ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ដោះ​ម្តាយមានសារ​ប្រយោជន៍​​​​ជួយ​​​ព្យាបាល​ទារក​​​មិន​ឱ្យ​រាក​រូស

9 ឆ្នាំ មុន

​ទារក​រាក​រូស​​មិន​​ទាក់​ទង​​នឹង​ការ​ទទួល​ទាន​​អាហារ​​របស់​ស្ត្រី​​ជា​ម្តាយ​នោះទេ​ ​តែ​វា​បណ្តាល​មក​ពី​​ការ​ខ្វះ​​អនា​ម័យ​​ក្នុង​ការ​ថែ​ទាំ​​ទៅវិញ ។​ ការ​ថែ​ទាំ​​ទារក​ គឺ​ជា​រឿង​​ដ៏​​សំខាន់​​ ដែល​មាតា​គ្រប់​​រូប​គួរ​​តែ​យក​ចិត្ត​ទុ​​កដាក់​បំផុត ​ជា​ពិសេស​​នៅ​ពេល​​ដែល​កូន​លោក​អ្នក​មាន​បញ្ហា​​រាក​រូស ។

​ទារក​រាក​រូស​​មិន​​ទាក់​ទង​​នឹង​ការ​ទទួល​ទាន​​អាហារ​​របស់​ស្ត្រី​​ជា​ម្តាយ​នោះទេ​ ​តែ​វា​បណ្តាល​មក​ពី​​ការ​ខ្វះ​​អនា​ម័យ​​ក្នុង​ការ​ថែ​ទាំ​​ទៅវិញ ។​ ការ​ថែ​ទាំ​​ទារក​ គឺ​ជា​រឿង​​ដ៏​​សំខាន់​​ ដែល​មាតា​គ្រប់​​រូប​គួរ​​តែ​យក​ចិត្ត​ទុ​​កដាក់​បំផុត ​ជា​ពិសេស​​នៅ​ពេល​​ដែល​កូន​លោក​អ្នក​មាន​បញ្ហា​​រាក​រូស ។

​ជួប​ជា​មួយ​​លោក​វេជ្ជ​បណ្ឌិត​ ​ហុង សុខ​​ឃាង ​អ្នក​ឯក​ទេស​​ផ្នែក​​ជំងឺ​​កុមារ​​នៃ​មន្ទីរ​​ពេទ្យ​កុមារ​​ជាតិ​ បាន​​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​ការ​រាក​​ធ្វើ​ឱ្យ​​​ទារក​បាត់​បង់​ជាតិ​ទឹក​​ច្រើន​ បើ​មិន​បាន​​បង្គ្រប់​ទឹក​​​វិញ​ទេ អាច​បណ្តាល​ឱ្យ​​ទារក​កាន់តែ​​មាន​អាការ​ៈ​ធ្ងន់​ធ្ងរ ។ ទារក​មិន​​អាច​ញ៉ាំ​​ទឹក​បាន​​​ច្រើន​​ដូច​​កុមារ​នោះ​ទេ ​វិធី​​ដែល​ល្អ គឺ​​ការ​បំបៅ​​ដោះ​កូន​ឱ្យ​បាន​ញឹក​ញាប់​ ។​ ទឹក​​ដោះ​​ម្តាយ​​ជា​អាហារ​បំប៉ន​ ​និង​ភេសជ្ជៈ​​ដ៏​សំខាន់​បំផុត​ ដែល​ទារក​​​ត្រូវ​​ការ​​ចាំ​បាច់​នៅ​អាយុ​​៦​ខែ​ដំបូង មិន​តែ​ប៉ុណ្ណោះ​​​ទឹក​ដោះ​​ម្តាយ​​ គឺ​ជា​ឱសថ​​ដែល​អាច​ព្យាបាល​​អាការ​ៈ​​ផ្សេង​​របស់​ទារកបាន​ទៀត​ផង ។ ​បើ​សិន​ជា​ទារក​​​នៅ​តែ​មាន​សភាព​​មិ​ន​ធម្មតា​ បន្ទាប់​​ពី​​បំបៅ​​​​ដោះ​ម្តាយ​ហើយ​​នោះ ​លោក​​អ្ន​កគប្បី​​យក​​គេ​ទៅ​​ពិគ្រោះ​​​ជា​មួយ​វេជ្ជ​បណ្ឌិត​ ។ ​ជា​ពិសេស​​បើ​សិន​​ជា​ទារក​មាន​ជំងឺ​​ផ្សេង​​​ ហើយ​មាន​​​បញ្ហា​រាក​​​រូស​ទៀត​នោះ ​សញ្ញា​ដែល​​​ត្រូវ​យក​​ចិត្ត​ទុក​ដាក់​​ គឺ​នៅ​ពេល​​ទារក​ក្អួត​ខ្លាំង ​មាន​សភាព​​ហត់​ខ្លាំង​​​ ក្តៅ​ខ្លាំង ​លាមក​​​មាន​ឈាម ​ឬ​​សំបោរ​ ឈឺ​​ពោះ​ខ្លាំង​ ​ឬ​យំនៅ​ពេល​នោម​ គឺ​​ត្រូវ​តែ​បញ្ជូន​​ទារក​​​ទៅ​គ្រូ​ពេទ្យ​​​ជំនាញ​ ដើ​ម្បី​ព្យាបាល​​ឱ្យ​បា​ន​ទាន់​ពេល​វេលា​ ។

​ទារក​​ដែល​មាន​បញ្ហា​​រាក​រូស​​បណ្តា​ល​មក​ពី​​បាក់​​តេរី​ ​និង​បណ្តាល​មក​ពី​​​ពពួក​​​បារ៉ា​ស៊ីត​ ​ប៉ុន្តែ​បញ្ហា​​​ដែល​ជួប​ប្រទះ​​ជា​ញឹក​ញាប់​​ជា​ង​គេ​នោះ ​គឺ​បណ្តាល​​មក​​ពី​វីរុស ។ ​​​វីរុស​​ទាំង​នោះ​​គឺ​អាច​​​ចម្លង​​ទៅ​​​​ទារក​យ៉ាង​​ងាយ​​ ​តាម​រយៈ​ការ​​​​​កាន់​ចាប់​ផ្ទាល់​​ជា​មួយ​​នឹង​របស់​​របរ​មិន​ស្អាត​​ ​ហើយ​​ទៅ​​ប៉ះ​ពាល់​ទារក​​ដោយ​ខ្វះ​​អនាម័យ​​ មិន​បាន​​​លាង​សម្អាត​​​ដៃ​មុន​​​ ​ដូច​ជា​​ពេល​បំបៅ​​ដោះ ឬ​ពេល​​ឆុង​​ទឹក​​ដោះ​គោ​ដាក់​ដប​ឱ្យ​ទារក​​បៅ​ជា​ដើម ។ ​កត្តា​ទាំង​​នេះ​ងាយ​ធ្វើ​​ឱ្យ​វីរុស​​ឆ្លង​​ទៅ​ទារក​​យ៉ាង​ងាយ​បំផុត​ ។ ​ដូច្នេះ​​ដើម្បី​ចៀស​វាង​​បញ្ហា​​នេះ​ លោក​អ្នក​​គប្បី​​មាន​អនា​ម័យ​​ឱ្យល​្អ​នៅ​ពេល​​ថែ​ទាំ​ទារក ៕