ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ជាតិ​លេខ៧​មានជញ្ជីង​ថ្លឹងរថយន្ត​ដឹកលើស​ចំណុះ​ តែផ្លូវ​ថ្នល់ចេះតែ​ស្រុតខូច​

9 ឆ្នាំ មុន

ខេត្តត្បូង​ឃ្មុំ ៖ ផ្លូវជាតិ​លេខ៧​ចាប់ពី​ស្រុកពញា​ក្រែក ជាប់​ព្រំដែន​ប្រទេសវៀត​ណាម រហូតមក​ដល់ស្រុក​ត្បូងឃ្មុំ​មានព្រំ​ប្រទល់​ជាមួយ​នឹងខេត្ត​កំពង់​ចាម​បានរង​ការខូច​ខាត​ស្រុត ​មានរណ្តៅ​សំបុក​មាន់​ជាច្រើន​កន្លែង​ ថែមទាំង​មានទឹក​ដក់ដូច​ថ្លុក​ត្រពាំង ។ ​កត្តា​ដែលខូចនេះ​ត្រូវបាន​គេ​សង្ស័យថា​មក​ពី​រ​ថយន្ត​ធុនយក្ស​ដឹកទំនិញ-​ដឹកឈើ​​របស់​ឧកញ៉ា​បើក​ឆ្លងកាត់។

អ្វីដែលគួរ​កត់សំគាល់នោះ​ គេ​សង្កេត​ឃើញ​មាន​កន្លែង​ជញ្ជីងថ្លឹង​រថយន្តផ្ទុក​លើស​ចំណុះ​ដាក់ត្រង់​ចំណុ​ចឃុំ​ជប់​ ស្រុកត្បូង​ឃ្មុំ  ថែមទៀត តែ​មូល​ហេតុ​អ្វី​​បានជា​ផ្លូវចេះ​តែស្រុត​ខូច ? ​

ប្រជាជន​រស់នៅ​តាមដង​ផ្លូវក្នុង​ស្រុកពញា​ក្រែក  សូម​មិនបញ្ចេញ​ឈ្មោះបាន​ប្រាប់ឲ្យដឹង​នៅល្ងាច​ថ្ងៃទី១៩ ​កក្កដា ​២០១៤ ថា ក្នុងរដូវវស្សា​នេះព្រះ​ភិរុណ​បាន​បង្អុរ​ធ្លាក់មក​ទាំងមេៗ ​ទាំងនៅ​ត្រើយខាង​កើត និង​ត្រើយខាង​លិចទន្លេ​មេគង្គ  ជា​រឿយៗគេ​​តែងតែ​ឃើញរថ​យន្តធុន​យក្ស  ដឹកទំនិញ​គ្រប​បិទ​ជិតៗ​ចេញ​ពីព្រំដែន​វៀតណាម​កាត់តាម​ផ្លូវជាតិលេខ​៧​ដើម្បី​ឆ្ពោះទៅ​រាជធានី​ភ្នំពេញមាន​ទាំងយប់ ទាំងថ្ងៃ ពិសេស​នៅពេលយប់ៗ​តែម្តង ។

ប្រជាជន​បានប្រាប់​បន្តទៀតថា​ ដូចជាផ្លូវ​ត្រង់ចំណុ​ចផ្សារស្ទឹង ស្ថិតនៅភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញា​ក្រែក​ បានរង​ការខូច​ខាត​ជាខ្លាំងដែល​ធ្វើ​ឱ្យ​រថយន្ត​ធុនតូចៗពិបាកបើកបរ ស្រួល​មិនស្រួល​បែកកាទែ​ហូរ​ប្រេងបាត​ក៏មានដែរ ​។ ​ជាក់ស្តែង​រថយន្ត​ប្រភេទ​សាំងយ៉ុង១​គ្រឿង   ដឹក​អ្នកដំណើរ​ចេញ​​​ពីទិសខាងលិចទៅកើត ​មកដល់ត្រង់​ផ្សារស្ទឹង ដោយសារ​រណ្តៅសំបុក​មាន់ជ្រៅ​ពេកអុក​រហូតដាច់​របូតកង់សា​កួរដាក់​នៅពីក្រោម​រថយន្ត ។ 

មាន​ការលើក​ឡើងថា ប្រសិន​ណាបើមាន​រថយន្តដឹក​អ្នកដំណើរ​ដូចជា​ចេញមក​ពីខេត្តរតនៈ​គិរីប្រើ​ប្រាស់ល្បឿន​លឿនស្រប​ពេល​មេឃ​កំពុង​តែភ្លៀង​ផងនោះ​មើល​មិនដឹងថា នៅ​ពីមុខមាន​រណ្តៅនោះទេ  ដូច្នេះ​អាចនឹង​ត្រូវជួប​គ្រោះថ្នាក់​ជាយថាហេតុ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព