ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អន្ដរជាតិ​ថ្កោលទោស​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ក្នុង​ទីក្រុង​បាងកក

13 ឆ្នាំ មុន

នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ចុង​ក្រោយ​រវាងកងទ័ព​ដែល​មាន​ភក្ដីភាព​ចំពោះ​ លោក​នាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត ជាមួយ​ក្រុម​បាតុករ អាវ​ក្រហម​ដែល​គាំទ្រ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណាវ៉ា​ត្រា កាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មកត្រូវបាន​គេ​រាយការណ៍​ឱ្យ​ដឹង​ថា ស្លា.ប់​មនុស្ស​១៦នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​ថតរូប​ជនជាតិអ៊ី​តា​លី​ម្នាក់​ផង​ដែរ ។ ការ​ប៉ះទង្គិច​គ្នា​លើក​ចុង​ក្រោយ​នេះ​បង្កឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ពី​សហគមន៍​អន្ដរជាតិ

នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ចុង​ក្រោយ​រវាងកងទ័ព​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​នាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត ជាមួយ​ក្រុម​បាតុករ អាវ​ក្រហម​ដែល​គាំទ្រ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណាវ៉ា​ត្រា កាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មកត្រូវបាន​គេ​រាយការណ៍​ឱ្យ​ដឹង​ថា ស្លាប់​មនុស្ស​១៦នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​ថតរូប​ជនជាតិអ៊ី​តា​លី​ម្នាក់​ផង​ដែរ ។ ការ​ប៉ះទង្គិច​គ្នា​លើក​ចុង​ក្រោយ​នេះ​បង្កឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ ដោយ​សហគមន៍​អឺរ៉ុប​ជា​ថ្មី​ម្ដងទៀត​បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​អាប់ភី​ស៊ី​ត និង​ក្រុម​បាតុករ​អាវ​ក្រហម​ផ្សះផ្សារគ្នា​ដើម្បី​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​ប្រកបដោយការ​បង្ហូរឈាម ចំណែក​រដ្ឋាភិបាល​អា​មេ​រិ​ក ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទទូច​សុំ​ឱ្យ​លោកនាយករដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត និង​ក្រុម​បាតុករ​អាវក្រហម​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្ដិវិធីដើម្បី​បញ្ចប់​ការ​មិន​ចុះសំរុង​គ្នា ។ ជាមួយ​គ្នានេះ​ដែរ ក្រុង​វ៉ា​ស៊ី​ន​តោន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​បាតុករ​អាវ​ក្រហម​និង​ការ​ដុត​អគារ​នៅ​ក្នុង​ទីក្រុងបាងកក ៕