ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា បន្ត​អះអាង​ថា​នឹង​ចូល​ក្នុង​សវ​នា​នៅ​ថ្ងៃ​១៥ មក​រា ខណៈ​ទូត​ស៊ុ​យ​អ៊ែត​ចូលរួម​តាមដាន​សំណុំរឿង​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា បាន​បន្ត​អះអាង​នឹង​ចូលរួម​ក្នុង​សវនាការ​តាម​ការ​កោះហៅ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមករា ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា បាន​បន្ត​អះអាង​នឹង​ចូលរួម​ក្នុង​សវនាការ​តាម​ការ​កោះហៅ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមករា ខាង​មុខ​នេះ ។ នេះ​បើ​តាម​លោក មុត ច​ន្ថា ។ លោក​មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​រវាង​លោកស្រី Asa Eriksson សមាជិក​សភា​នៃ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្សកាន់អំណាច​ធំ​ជាងគេ​នៅ​រាជា​ចក្រ​ស៊ុ​យ​អែ​ដ កាលពី​ល្ងាច​ថ្ងៃ​ទី​៧​មក​រា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ ថា​៖«​លោក​កឹ​ម សុខា​គឺជា​អ្នក​អនុវត្ត​ច្បាប់ ដូច​អ្វី​ដែល​ចៅក្រម​ស៊ើប អង្កេត​បាន​ទទួល ស្គាល់ ថា​លោក កឹ​ម សុខា គឺជា​អនុវត្ត​ច្បាប់ និង​បទបញ្ជា​តាម​យ៉ាង​ពេញលេញ ដូច្នេះ​លោក​កឹ​ម សុខា នឹង​ចួ​ល​រួម​សវនាការ​»​។

លោក​មុត ច​ន្ថា ក៏​បាន​ឲ្យ​ដឹង​ថា តំណាង​ស្ថានទូត​ស៊ុ​យ​អ៊ែត នៅ​កម្ពុជា​នឹង​ចូលរួម​តាមដាន​សវនាការ​របស់​លោក​កឹ​ម សុខា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​ខាង​មុខ​ផង​ដែរ ។ ទាក់ទិន​នឹង​ជំនួប​វិញ​លោក​មុត ច​ន្ថា​បាន​ឲ្យ​ដឹង​ថា លោកស្រី Asa Eriksson មាន​បំណង​ជួប​សម្តែង​ការ​គួរសម​សួរសុខទុក្ខ និង​សំណេះសំណាល ខណៈ​ដែល​លោក កឹ​ម សុខា ធ្លាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស៊ុ​យ​អែ​ដ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុ​យ​អែ​ត នៅ​ឆ្នាំ​១៩៩៤ ក្នុង​នាម​លោក​ជា​សមាជិក​សភា និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋសភា ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ។

លោក មុត ច​ន្ថា បាន​អះអាង​ថា ទ​ង្វើ​រ​របស់​លោក កឹ​ម សុខា បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា ដើម្បី​បម្រើ​ការពារ​កសាង​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ។

សូម​ជម្រាប​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កំណត់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ដើម្បី​បើ​សវនាការ​សំណុំរឿង «​ស​ន្និ​ដ្ឋ​ភាព​ជាមួយ​បរទេស​» របស់​លោក កឹ​ម សុខា តាម​មាត្រា​៤៤៣​នៃ​ក្រហ្ម​ទណ្ឌ ។ ក្រោយ​ពី​ជាប់ពន្ធ​នាគា​អស់​រយៈពេល​ជាង​១​ឆ្នាំ នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​លោ កឹ​ម សុខា នៅ​គេហដ្ឋាន​របស់​លោក​វិញ ប៉ុន្តែ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង និង​នយោបាយ ។

តុលាការ​បាន​អះអាង​ថា សម្រេច​ឲ្យ​នៅ​គេហដ្ឋាន​វិញ ដោយសារ​តែ​លោក​កឹ​ម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ ។ កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ថ្មី​ដែល​លោក កឹ​ម សុខា ត្រូវ​អនុវត្ត​ចាប់ពី​ពេល​នេះ​មាន​បី​ចំណុច គឺ​ទី​១.​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២.​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និង​ទី​៣.​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ