ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ ចេកអំបូង​លឿង​នៅ​ខេត្តស្ទឹង​ត្រែង​នាំ​ចេញ​រាប់រយ​តោន​ក្នុង​១​ស​ប្តា​ហ៍

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការ​វិនិយោគ​ដីស​ម្ប ទាន​សេដ្ឋកិច្ច​នូវ​ទំហំ​ផ្ទៃដី​ចំនួន​២.៩៦៥​ហិ​កតា​ដល់​ក្រុមហ៊ុន​អង្គ​របា​ណា​ណា​ស្ទឹង​ត្រែង​ដើម្បី​ផលិត​នូវ​ដំណាំ​ចេកអំបូង​លឿង​ដែល​ប​ច្ចុ​ប្ប ន្ន​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ជោគជ័យ​លើ​ផលិតផល​សម្រេច​ហើយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​២០​ទៅ​៣០​សិប​តោន ។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក​ងៀង វ៉ាង​យ៉ុ​ង ប្រធាន​ក្រុម​វេច​ខ្ជាប់​ផ​លិ​ផល​នាំ​ចេញ​។ ជំនួញ​ពាណិជ្ជ​កម្មដ៏ធំ​មួយ​នេះ…

ខេត្តស្ទឹងត្រែង ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការ​វិនិយោគ​ដីស​ម្ប ទាន​សេដ្ឋកិច្ច​នូវ​ទំហំ​ផ្ទៃដី​ចំនួន​២.៩៦៥​ហិ​កតា​ដល់​ក្រុមហ៊ុន​អង្គ​របា​ណា​ណា​ស្ទឹង​ត្រែង​ដើម្បី​ផលិត​នូវ​ដំណាំ​ចេកអំបូង​លឿង​ដែល​ប​ច្ចុ​ប្ប ន្ន​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ជោគជ័យ​លើ​ផលិតផល​សម្រេច​ហើយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​២០​ទៅ​៣០​សិប​តោន ។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក​ងៀង វ៉ាង​យ៉ុ​ង ប្រធាន​ក្រុម​វេច​ខ្ជាប់​ផ​លិ​ផល​នាំ​ចេញ​។ ជំនួញ​ពាណិជ្ជ​កម្មដ៏ធំ​មួយ​នេះ បាន​បង្ហាញ​ពី​សក្តានុពល​ក្នុង​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​ដែល​ជោគជ័យ​លើ​ផ្នែក​កសិកម្ម​ខ្នាត​យក្ស​ដែល​មានគុណ​ភាព​ទទួលស្គាល់​ពី​បរទេស​។

ក្នុង​សកម្មភាព​ប្រមូល​ផល​ចេកអំបូង​លឿន​របស់​ក្រុមហ៊ុន​បា​ណា​ណា ស្ថិត​នៅ​ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ លោក​ងៀង វ៉ាង​យ៉ុ​ង ដែល​ជា​ប្រធាន​ក្រុម​វេច​ខ្ចប់​ផ​លិ​ផល​នាំ​ចេញ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្នុង​មួយ​ថ្ងៃ​កម្មករ​ត្រូវធ្វើ​ការ​វេច​ខ្ចប់​ចេក​បាន​ចាប់ពី​២០​តោន​ទៅ​៣០​តោន ហើយ​មួ​យស​ប្តា​ហ៍​ត្រូវ​ប្រមូល​ទិន្នផល​ចន្លោះ​២៥០​តោន​ទៅ​៣០០​តោន សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

លោក​បន្ថែម​ថា ការ​ជោគជ័យ​ដ៏​ខ្ពស់​នេះ ក្រុមហ៊ុន​បាន​សំដែង​ការ​ដឹងគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ដាំ​ដំណាំ​កសិកម្ម​សម្រេច​បាន​ទៅ​តាម​ផែនការ ។ លោក​បន្ត​ថា​តាម​រយៈ​ការ​វិនិយោគ​នេះ​ដែរ​ក៏​បាន​ផ្តល់​នូវ​លទ្ធភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក ដោយ​មិនបាច់​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម​នៅ​ក្រៅប្រទេស​ដែរ​។

លោក គង់ លន់ កម្មករ​មក​ពី​ភូមិ​ឃុំ​កាំ​ង​ចាម ស្រុក​ថា ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់​ថា កន្លង​មក​លោក​ធ្លាប់​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​ត្រូវ​បាន​ថៅកែ​បោកប្រាស់ បើកប្រាក់​ឈ្នួល​ឱ្យ​មិន​ត្រឹមត្រូវ​ទៅ​តាម​កិច្ចសន្យា​ទេ​។ លោក​ថា មក​ធ្វើការ​នៅ​ក្នុង​ក្រុម​ហ៊ុន​អង្គ​បា​ណា​ណា​ប្រមូល​ផល​ចេក​នេះ មាន​ជីវភាព​ល្អ​ជាង​ទៅ​ស៊ី​ឈ្មួ​ល​នៅ​ក្រៅប្រទេស ដោយ​ក្នុង​មួយ​ខែ​ទទួល​បាន​ប្រាក់​ចាប់​ពី​២៥០​ទៅ​៤០០​ដុល្លារ​ទៅ​តាម​ការងារ​ដែល​យើង​ខិតខំ​ធ្វើ​បាន​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​អង្គ​របា​ណា​ណា​ស្ទឹង​ត្រែង​ក្រៅពី​បង្កើន​ផលិតផល​ចេកអំបូង​លឿង​ដាំចេក​អំបូង​លឿង ដែល​កំពុង​ប្រមូល​ផល​នាំ​ចេញ​ក្រុមហ៊ុន​មួយ​នេះ​ក៏បាន​បន្ត​ការ​ដាំ​ដុះ​ផ្លែស្វាយ ម្នាស់ ខ្នុរ និង​ក្រូចថ្លុង​បន្ថែម​ទៀត ដើម្បី​ផ្តល់​ការងារ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ទីនោះ​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ