ស្បែក​ពូក​ក្រឡា​ពេជ្រ​កំពុង​តែ​ត្រូវប៉ាន់​សម្រាប់​អតិថិជន Bentley


ថ្មី​ៗ​នេះ​ក្រុមហ៊ុន Rolls-Royce បាន​បង្ហាញ​នូវ​ម៉ូ​ដែល Phantom ស៊េរី​ពិសេស​មួយ ដែល​ស្បែក​ពូក​ក្នុង​រថយន្ត​មាន​ក្រឡា​ប្រទាក់​គ្នា​ជា​ច្រើន​ថ្នេរ​។ វា​គឺជា​ការ​បង្ហាញ​ពី​ប្រណិត​ភាព និង ការ​យកចិត្តទុកដាក់​របស់​អ្នក​ផលិត​។ ខាង​ផ្នែក​រចនា​ពូករថ​យន្ត​របស់ Bentley បានឃើញ​ដូចនេះ ហើយ​ក៏​ចេញ​ជា​ការ​រចនា​ម៉ូ​ដ​ពិសេស​មួយ​ប្រភេទ​របស់​ខ្លួន​។

ការ​រចនា​ស្បែក​ពូក​ថ្មី​របស់ Bentley បាន​ផ្តល់​នូវ​ផាសុកភាព និង ការ​ទាក់ភ្នែក​ពី​សំណាក់​មនុស្ស​នៅ​ជុំវិញ​។ ជា​ធម្មតា ការ​រចនា​បែប​ក្រឡា​ពេជ្រ​លើ​ស្បែក​ពូករថ​យន្ត គឺ​មាន​លើ​រថយន្ត​ផ្សេង​ទៀត​យូរ​មក​ហើយ​។ តែ​សម្រាប់ Bentley គឺ​ដេរ​ថ្នេរ​ក្រឡា​ពេជ្រ​ពីរ​ជាន់​។ ពោល​គឺ​មាន​ទាំង​ក្រឡា​ខាងក្រៅ និង ខាងក្នុង ដែល​ធ្វើការ​ក្រឡា​នីមួយ​ៗ ស៊ី​ថ្នេរ​អស់​ដល់​ទៅ ៧១២​ថ្នេរ និង ត្រូវ​ដេរ​ដោយ​ប្រើប្រាស់​ឧបករណ៍​ពិសេស និង អ្នកជំនាញ​។ ការ​ធ្វើ​បែប​នេះ បាន​ធ្វើ​ឱ្យ​អតិថិជន Bentley ពេញចិត្ត​ស្តូក​។

Bentley បាន​រាយការណ៍​មក​ថា ការ​រចនា​ក្រឡា​ពេជ្រ​ពីរ​ជាន់​ទៅ​លើ​ស្បែក​ពូក និង ស្បែក​ទ្វារ កំពុង​តែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​។ បើ​តាម​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ បានឱ្យ​ដឹង​ថា នា​ពេល​នេះ​អតិថិជន​ភាគច្រើន​បាន​បញ្ជា​ទិញ​យក​ក្រឡា​ពូក​បែប​នេះ ហើយ​ភាគច្រើន​ជា​អតិថិជន​របស់​រថយន្ត Bentley Continental GT និង Continental GT Convertible​។ ដោយសារ​តែ​ភាព​ជោគជ័យ​ទៅ​លើ​ក្រឡា​ពូក​ស្បែក​បែប​នេះ​ហើយ Bentley បាន​ដាក់​ឱ្យ​មាននៅ​លើ​រថយន្ត Bentley Flying Spur ទៀត​។ ស្បែក​ប្រភេទ​នេះ មាន​មិន​ត្រឹមតែ​លើ​ពូក​ប៉ុណ្ណោះ​ទេ​។ ពោល​គឺ​វា​មាននៅ​លើ​ទ្វារ និង តាប​ឡូ​ផ្នែក​ខាងក្រោយ​។

ការ​បង្កើត​ជា​ក្រឡា​ស្បែក​បែប​នេះ គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​។ គេ​បាន​ប្រើប្រាស់​ការ​បញ្ជា​ដេរ​ដោយ​ម៉ាស៊ីន​ផ្ទាល់ ដែល​មនុស្ស​ជា​អ្នក​អង្គុយ​បញ្ជា​។ វា​គឺជា​ការងារ​ដែល​ទាមទារ​ពេលវេលា​ច្រើន និង ត្រូវការ​កម្លាំង​មនុស្ស​ច្រើន​។ ដូចនេះ គេ​នៅ​មិន​ទាន់​អាច​កំណត់​តម្លៃ​សម្រាប់​ការ​បំពាក់​ក្រឡា​ស្បែក​បែប​នេះ​នៅឡើយ​ទេ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ