ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី នាយ ក​យ រំលឹក​ឈុត​មួយ​ដែល​​ធ្វើ​ឱ្យ​នាង​ស្ទើរតែ​បោះបង់​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​តួអង្គ កុមារី ដែល​មាននៅ​លើ​វិស័យ​ភាពយន្ត​ល្បី​មួយ​ចំនួន​ឃើញ​ថា ចៅស្រី​នាយ កុយ កុមារី ជី ឈី​ន​លី​ន…

រាជធានី​ភ្នំពេញ ៖ សម្រាប់​តួអង្គ កុមារី ដែល​មាននៅ​លើ​វិស័យ​ភាពយន្ត​ល្បី​មួយ​ចំនួន​ឃើញ​ថា ចៅស្រី​នាយ កុយ កុមារី ជី ឈី​ន​លី​ន បាន​ស្រវា​ការងារ​ជា​តារា​សម្តែង​ទាំង​នៅ​វ័យក្មេង​។ ដំណើរ​ចូល​វិស័យ​សិល្បៈ របស់​នាង គឺ​ដូច​ទៅ​នឹង​រៀមច្បង ដា​ញ់ ម៉ូ​នី​កា ឬ លី ច័ន្ទ​សីហា​ជាដើម​។

ឆ្នាំ​២០១៩ កន្លង​ផុត​ទៅ ឈី​ន​លី​ន បាន​ថត​ខ្សែ​រឿង​ច្រើន​គួរសម ក្រៅពី​នេះ​នាង​ក៏​ចង​ចាំ​នូវ​អនុ​ស្សាវរីយ៍​ជា​ច្រើន​ទាំង​ពេល​ខ្លះ ចង់​ដើរ​ចេញពី​សិល្បៈ​។ ជី ឈី​ន​លី​ន កំពុង​ត្រៀមខ្លួន​បង្ហាញ​ស្នាដៃ​រឿង​និយាយ​ពី​ជីវិត​ពិត​មួយ​របស់​អ្នក​ធាក់​ស៊ី​ក្លូ រឿង «​ដើម្បី​កូន​»​។ ក្នុង​អាយុ​ជាង​១០​ឆ្នាំ នាង​តូច​មួយ​នេះ ក្រសោប​បានការ​ងារ​ច្រើន ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ រហូត​ខ្លះ​និយាយ​ថា មាន​ខ្សែ មាន​ខ្នង ទើប​ចេញ​មុខ​ច្រើន​លើ​សិល្បៈ ជា​ពិសេស​បាន​តារា​កំប្លែង​ជើង​ចាស់​នាយ កុយ និង នាយ ក​យ ជា​ឪពុក បើកផ្លូវ​រក​ទីផ្សារ​ការងារ​ជូន​។

យ៉ាងណា មាន​ខ្នងបង្អែក បើសិន​អសមត្ថភាព ក៏​មិន​អាច​ដើរ​ឈ​ទៅ​មុខ​បាន​ឡើយ ហើយ​មេ​កើយ​ក៏​មិន​ទទួលយក​ទៅ​បំពេញការងារ​ឡើយ​។

ឈី​ន​លី​ន​និយាយ​ថា ការងារ​សិល្បៈ​របស់​នាង គឺ​បោះ​ពួ​ង​ខ្លាំង​ជាង​មុន សម្រាប់​ឆ្នាំ​២០២០ នេះ គឺ​មិន​ទាន់​ទទួលយក​កុងត្រា​រឿង​ណា​នៅឡើយ​ទេ​។ ចំពោះ​មូលហេតុ សល់​រឿង​ឆ្នាំ​ចាស់​ខ្លះ មិន​ទាន់​ថត​ចប់ និង​ខ្លះ​ទៀត​ត្រៀម​ចាក់​បញ្ចាំង​។ ដូច្នេះ​មិន​ទាន់​ទទួល ដោយសារ​តែ​ចង់​ទុក​ពេល​រៀនសូត្រ​ជា​សំខាន់ ហើយ​ក៏​ជា​បំណង​របស់​អ្នក​ផ្ទះ ជា​ពិសេស​តា និង​ប៉ាច​ង់​ឱ្យ​រៀន​ចេះ​ដឹង​សិន។

ឈី​ន​លី​ន ដែល​ជា​កូនស្រី​ច្បង​របស់​នាយ ក​យ ក្នុង​ចំណោម​បងប្អូន​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ បាន​បន្ត​ថា «​នាង​សម្តែង​កុន​តាំងពី​វ័យ​៤​ឆ្នាំ​ជាង មាននូវ​ការ​យល់​ដឹង​ច្រើន ហើយពី​សិល្បៈ ព្រោះ​​សិល្បៈ​មិន​ងាយស្រួល​ក្នុង​ការ​ធ្វើ​ឡើយ បើ​គ្រាន់តែ​អង្គុយ​មើល​។ ជាក់ស្តែង​កាលពី​នាង​នៅ​អាយុ​ក្បែរ​៥​ឆ្នាំ សម្តែង​ឈុត​ជន​អគតិ​ចាប់រំលោភ ក្មេង​ស្រី​មិន​គ្រប់​អាយុ ពេល​នោះ​ហើយ​ធ្វើ​ឱ្យ​នាង តក់ស្លុត ទទួលយក​ស្ទើរតែ​មិន​បាន​។

លើស​ពី​នេះ​ទៀត សោត​ឈុត​ហែល​ទឹក គេ​ខ្លាច​បំផុត អត់​ចេះ​ហែល ហើយ​តម្រូវ​ឱ្យ​លោត​ពីលើ​ចូល​ទឹក​។ ពេល​នោះ​ហើយ ចង់​ឈប់​លេង​កុន​ឈប់​សម្តែង​ទៀត​ហើយ តែ​ដោយសារ​តែ​ការ​ស្រឡាញ់ ការ​នឹកឃើញ​ពី​ជីវិត​សិល្បៈ​របស់​លោកតា​កុយ និង​ប៉ា ក៏​ចេះ​តែ​តស៊ូ​ជម្នះ​ធ្វើ​ឱ្យ​បាន ទោះ​ត្រូវ​ឈ្លក់ទឹក​លង់​មែនទែន​បែប​ណា ក៏​ត្រូវ​ប្តូរ​ឱ្យ​បាន​»​។

ចំពោះ​លោកតា និង​ប៉ា ក​យ វិញ ពេល​ឃើញ​នាង​ជោគជ័យ មាន​តែ​អាណិត ឱ្យ​ចេះ​ដាក់ខ្លួន ចេះ​ដឹង​គោរព​ចាស់ទុំ លើកដៃ​សំពះ​គេ ពេល​ទៅ​ណា​មក​ណា ហើយ​ត្រូវ​គិត​ពី​សុខភាព​ផង ព្រោះ​ថត​ឆ្ងាយ​ៗ និង​យប់​ជ្រៅ​ទល់​ភ្លឺ​ក៏​ឃើញ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ