ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល Liverpool មិន​ចាប់អារម្មណ៍​នឹង​ទិញ​យក Mbappe

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​មាន​ក្លិប​ជា​ច្រើន​ទាក់ទង​ជាមួយ​កំពូល​តារា​ឆ្នើម Kylian Mbappe របស់​ក្រុម Paris Saint-Germain…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​មាន​ក្លិប​ជា​ច្រើន​ទាក់ទង​ជាមួយ​កំពូល​តារា​ឆ្នើម Kylian Mbappe របស់​ក្រុម Paris Saint-Germain ក៏​ដោយ ក៏​មានការ​រាយការណ៍​ពី​មូលហេតុ​ដែល Liverpool មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ​។

អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម​ជា​ច្រើន​បាន​រីករាយ​នឹង​គំនិត ដែល Liverpool ចាប់អារម្មណ៍​នឹង​ទិញ​យក Mbappe មក​លេង​នៅ​ក្លិប​របស់​ខ្លួន ដើម្បី​ឱ្យ​ក្លិប​កាន់តែ​ខ្លាំង​ជាង​មុន​។ អ្នកគាំទ្រ​មានការ​រំភើបចិត្ត ចំពោះ​ដំណឹង​នៃ​កិច្ចព្រមព្រៀង​ថ្មី​របស់​ក្រុមហ៊ុន Nike សម្រាប់​ក្រុម Liverpool ដោយ​ជឿជាក់​ថា ប្រាក់​ដែល​ក្លិប​នឹង​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​ឧបត្ថម្ភ អាច​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​ទិញ​ជើងឯក FIFA World Cup 2018 ទោះបីជា​អ្នកចាត់ការ Jurgen Klopp ថ្មី​ៗ​នេះ និយាយ​ថា Mbappe មាន​តម្លៃ​ថ្លៃ​ពេក​ក៏​ដោយ​។

យោង​ទៅ​តាម​សារព័ត៌មាន The Athletic ឥឡូវនេះ វា​មិន​ទំនង​នោះ​ទេ​ដែល​ថា​ក្លិប Liverpool នឹង​ជះ​លុយ​លើ Mbappe ព្រោះតែ​ពួក​គេ​ចង់បាន​កីឡាករ​ណា​ដែល​គ្រូបង្វឹក​អាចយ​កមក​ដុះខាត់​។ ក្លិប​មាន​បំណង​ចង់​ទិញ​យក​កីឡាករ​ថោក​ៗ តែ​អាចយ​កមក​ច្នៃ​តាម​ក្រោយ ដូច​ជា​កីឡាករ Takumi Minamino ដែល​ជា​ឧទាហរណ៍​ស្តែង​ៗ​នា​ពេល​ថ្មី​ៗ​នេះ​។

កីឡាករ​អន្តរជាតិ​ជប៉ុន​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​តម្លៃ​ខ្លួន​ទិញ​មក Liverpool ត្រឹមតែ ៨.៥​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ​។ តែ​គេ​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ ៩​គ្រាប់ នៅ​ក្នុង​ការ​ឡើង​ទាត់​ចំនួន​២២​ដង សម្រាប់ Salzburg រដូវ​កាល​នេះ​។ របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា Klopp មិន​ចង់​ចុះហត្ថលេខា​លើ​កីឡាករ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mbappe ត្រូវ​បាន​គេ​និយាយ​ថា មាន​តម្លៃ​ប្រហែល ២០០​លាន​អឺ​រ៉ូ​។ តែ​ប្រសិនបើ​ក្លិប​ណា​ចង់​ទាក់​យក​បេះដូង​កីឡាករ​រូប​នេះ​ចេញពី​ក្លិប​បារាំង PSG នោះ គេ​នឹង​ត្រូវ​ជះ​លុយ​ច្រើន​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ