ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉ុ​ង់​ថា យោធា​អា​មេ​រិ​ក​៨០​នាក់ បាន​បាត់បង់​ជីវិត​តែ​អា​មេ​រិ​កថា គ្មាន

4 ឆ្នាំ មុន

អ៊ី​រ៉​ង់​បាន​ប្រកាស​ថា កងទ័ព​អា​មេ​រិ​ក​ចំនួន​ជាង​៨០​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ការ​បាញ់​កាំជ្រួច​របស់​ខ្លួន ។ ប៉ុន្តែ​ប្រភព​ពី​អា​មេ​រិ​ក​វិញ​អះអាង​ថា មិន​មាន​មនុស្ស​បាត់បង់​ជីវិត ។ សារព័ត៌មាន​ដេ​លី​ម៉េ​ល​របស់​អង់គ្លេស​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ដក​ស្រក់​ប្រភព​ទូរទស្សន៍​អ៊ី​រ៉​ង់​ថា យ៉ាង​ហោច​ណាស់…

អ៊ី​រ៉​ង់​បាន​ប្រកាស​ថា កងទ័ព​អា​មេ​រិ​ក​ចំនួន​ជាង​៨០​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ការ​បាញ់​កាំជ្រួច​របស់​ខ្លួន ។ ប៉ុន្តែ​ប្រភព​ពី​អា​មេ​រិ​ក​វិញ​អះអាង​ថា មិន​មាន​មនុស្ស​បាត់បង់​ជីវិត ។ សារព័ត៌មាន​ដេ​លី​ម៉េ​ល​របស់​អង់គ្លេស​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ដក​ស្រក់​ប្រភព​ទូរទស្សន៍​អ៊ី​រ៉​ង់​ថា យ៉ាង​ហោច​ណាស់ ទាហាន​អា​មេ​រិ​ក​៨០​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​កាំជ្រួច​ចំនួន​១៥​គ្រាប់ ដែល​បាញ់​ចេញពី​ទីក្រុង​តេ​អេ​រ៉​ង់ ។

គេ​បាន​ដក់ស្រង់​សម្តី​យោធា​អ៊ី​រ៉​ង់​ដែល​និយាយ​ថា មាន​១០០​គោលដៅ​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​នៃ​ការ​វាយប្រហារ​របស់​អ៊ី​រ៉​ង់ បើសិនជា អា​មេ​រិ​ក​ហ៊ាន​សង​សឹង​វាយបក​វិញ​នោះ ចំពោះ​ការ​បាញ់​កាំជ្រួច​លើក​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ប្រភព​អា​មេ​រិ​ក​វិញ​នោះ​បាន​និយាយ​ថា​មិន​មាន​ជនជាតិ​អា​មេ​រិ​ក​ត្រូវ​បាន​បាត់បង់​ជីវិត​នោះ​ទេ ។ ពួក​គេ​បានរ​ត់ទៅ​រក​ត្រង់​សេ ដើម្បី​សុវត្ថិភាព នៅ​ពេល​មានការ​បាញ់​កាំជ្រួច​ដោយ​អ៊ី​រ៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ