សមាជិក សមាជិកា មិទ្ទិញប្ដេជ្ញាការពារ ថែរក្សា និងដឹងគុណជានិច្ចចំពោះសន្តិភាព
- ភ្នំពេញ
ខេត្តកំពង់ធំ ៖ សមាជិក សមាជិកា ដែលបានចូលរួមអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ជាង៣ពាន់នាក់ ក្នុងស្រុកស្ទោង…
ខេត្តកំពង់ធំ ៖ សមាជិក សមាជិកា ដែលបានចូលរួមអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ជាង៣ពាន់នាក់ ក្នុងស្រុកស្ទោង…
ខេត្តកំពង់ធំ ៖ សមាជិក សមាជិកា ដែលបានចូលរួមអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ជាង៣ពាន់នាក់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ម្នាក់ៗសុទ្ធតែបានប្ដេជ្ញាចិត្តថា នឹងការពារ ថែរក្សា និងដឹងគុណ និងអរគុណជានិច្ចសន្តិភាព ពិសេសថ្ងៃជ័យជម្នះ៧មករា ជារៀងរហូត។
ការប្ដេជ្ញាចិត្តប្រកបដោយទឹកចិត្តដ៏ស្មោះស្ម័គ្រ និងការដឹងគុណរបស់សមាជិក សមាជិកានេះ បានបង្ហាញឡើងនៅក្នុងអង្គមិទ្ទិញអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ដែលប្រារព្ធធ្វើនៅស្រុកស្ទោង នៅថ្ងៃទី៧ មករា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង ។
នៅក្នុងឱកាសនោះ លោក ជា ចាន់តូ បានលើកយកសុន្ទរកថារបស់ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងទៅកាន់ប្រជាជាតិកម្ពុជា ជូនអង្គមិទ្ទិញក្នុងអត្ថន័យដ៏ជ្រាលជ្រៅបំផុត។
នៅក្នុងសុន្ទរកថារបស់សម្ដេចតេជោ បានបញ្ជាក់ច្បាស់ថា ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត និងសង្គ្រោះប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការផ្តាច់យកជីវិតយ៉ាងរង្គាលនៃរបបដ៏យង់ឃ្នងបំផុត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាការបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ។ ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាពប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីវឌ្ឍនភាពជាតិក្នុងរយៈពេល៤១ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាពជាបន្តទៀតផងដែរ។
ជាមួយនេះដែរ សម្ដេចបានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាទៀតផងដែរ បានគាំទ្រដល់សារនយោបាយរបស់សម្ដេច គឺ «អរគុណសន្តិភាព» ព្រោះថា មនុស្សម្នាក់ៗគឺសុទ្ធត្រូវការសន្តិភាព។ ហើយចាប់ពីពេលនេះទៅពាក្យអរគុណសន្តិភាព នឹងក្លាយជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ ដូចនេះដើម្បីឲ្យសន្តិភាពស្ថិតស្ថេរទៀតនោះ លោក ជា ចាន់តូ បានអំពាវឲ្យប្រជាជនយើងរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សព្រោះបើគ្មានសន្តិភាព គ្មានថ្ងៃ៧មករា និងថ្ងៃ២ ធ្នូទេ ប្រជាជន និងប្រទេសជាតិ ពិតជាគ្មានការរស់នៅបានសុខសាន្ត និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។
ទន្ទឹមនឹងនេះ ក៏ត្រូវចងដែរចាំថា ÷ សន្តិភាពដែលយើងទទួលបាននេះ មិនបានមកដោយសារការប្រើកម្លាំងបាយនោះទេ គឺបានមកដោយស្មារតីប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ដែលមានចក្ខុវែងឆ្ងាយ និងត្រឹមត្រូវក្នុងប្រយោជន៍ ដើម្បីបង្រួបបង្រួមជាតិនិងដើម្បីនាំកម្ពុជាទៅកាន់ការអភិវឌ្ឍរីកចម្រើនមួយពិតប្រាកដ។ ហើយត្រូវតែចងចាំថា ÷សម្ដេចតេជោ ហ៊ុន សែន សម្ដេចពញ្ញាចក្រី ហេង សំរិន និងសម្ដេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា គឺជាមាតា ៧មករា និងជាមាតាសន្តិភាពតែមួយគត់ នេះជាសច្ចធម៌។
នៅក្នុងឱកាសនោះ ដើម្បីទុកជាចំណងដៃនិងអបអរដល់ទោវិនៃទិវាជ័យ ជម្នះ ៧ មករា ខួបទី៤១នេះ លោក ជា ចាន់តូ បានផ្ដល់ជូនអាវរងារដល់អ្នកចូលរួមជាង៣ពាន់ក្នុងម្នាក់អាវមួយផងដែរ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ