ប្រជាជន​ស្រុក​ស​ន្ទុ​ក អបអរ​ខួប​៤១​ឆ្នាំ នៃ​​ទិវា​ជ័យជម្នះ ៧ មក​រា


ខេត្តកំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​រៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ខួប​៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា យ៉ាង​មហោឡារិក​ដែល​មាន​អ្នកចូលរួម​ជិត​២​ពាន់​នាក់ ក្រោម​​អធិបតីភាព​ពី​លោក ស៊ុ ស​ន្និ​សិទ្ធ សមាជិក​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក​។

បន្ទាប់​បាន​តាមដាន​ស្ដាប់​ដោយ​យកចិត្តទុកដាក់​ចំពោះ​សុន្ទរកថា ចាន់​តូ បាន​លើកយក​សុន្ទរក​ថា​​របស់​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​មក លោក ស៊ុ ស​ន្និ​សិទ្ធ បាន​​លើក​ឡើង​ថា ៖ ដោយសារ​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព បាន​ជម្រុញ​ឲ្យ​កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ​ដែល​នាំ​កម្ពុជា ទទួល​បាន​សេចក្ដីសុខ និង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។​ហើយ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នេះ បាន​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា រហូត​ធ្វើ​ឲ្ស​សម្រេច​បាន​កំណើន​ខ្ពស់​ប្រមាណ​៧,១% ក្នុង​បរិការណ៍​អតិផរណា​ទាប អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព និង​ទុនបម្រុង​អន្តរជាតិ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។

ជាក់ស្ដែង​បច្ចុប្បន្ន​នេះ កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​កំណើន​ល្អ​ប្រសើរ នៃ​វិស័យ​សេវាកម្ម និង​កំណើន​ខ្ពស់ នៃ​វិស័យ​ឧស្សាហកម្ម ថ្វីបើ​វិស័យ​កសិកម្ម​នៅ​បន្ត​មាន​កំណើន​ទាប​ក្ដី​។ ស្ថិរភាព​នយោបាយ​នេះ ហើយ​បាន​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ក្នុង​ការ​បណ្តាក់ទុន នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​សំណង់ និង​កម្មន្តសាល​។ ព្រម​ជាមួយ​នេះ ការ​ប្រើប្រាស់​ក្នុងស្រុក និង​ពាណិជ្ជកម្ម​អន្តរជាតិ មាន​សន្ទុះ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​។

ក្នុង​បរិបទ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ៖ ដោយ​យើង​មាន​សន្តិភាព ទើប​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​សម្បូរ​សប្បាយ​របស់​ប្រជាជន​មាន​សន្តិភាព ទើប​ធានា​ដល់​ការ​ស្ថិត​ថេរ និង​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព ហើយ​​ជោគជ័យ នៃ​ដំណើរការ​អភិវឌ្ឍន៍ និង​ភាពរឹងមាំ នៃ​ប្រជាធិបតេយ្យ និង​ជះ​ឥទ្ធិពល​ត្រឡប់​មក​វិញ​ធានា​នូវ​ចីរភាព​នៃ​សន្តិភាព​។ ដូចនេះ​យើង​ត្រូវ​ប្ដេជ្ញា​ការពារ​ថែរក្សា​សន្តិភាព​ដែល​យើង​ទទួល​បាន​នេះ​ឲ្យ​បាន​គង់វង្ស​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ