កាន់តែ​ខ្លាំងដៃ ​លោក​ចោរ​ជិះតាម​ប្លន់​​ម៉ូតូ​១​គ្រឿង​ទាំង​ព្រឹកទៀត​នៅ​​បាណ​ន់


ខេត្តបាត់ដំបង ​៖ ហាក់​គ្មាន​សញ្ញា​ថមថយ​ទេ ចំពោះ​បទល្មើស​​«លួច ប្លន់ និង​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​»​ដែល​បាន​កើត​នៅ​ក្នុង​ខេត្តបាត់ដំបង​ ។ ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយ​ការ​ណ៍​ថា បទល្មើស​«ប្លន់​» បាន​​កើត​ឡើងជា​ថ្មី​ទៀត ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ ដែល​ជិះ​ម៉ូតូ​តាម​«ប្លន់» យក​ម៉ូតូ​១​គ្រឿង​ នៅ​តាម​ដងផ្លូវ​រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ មក​រា នៅ​ចំណុច​ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណ​ន់ ​។

អាជ្ញាធរ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នេះ ឈ្មោះ សៀ​ក លី​សា ប្រុស​អាយុ១៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ-​​ឃុំ​ខាងលើ ។ រីឯ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់​ដំបង 1AE-9953 ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​បក្សពួក​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​តាម​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ ខ​ណះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​មើល​គោ​នៅ​វាលស្រែ​នៅ​ចុង​ភូមិ​។ ជន​រង​គ្រោះ​ឈ្មោះ​សៀ​ក លី​សា ត្រូវ​បាន​គេ​ស្រង់​សំដី​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ដេញគោ​ចេញពីផ្ទះ​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ នៅ​ខាង​ចុង​ភូមិ ហើយ​ស្រប​ពេល​នេះ​ មាន​មនុស្ស​២​នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ តែ​ខ្លួន​មិន​បាន​ស្គាល់​ទេ​ ។

ជន​រង​គ្រោះ​បាន​និយាយ​ទៀត​ថា ពេល​ជិះ​ដល់​ចំណុច​ខាងលើ ​ខ្លួន​បាន​ជិះ​ចុះ​ពី​ផ្លូវ​បន្តិច ដើម្បី​ចុះ​ទៅ​ចង​គោ​។ ប៉ុន្តែ​ពេល​នោះ​ខ្លួន​ឃើញ​ជន​២​នាក់​នោះ​ ជិះ​ហូ​ស​បន្តិច​ស្រាប់តែ​បក​ត្រឡប់​ក្រោយ​វិញ ​។ ជន​រង​គ្រោះ​បាន​​បញ្ជាក់​ថា ពេល​ខ្លូ​ន​ឈប់​បំរុង​ចុះ​ពី​ម៉ូតូ ស្រាប់តែ​ជន​ម្នាក់​បាន​ចុះ​ដើរ​សំដៅ​មក​រក​ខ្លួន រួច​ដោះ​មួក​សុវត្ថិ​ភាព​វាយ​មក​លើ​ខ្លួន​គ្មាន​ប្រណី និង​ដក​ទួលណឺ​វិ​ស​ភ្ជង់​គំរាម​ចាក់​មក​លើ​ខ្លួន ហើយ​ព្យាយាម​ដណ្ដើម​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ភ្លាម​ៗ​តែ​ម្ដង ​។ ខ្លួន​មិន​ចំណាំ​មុខ​ជន​ទាំង​២​នាក់​នោះ​ទេ តែ​មាន​រាង​ស្គម​ដូច​គ្នា ម្នាក់​ពាក់មួក​សុវត្ថិភាព រីឯ​ម្នាក់​ទៀត​មិន​ពាក់មួក​ទេ និងជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០ តែ​មិន​ចាំ​ស្លាក​លេខ​ទេ​។

សូម​បញ្ជាក់​ថា មួយ​រយ​:​ចុង​ក្រោយ​នេះ ក្រុម​ចោរ​ហាក់​កំពុង​បង្កើន​សកម្មភាព​យ៉ាង​កក្រើក នៅ​ក្នុង​ក្រុង​បាត់ដំបង ក៏​ដូច​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបង ​។ បទល្មើស​ដែល​ក្រុម​ចោរ​កំពុង​មមារ​ញឹក​យ៉ាង​ខ្លាំង​ទាំងនោះ​ មាន​ដូច​ជា «​លួច ប្លន់ និង គាស់​ទម្លុះ​ទ​ម្កា​យ​លំនៅ​ឋាន​» លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ​។ ប៉ុន្តែ​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​របស់​សមត្ថកិច្ច​ហាក់​នៅ​មិន​ទាន់​ទ​ទូល​បាន​ផល​ជាវិ​ជ្ជ​មាននៅ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ជន​ទុច្ចរិត​កាន់តែ​បានចិត្ត បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ៗ ស្ទើរ​គ្រប់​ទីកន្លែង​។

ជុំវិញ​ករណី​ប្លន់​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ពិនិត្យ​ និង​ធ្វើការ​ស្រាវជ្រាវ​ហើយ ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សាក​សួរ​ជន​រង​គ្រោះ និងប្រភព​នានា​នៅ​កន្លែង​កើតហេតុ​នៅឡើយ​​ ។

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ