ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mane វ៉ា​ដាច់​មិត្ត​រួម​ក្រុម Salah ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​របស់​ទ្វីបអាហ្វ្រិក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Sadio Mane បាន​ក្លាយទៅជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៩…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Sadio Mane បាន​ក្លាយទៅជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៩ CAF ខណៈ​ដែល​មិត្ត​រួម​ក្រុម​គាត់ Mohamed Salah ជាប់​លេខ​២​។

Mane បាន​ជាប់​ជា​កីឡាករ​ឆ្នើម​បំផុត​របស់​ទ្វីបអាហ្វ្រិក នៅ​ពិធី​ប្រគល់​ពាន​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​រាត្រី​ថ្ងៃ​អង្គារ នៅ​ចំពោះ​មុខ​ខ្សែបំរើ​ស្លាប​របស់ Manchester City កីឡាករ Riyad Mahrez និង មិត្ត​រួម​ក្រុម Salah​។

កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ពាន​នេះ​បន្ទាប់​ពី​ការ​លេង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ឆ្នាំ​២០១៩ ជាមួយនឹង​ក្រុម​ហង្ស​ក្រហម Liverpool និង ក្រុម​ជម្រើសជាតិ Senegal ដែល​កន្លង​មក​បាន​ពាន​ស្បែកជើង​មាស​នៅ Premier League ឈ្នះ​ពាន UEFA Champions League ពាន UEFA Super Cup និង ពាន FIFA Club World Cup ។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​ជាប់​លេខ​២ ក្នុង​ការ​យក​ពាន Africa Cup of Nations​។

Mane គឺជា​កីឡាករ​ទី​ពីរនៅ​ក្នុងប្រវត្តិសាស្ត្រ​​ក្រុម​ជម្រើសជាតិ Senegal ដែល​អាច​យក​ពាន​នេះ​បាន ​បន្ទាប់ពី​ឆ្នាំ​២០០២ អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម El Hadji-Diouf ដែល​ធ្លាប់​ជា​កីឡាករ​ក្រុម​ជម្រើសជាតិ Senegal ក៏​ធ្លាប់​បាន​ពាន​នេះ​ដែរ​ ។ បើ​នៅ Liverpool វិញ Mane គឹ​ជា​កីឡាករ​ទី​៤ ដែល​បាន​ពាន​នេះ ក្រោយ​កីឡាករ Salah ដែល​ធ្លាប់​បាន​ពាន​នៅ​ឆ្នាំ ២០១៧ និង ២០១៨៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ