ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្ត​រៀបចំ​មន្ត្រី​ដៃ​ស្អិត​ខាង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពិធី​តែងតាំង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នគរបាល​ខាង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា​កន្លង​មក នៅ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត ក្រោម​អធិបតី​ភាព​លោក​ឧត្តមសេនីយ៍ទោ ជួន…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិធី​តែងតាំង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នគរបាល​ខាង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា​កន្លង​មក នៅ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត ក្រោម​អធិបតី​ភាព​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ និង​មានការ​ចូលរួម​ពី​ស្នងការ​រង​ជា​ច្រើន​រូប​ទៀត ។

ក្នុង​ពិធី​នេះ​បាន ៖១-​ផ្ទេរ​លោក​វរសេនីយ៍ឯក ភុល ភស្តា អត្តលេខ​១៥០១៣ ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​សី​ហនុ ទៅ​ជា​នាយ​រង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។
២-​ផ្ទេរ​លោក​វរសេនីយ៍ទោ តី វិសាល អត្តលេខ​២៦០៣៦ ពី​នាយ​រង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅ​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរ បាល​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

៣-​ផ្ទេរ​លោក​វរសេនីយ៍ទោ ហេង គី​ម​អានអត្តលេខ​៦២៤០២ ពី​នាយការិយាល័យ​ស៊ើបអង្កេតនិង​អនុវត្ត​នីតិវិធី ទៅ​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។
៤-​ផ្ទេរ​លោក​វរសេនីយ៍ទោ ជួន សុខា អត្តលេខ​៥៤១៣៣ ពី​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅ​ជា​នាយ​រង​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន ។

សមាសភាព​ផ្ទេរ​ចេញពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក តី វិសាល ទៅ​កាន់​ជាអធិការ​នគរបាល​ក្រុង​ព្រះ​ហ​នុ ត្រូវ​បាន​គេ​មើលឃើញ​ថា នៅ​ក្រុងព្រះសីហនុ​ពេល​នេះ​នឹង​មាន​អធិការ​ដៃ​ស្អិត​ខាង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ឧក្រិដ្ឋ ទៅ​ឈរជើង​ដើម្បី​ជួយ​ជា​កម្លាំង​ដល់​លោកស្នងការ​ខេត្ត​នៅ​ទីនោះ​ហើយ ។

លោក តី វិសាល ក៏​ជា​អតីត​កូនចៅ​ជំនិតរបស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការនគរបាល​ខេត្ត​បច្ចុប្បន្ន​ដែរ ដូច្នេះ​ថ្វីដៃ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រហ្ម​ទ​ណ្ទ ជឿ​ថា​ពិតជា​ដៃ​ស្អិតដូច​គ្នា ។ ក្នុង​ពិធី​នោះ លោកស្នងការ ជួន ណា​រិ​ន្ទបាន​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ដោយ​ដាក់​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​ថា ល្បែង​សុ​ីសង​ទាំងឡាយ​ណា​ដែល​ជ្រក​ក្រោម​ផ្លា​ក​ហ្គេ​មអន​ឡាញ​ត្រូវ​តែ​បង្ក្រាប​ឲ្យ​អស់ ឯ​អ្នក​នៅ​ពី
ក្រោយ​បទល្មើស ទោះជា​អ្នក​ណា​ក៏​ដោយ​ត្រូវ​តែ​ចាប់ខ្លួន ។

សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ជា​គន្លឹះ​និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ រក្សា​កំណើន​ភ្ញៀវ អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​ចូល​មក​ក្នុង​ខេត្ត​នេះ ។ នេះ​ក៏​ជា​កិច្ច​ឆ្លើយ​តប​ទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ស​មេ្ត​ច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើក​ឡើង​ថា «​អរគុណ​សន្តិភាព​» នោះ​ដែរ ។

លោកស្នងការ បាន​ជំរុញ​ឲ្យ​កងកម្លាំង​សមត្ថ កិច្ច​ក្រោម​ឱវាទ​ទាំងអស់ ត្រូវធ្វើ​អ្វី​តាម​ឋា​នា​នុក្រម គោរព​ច្បាប់​ជា​គោល ពង្រឹង​នីតិវិធី​ច្បាប់មាន​សីលធម៌​ល្អ​ទន់ភ្លន់​តែ​មុ​ឹ​ង​ម៉ាត់ ។ ជា​ពិសេសលោក​បាន​ផ្តាំផ្ញើ​ឲ្យ​កងកម្លាំង​ទាំងអស់ ដាច់ខាត​កុំ​នៅ​ពីក្រោយ​ខ្នង​ជនល្មើស ឬ​បទល្មើស​ណាមួយ​ឲ្យ​សោះ ហើយ​បើ​មាន​ដាច់ខាត​ត្រូវ​តែ​ចាប់ ។ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អធិការដ្ឋាន​ទាំងអស់ ត្រូវ​បើកទ្វារ​២៤​ម៉ោង​លើ​២៤​ម៉ោង​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ណាមួយ ឬ​ដាក់​ពាក្យបណ្តឹង ត្រូវការ​ដំណោះស្រាយ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា ស្រប​ពេល​ឆ្នាំ​ថ្មី ទិស​ដៅ​ឲ្យ​កាន់តែ​ថ្មី ៕

អត្ថបទសរសេរ ដោយ