ក្រសួង​អប់រំ​បើក​យុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ​តាម​សាលារៀន


រាជធានី​ភ្នំពេញ ៖ ដើម្បី​ធានា​ថា ចំណីអាហារនៅ​តាម​សាលារៀន​មិន​មាន​សារធាតុ​គីមី និង​មានអនា​ម័យ​ល្អ និង​ធានា​បាន​ថា​សិស្សានុសិស្ស​មិន​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ចំណីអាហារ​ក្នុងសាលារៀន ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​តំបន់​ដាច់​ស្រយាល ក្រសួង​អប់រំ យុវជន និងកីឡា បាន​រៀបចំ​យុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា ដែល​ជំហាន​ដំបូង​គឺ​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម ។
លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើក​ឡើង​ក្នុង​កម្មវិធី​នា​ព្រឹកថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២០​ថា យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ដល់​អ្នក​លក់ដូរ ដែល​ជា​គោលដៅ​សំខាន់​ឱ្យ​មាន​បញ្ហា​សុខភាព​ដល់​សិស្សានុសិស្ស​ជា ពិសេស​កុមារ​តូច​ៗ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា តាម​រយៈ​សេចក្ដីណែនាំ​លេខ​១៨ អយក​.​សណ​ន ចុះ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ដែល​ត្រូវ​បាន​ហាមឃាត់​មាន​៦​ប្រភេទ​គឺ ៖
១-​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ហួសកំណត់​កាលបរិច្ឆេទ
២-​គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ
៣-​ចំណីអាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់
៤-​ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម​ខ្លាំង កាហ្វេកា​រ៉េ​ម ទឹក​ស៊ី​រ៉ូ​គ្រប់​ប្រភេទ
៥-​ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ
៦-​ចាហួយ​គ្រប់​ប្រភេទ នំ​ដូ​ណាត់ នំ​ផ្អែម​ខ្លាំង ។

លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​លើក​ឡើង​ថា ក្រសួង​អប់រំ​បាន​ស្នើ​សុំ​បន្ត​គាំទ្រ​ការ​ធ្វើកំណែ​ទម្រ​ង​របស់​ក្រសួង​អប់រំ ពិសេស​នោះ​ការ​រឹត​បន្តឹង​ការ​លក់​ចំណីអាហារ​នៅ​តាម​សាលារៀន ។លោក​បញ្ជាក់​ថា អី​ុ​ចឹ​ង​សុំ​មាតាបិតា​សិស្ស​បន្ត​គាំទ្រ​ចំពោះ​ការ​ធ្វើ​កំណែទម្រង់​របស់​ក្រសួង​អប់រំ ដោយ​កុំ​ធ្វើការ​ទិតៀន​ដោយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។

ជាក់ស្តែង កាល​ពេល​ថ្មី​ៗ​នេះ​ពេល​រៀបចំ​សាលា​ឲ្យ​ល្អ បែរជា​ទិតៀន​ដែល​ជា​ចំណុច​អាក្រក់​មួយ​។លោក​រដ្ឋមន្ត្រី​បន្ត​ថា មាតាបិតា​ត្រូវ​តែ​មានការ​ទទួល​សុខ​ត្រូវ​ជាមួយ​គ្នា ដោយ​កុំ​ពឹងផ្អែក​តែទៅ​លើ​ក្រសួង​អប់រំ​ទាំងស្រុង​នោះ ។ សង្គម​ទាំងមូល​ត្រូវ​លើកទឹកចិត្ត​ឲ្យ​នាយក​សាលា លោកគ្រូ​អ្នកគ្រូ ទាំងអស់​គ្នា​ប្រែក្លាយ​សាលា​ឲ្យ​ទៅ​ជា​សាលា​គំរូ សាលា​ស្អាត ដោយ​មិន​ចាំ​និយាយ​ពីសាលា​ឯកជន​នោះ​ទេ សាលា​រដ្ឋ​ក៏​អាច​ជា​សាលាល្អ​មួយ​ដែរ ។ ដូច្នេះ​បានជា​ក្រសួង​រៀបចំ​ឲ្យ​មាន​សាលា​គំរូ សាលា​ស្អាត ជា​ពិសេស​នោះ​សាលា​ជំ
នា​ន់​ថ្មី ដើម្បី​លើកកម្ពស់​ការ​បណ្តុះបណ្តាល​ផ្នែក​អប់រំ​ដើរ​ឲ្យ​ទាន់​យុគសម័យ​ថ្មី ឬ​យុគសម័យ​ឌី​ជី​ថ​ល ។

លោក​បន្ត​ថា ក្រសួង​មាន​គោលដៅ​ប្រែក្លាយ​ធនធានមនុស្ស​នៅ​កម្ពុជា ឲ្យ​ទៅ​ជា​កម្លាំង​ច​លករ កម្លាំង​រស់​ពិតប្រាកដ​មួយ ដែល​ប្រវត្តិសាស្ត្រ​យើងបាន​បន្សល់​ទុក​មក ដែល​បុព្វបុរស​បាន​ខិតខំ​ប្រឹងប្រែង​ចង់​ឲ្យ​មានការ​សិក្សា​ប្រកបដោយ​គុណភាព តាំងពី​សម័យ​មុន​អង្គរ និង​ក្រោយ​អង្គរ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ ក៏​ត្រូវ​តែ​ផ្អែក​លើ​កត្តា​គ្រូ​ផង​ដែរ ។

ដូច្នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ផ្តល់​ឱកាស​ឲ្យ​លោកគ្រូ​អ្នកគ្រូ ឲ្យ​សិស្ស​ដែល​រៀន​ពូកែ​បាន​ក្លាយជា​គ្រូបង្រៀន ។ ការ​ប្រឡង បាក់​ឌុ​ប ការ​ប្រឡង​គ្រួ យើង​ជ្រើសរើស​បាន​នូវ​គរុ​សិស្ស​ដែល​មានគុណ​ភាព ជាមួយនឹង​ការ​ប្រឡង​ជ្រើសរើស​ដោយ​វិធីសាស្ត្រ​បង្រៀន ។ ដូច្នេះ​នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា លោកគ្រូ​អ្នកគ្រូ​ូ​ត្រូវ​បង្រៀន​សិស្ស​ធ្វើ​យ៉ាងណា​ឲ្យ​មាន​វិន័យ នៅ​បឋម​សិក្សាជា​ថ្នាក់ដំបូង ត្រូវធ្វើ​យ៉ាងណា​ឲ្យ​សិស្ស​ចេះ​អានឲ្យ​ច្បាស់លាស់ និង​ខាង​គណិត​ផង​ដែរ ។ ចំណែក​នៅ​មធ្យមសិក្សា ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័​ត៌មាន​វិទ្យា ៕​

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ