ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola មិន​ទៅ​ដឹកនាំ​ក្រុម Man Utd ដាច់ខាត​ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​អ្នកចាត់ការ FC Barcelona និង Bayern Munich…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​អ្នកចាត់ការ FC Barcelona និង Bayern Munich លោក Pep Guardiola ដែល​បង្វឹក​នៅ Manchester City តាំងពី​ឆ្នាំ​២០១៦ បាន​បង្ហើប​ពី​ក្លិប​ដែល​លោក​មិន​ចឹ​ង​ទៅ​កាន់ ។

នៅ​ពេល​ដែល​លោក Alex Ferguson បាន​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ឆ្នាំ ២០១៣ លោក Guardiola ត្រូវ​បាន​ក្លិប​នេះ​ទាក់ទង​ឱ្យទៅ​ធ្វើ​ជា​គ្រូបង្វឹក ។ ៧ ឆ្នាំ​ក្រោយមក​បុរស​វ័យ ៤៨ ឆ្នាំ​រូប​នេះ​បាន​ទទូច​ថា ក្រុម​បិសាច​ក្រហម​គឺជា​ក្លិប​ដែល​គាត់​មិន​ដែល​គិត​ថា នឹង​ទៅ​គ្រប់គ្រង​ជា​ដាច់ខាត ។ នេះ​ក៏​ដូច​ទៅ​នឹង​ក្លិប​អធិរាជ​ស Real Madrid ផង​ដែរ ដែល​ជា​គូប្រជែង​ជាមួយនឹង Barcelona ។

គ្រូបង្វឹក​ជនជាតិ​អេ​ស្បា​ញ​រូប​នេះ​បាន​និយាយ​ថា​៖«​បន្ទាប់​ពី​ការ​កាន់កាប់​នៅ Manchester City ខ្ញុំ​នឹង​មិន​ទៅ​កាន់​នៅ​ក្លិប​បិសាច​ក្រហម Man Utd ទេ ។ វា​ដូច​ទៅ​នឹង​ការ​ដែល​ខ្ញុំ​មិន​កាន់​នៅ​ក្លិប Real Madrid ផង​ដែរ​»​។ លោក​បាន​បន្ត​ថា ៖«​ខ្ញុំ​នឹង​នៅ​ម៉ា​ល់​ឌី​វ ប្រសិនបើ​គ្មាន​នរណា​ម្នាក់​ហៅ​ខ្ញុំ​ទៅ​កាន់​នៅ​ក្លិប​ណាមួយ​ទេ​។ ខ្ញុំ​ក៏​អាច​នឹង​មិន​នៅ​ម៉ា​ល់​ឌី​វ​ក៏​ថា​បាន ព្រោះតែ​នៅ​ទីនោះ​គ្មាន​ទីធ្លា​វាយ​កូន​ហ្គោ​ល​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Guardiola ក៏​ធ្លាប់​ប៊ិះ​ចូល​លេង​នៅ Manchester United ក្នុង​នាម​ជា​កីឡាករ​ម្តង​ដែរ ក្រោម​ការ​ដឹកនាំ​របស់​លោក Ferguson​ តែ​លោក​បាន​ទៅ​លេង​នៅ​អ៊ី​តា​លី​វិញ បន្ទាប់​ពី​ចាក​ចេញពី​ក្លិប Barcelona កាលពី​ឆ្នាំ​២០០១ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ