ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ខ្លាំង​កម្រិត​ណា​ធៀប​នឹង​ប្រាក់​ប្រទេស​អឺរ៉ុប អា​មេ​រិ​ក និង​អាស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​អឺរ៉ុប អា​មេ​រិ​ក និង​អាស៊ី​មួយ​ចំនួន ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​មាន​អត្រា​ខ្លាំង​ក្នុង​កម្រិត​ណា​នោះ ដូច្នេះ​សូម​មក​ដឹង​ពី​ហាងឆេង​សម្រាប់​ថ្ងៃនេះ​ទាំងអស់​គ្នា ។ ធានា​គារ​ជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែមករា​នេះ បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង…

ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​អឺរ៉ុប អា​មេ​រិ​ក និង​អាស៊ី​មួយ​ចំនួន ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​មាន​អត្រា​ខ្លាំង​ក្នុង​កម្រិត​ណា​នោះ ដូច្នេះ​សូម​មក​ដឹង​ពី​ហាងឆេង​សម្រាប់​ថ្ងៃនេះ​ទាំងអស់​គ្នា ។

ធានា​គារ​ជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែមករា​នេះ បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៨០​រៀល , ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៧៩៧​រៀល លក់​ចេញ ២៨២៥​រៀល និង ១​អឺ​រ៉ូ​ទិញ​ចូល ៤៥៥២​រៀល លក់​ចេញ ៤៥៩៨​រៀល ។

ទន្ទឹម​នេះ​ប្រាក់​យន់​ចិន ១​យន់​ទិញ​ចូល ៥៨៨​រៀល លក់​ចេញ ៥៩៣​រៀល​, ១០០​យ៉េន​ជប៉ុន​ទិញ​ចូល ៣៧៨៤​រៀល លក់​ចេញ ៣៨២២​រៀល និង​១០០​វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៤៧​រៀល​លក់​ចេញ ៣៥០​រៀល ។ ដោយឡែក​ដុល្លារ​សិង្ហ​បុរី ១​ដុល្លារ​ទិញ​ចូល ៣០១៨​រៀល លក់​ចេញ ៣០៤៨​រៀល​, ១​បាត​ថៃ​ទិញ​ចូល ១៣៥​រៀល លក់​ចេញ ១៣៦​រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៦​រៀល លក់​ចេញ ១៧៨​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ