មួយ​ចំនួន​មិន​ចូល​ចិត្ត​ទ្រាំ​ឡើយ ព្រោះ​គេ​មិន​ចង់​រស់នៅ​ជាមួយនឹង​ប្តី​ដែល​ក្បត់​គេ​ពេញ​មួយ​ជីវិត​នោះ​ទេ​។ ដូចនេះ គេ​នឹង​អាច​ពិចារណា​លេង​លែស​គ្នា ដើរ​ផ្លូវ​ផ្សេង​គ្នា បើ​នៅ​មិន​ទាន់​មានកូន ព្រោះ​គេ​ចង់​មាន​សេរីភាព​ឡើង​វិញ មិន​ចង់​ទ្រាំ​រស់នៅ​ក្នុងផ្ទះ​ដែល​មាន​ស្វាមី​ធ្លាប់​ក្បត់​គេ​ឡើយ​។

២-ប្រសិនជា​ប្តី​មិន​មាន​បំណង​មាន​ស្រី​ក្រៅ ដោយ​ប្រព្រឹត្ត​ខុស​មួយ​ពេល ហើយ​គេ​ដឹង​កំហុស អ្នក​អាច​ជ្រើសរើស​ការ​លើកលែងទោស​ដល់​គេ​បាន ព្រោះ​ការ​ដើរ​ផ្លូវបំបែក មាន​តែ​ធ្វើ​ឲ្យ​កូន​លំបាក​តែ​ប៉ុណ្ណោះ​។

ដូចនេះ បើ​គេ​ដឹង​ខុស ហើយ​ចេះ​កែ ដោយ​មានចិត្ត​ស្មៅ​កែ អ្នក​គួរតែ​ទុក​ឱកាស​ឲ្យ​គេ​មួយ​លើក​ដើម្បី​កែ ទើប​ល្អ​ចំពោះ​អ្នក​ទាំង​ពីរ​។ ប៉ុន្តែ​បើ​គេ​កែ​តែ​មាត់ ហើយ​នៅ​តែ​ធ្វើអំពើ​ខុសឆ្គង​ដ​ដែរ អ្នក​មិន​គួរ​លើកលែង​ឲ្យ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​រស់នៅ​កាន់តែ​ឈឺ​ជាង​នេះ​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ