ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដេជ្ញា​ទប់ស្កាត់​​មិន​ឱ្យរបប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត​ ត្រឡប់មកវិញជា​ដាច់​ខាត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព​នោះ​បាន​ទាក់ទាញ​អ្នក​វិនិយោគទុន​ពី​បរទេស​បង្កើត​រោងចក្រ​នៅ​កម្ពុជា​ដោយ​បាន​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ បាន​ធ្វើការ​រហូត​ដល់​រាប់​ម៉ឺន​នាក់​» ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​យឹ​ម ឆៃ​លី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ចាម ថ្លែង​នៅ​ក្នុង​មី​ទ្ទីង​រំលឹក​ខួប​លើក​ទី​៤១​នៃ​ទិវា​ជ័យជម្នះ​៧…

ខេត្តកំពង់ចាម ៖ «​ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព​នោះ​បាន​ទាក់ទាញ​អ្នក​វិនិយោគទុន​ពី​បរទេស​បង្កើត​រោងចក្រ​នៅ​កម្ពុជា​ដោយ​បាន​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ បាន​ធ្វើការ​រហូត​ដល់​រាប់​ម៉ឺន​នាក់​» ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​យឹ​ម ឆៃ​លី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ចាម ថ្លែង​នៅ​ក្នុង​មី​ទ្ទីង​រំលឹក​ខួប​លើក​ទី​៤១​នៃ​ទិវា​ជ័យជម្នះ​៧ មក​រា ១៩៧៩-៧ មក​រា ២០២០ នៅ​ទីវាល​មុខ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ដោយ​មាន​ប្រជាពលរដ្ឋ​សិស្សានុសិស្ស មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ចូលរួម​ប្រមាណ​ជាង​៧​ពាន់​នាក់​។

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ថ្លែង​ឲ្យ​ដឹង​ថា ចាប់ពី​ពេល​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជ​សាស​ន៍មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​៤១​ឆ្នាំ​ហើយ ។ យើង​បាន​ពុះពារ​ជំនះ​រាល់​ឧបសគ្គ​និង​ការ​លំបាក​យ៉ាងច្រើន​ឥត​គណនា​ឆ្លងកាត់​បណ្ដា​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ដើម្បី​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ ប្រឹងប្រែង​ជំនះ​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​លើ​គ្រប់​វិស័យ​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​បំផ្លិចបំផ្លាញ និង​របប​ប៉ុ​ល ពត ខិតខំ​ស្ដារ​កសាង​និង​អភិវឌ្ឍន៍​មាតុភូមិ​ចេញពី​គំនរ​ផេះ​ផង់ និង​ពុះពារ​ស្វែងរក​សន្តិភាព​និង​ការ​ផ្សះផ្សារ​ជាតិ​។

លោក​អភិបាលខេត្ត​ថ្លែង​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ការពារ​ដាច់ខាត​នូវ​ឯករាជ្យ​អធិបតេយ្យ​ជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ និង​ស្ថានភាព​ណា​ក្តី ហើយ​ការ​ប៉ុនប៉ង​ណា​ដែល​ធ្វើ​អោយ​កម្ពុជា​ឃ្លាត​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ដោយ​ដាក់​បង្ខំ​ឲ្យ​កម្ពុជា​មិន​អាច​អនុវត្ត សូ​ម្បី​តែ​ច្បាប់​ជាតិ​របស់​ខ្លួន​នោះ​គឺ​ពុំ​ទទួលយក​បាន​ឡើយ ។ ការ​ពិត​ជាក់ស្ដែង​បាន​បង្ហាញ​ហើយ​ថា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ត្រូវ​បាន​គោរព​ថែរក្សា​និង​លើកកម្ពស់​ឥត​ឈប់​ឈរ​នៅ​ក្នុង​ផលប្រយោជន៍ របស់​ជាតិ​និង​ប្រជាជន​កម្ពុជា ។ ដូច្នេះ​ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ​ណាមួយ​ដែល​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លះ​បាន​លើក​ឡើង​ដដែល​ៗ អំពី​ការ​ស្ដារ​ឡើង​វិញ​នៅ​លទ្ធិ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ​។

លោក​ឧបនាយករដ្ឋមន្ត្រី​យឹ​ម ឆៃ​លី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៤១​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ព្រឹត្តិការណ៍​នេះ​នៅ​តែ​មាន​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ជ័យជម្នះ ៧ មក​រា ១៩៧៩ បាន​មក​ដោយ​សារ​ឥស្សរជន​ជា​ច្រើន​រូប​រួម​នឹង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ផង​ដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី​យឹ​ម ឆៃ​លី មាន​ប្រសាសន៍​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វ​ថ្ងៃនេះ​បាន​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ទាំង​បី ក្នុង​នោះ​មាន​ថៃ វៀតណាម និង​ឡាវ ដែល​មាន​ព្រំប្រទល់​ជាមួយ​និង​កម្ពុជា​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​ឲ្យ​មានការ​រីក​ចម្រើន​។ មិនតែប៉ុណ្ណោះ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​រក្សា​សន្តិភាព​នៅ​ឯ​បរទេស​ផង​ដែរ ។ សព្វ​ថ្ងៃនេះ​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ឈរ​លើ​មាគា​​​៌មួយ​ត្រឹមត្រូវ ប្រកបដោយ​ក្តី​សង្ឃឹម​និង​មិន​អនុញ្ញាត​ឲ្យ​បក្ស​ណា​បុគ្គល​ណាមួយ​មក​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា បានជា​ដាច់ខាត និង​បាន​ប្ដេជ្ញា​ចិត្ត​មិន​ឱ្យ​មានការ​វិល​ត្រឡប់​មក វិញ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត នៅ​លើ​ទឹកដី​កម្ពុជា​ជា​លើក​ទី​២​បាន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ