ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​រុះ​ដំបូល​…​កុំ​យក​បែ​ត្រី​ធ្វើ​ផ្ទះ​បណ្តែត​​ទឹក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​បំ​លាស់​ទី​អ្នក​រស់នៅ​លើ​ទឹក ឲ្យ​ឡើង​លើគោក​រួច​មកពេល​នេះ​ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានឈាន​ចូល​ដល់​ការ​រុះរើ​ដំបូល​និង​ជញ្ជាំង​បែ​ត្រី​ជា បន្ត​ទៀត​ហើយ បន្ទាប់​ពី​ការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នៅ​ឃុំ​ឆ្នុកទ្រូ​បាន​ប្រមាណ​១០០% ។…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​បំ​លាស់​ទី​អ្នក​រស់នៅ​លើ​ទឹក ឲ្យ​ឡើង​លើគោក​រួច​មកពេល​នេះ​ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានឈាន​ចូល​ដល់​ការ​រុះរើ​ដំបូល​និង​ជញ្ជាំង​បែ​ត្រី​ជា បន្ត​ទៀត​ហើយ បន្ទាប់​ពី​ការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នៅ​ឃុំ​ឆ្នុកទ្រូ​បាន​ប្រមាណ​១០០% ។ ការ​រុះរើ​ដំបូល​និង​ជញ្ជាំង​បែ​ត្រី​នេះ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែមករា បាន​ចំនួន​១៧​បែ​ត្រី ដើម្បី​កុំឱ្យ​ត្រីងៀត​ឆ្លៀត​ពង​កូន​លើ​ផ្ទៃ​ទឹក​ទៀត ។

មេឃុំ​ឆ្នុកទ្រូ លោក សាំង គី​ម​ស៊ន បាន​បញ្ជាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ ខណៈ​លោក​កំពុង​ដឹកនាំ​កម្លាំង​រុះរើ​ជញ្ជាំង និង​ដំបូល​បែ​ត្រី​នៅ​ចំណុច​កោះ​មនោ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នូ​ក​ទ្រូ​ថា ផ្ទះ​បណ្តែត​ទឹក​នៅ​ឃុំ​ឆ្នុកទ្រូ មក​ដល់​ពេល​នេះ​បាន​ផ្លាស់​ទី​ឡើងគោក​១០០%​ហើយ ហើយ​ពេល​នេះ​យើង​ចាប់ផ្តើម​ធ្វើ​រឿង​បែ​ត្រី​ពីក្រោម​មានផ្ទះ​នៅ​ពីលើ​វិញ​ម្តង ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រុះរើ​ដំបូល​និង​ជញ្ជាំង​បែ​ចិញ្ចឹម​ត្រី​បាន​ចំនួន​១៧​បែ​ហើយ ក្នុង​ចំណោម​បែ​ចិញ្ចឹម​ត្រី​ចំនូ​ន​៧៩​បែ ។

លោក​មេឃុំ​បញ្ជាក់​ថា បែ​ត្រី​ក្នុងភូមិ​ឆ្នុកទ្រូ មាន​ចំនួន​៧៩ ក្នុង​នោះ​បែ​មាន​ត្រី​៧១ និង​បែ​គ្មាន​ត្រី​ចំនួន​៨ ពេល​នេះ​កំពុង​រុះរើ​ជា​បណ្តើរ​ៗ​និង​ធ្វើ​រហូត​ដល់​អស់ទាំង​ស្រុង​តែ​ម្តង ។ តាម​ការ ណែនាំ​របស់​អាជ្ញាធរ​ខេត្ត គឺ​មិន​អនុញ្ញាត​ឲ្យ​រស់នៅ​លើ​បែ​ត្រី ដែល​មាន​ដំបូល​និង​ជញ្ជាំង​ដូច​ជា​លំនៅ​ឋាន​រស់​នៅឡើយ តែ​អាច​ឲ្យ​ពួក​គាត់​ចិញ្ចឹម​ត្រី​ក្នុង​បែ​ជា​បន្ត​បាន ឯ​ម្ចាស់​ត្រូវ​រស់នៅ​លើគោក ។ ដោយឡែក អភិបាលរង​ស្រុក​បរិបូណ៌ លោកផល ភាព បាន​បញ្ជាក់​ថា កន្លង​មក​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចុះ​ណែនាំ​អប់រំ​ពួក​គាត់​ច្រើន​ដង​ហើយ ប៉ុន្តែ​ប្រហែល​ដោយសារ​ពួក​គាត់​ខ្លះ​ជាប់រវល់ ទើប​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​មក​ជួយ​រុះរើ ហើយ​អ្នកខ្លះ​ទៀត ក៏​រុះរើ​ដោយ​ខ្លួនឯង ។

ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ លោក​សូម​អំពា​វនា​វ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម ទាំងអស់​គ្នា ក្នុង​ការ​រុះរើ​ដំបូល និង​ជញ្ជាំង​ពីលើ​បែ​ត្រីរបស់​ខ្លួន ដើម្បី​ឲ្យ​បាន​ឆាប់រហ័ស​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ។ បើ​តាម​ផែនការ​របស់​លោក​មេឃុំ ក្រោយ​ពីរុះរើ​ដំបូល និង​ជញ្ជាំង​បែ​ត្រី​អស់ហើយ បែ​ត្រីទាំងអស់​នឹង​យក​មក​ដាក់​ប្រមូលផ្តុំ​ឲ្យ​នៅ​ជិត​គ្នា ក្នុង​១០​បែ​ដាក់​មួយ​កន្លែង ដើម្បី​ដាក់​ឲ្យ​មាន​រោង​មួយ​ងាយស្រួល​ពួក​គាត់​យាម​ការពារ​ត្រី​ក្នុង​បែ​ចិញ្ចឹម​របស់​ខ្លួន និង​ម្យ៉ាងវិញទៀត​ងាយស្រួល​ដល់​ការ​ការពារ​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​ផង​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី ក្នុង​រយៈពេល​នេះ​ការ​រុះរើ​ដំបូល​និង​ជញ្ជាំង​បែ​ត្រី​របស់​អាជ្ញាធរ​ហាក់​មាន​ភាព​យឺតយ៉ាវ ព្រោះ​បើ​គិត​រយៈពេល​៥​ថ្ងៃ​រុះ​បាន ត្រឹមតែ​១៧​បែ​ប៉ុណ្ណោះ អាច​ថា​មិនសូវ​មានការ​ចូលរួម​ពី​ម្ចាស់​ចិញ្ចឹម​ត្រី​ក្នុង​បែ​នោះ​ឡើយ ។ក្រុម​អ្នក​សង្កេតការណ៍​ពិនិត្យ​ឃើញ​ថា បើ​ទុក​បែ​ត្រី​ឱ្យ​មានផ្ទះ​សង់​ពីលើ ប្រៀប​ដូច​ទុក​ផ្ទះ​បណ្តែត​ទឹក​ដដែល ហើយ​យូរ​ៗ​ទៅ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​នាម​បែ​ត្រី​ពីក្រោម​នេះ​ច្បាស់​ជា​រីក​ស្គុះស្គាយ​ពេញ​ផ្ទៃ​ទឹក​មិន​ខាន​ឡើយ ៕​

អត្ថបទសរសេរ ដោយ