ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទសពិធរាជធម៌​ទាំង​១០​ប្រការ

4 ឆ្នាំ មុន

គោល​ធម៌​ទាំង​១០​នេះ​សម្រាប់​អ្នកគ្រប់គ្រង​ជាតិ ឬ​ព្រះមហាក្សត្រ​ទ្រង់​ប្រកាន់​យក​ដោយ​សុទ្ធចិត្ត​ដើម្បី​ប្រតិ​ប​ត្តិ​ឲ្យ​បាន​សមជា​អ្នក​ទ្រទ្រង់​នូវ​ភាព​ជា​អ្នកដឹកនាំ​ប្រទេស ដើម្បី​សេចក្តីចម្រើន​រុងរឿង សុខ​សន្តិភាព ជូន​ជាតិ​មាតុភូមិ ។ ធម៌​ទាំង​១០​ប្រការ​នេះ​គឺ ៖ ១- ទានៈ…

គោល​ធម៌​ទាំង​១០​នេះ​សម្រាប់​អ្នកគ្រប់គ្រង​ជាតិ ឬ​ព្រះមហាក្សត្រ​ទ្រង់​ប្រកាន់​យក​ដោយ​សុទ្ធចិត្ត​ដើម្បី​ប្រតិ​ប​ត្តិ​ឲ្យ​បាន​សមជា​អ្នក​ទ្រទ្រង់​នូវ​ភាព​ជា​អ្នកដឹកនាំ​ប្រទេស ដើម្បី​សេចក្តីចម្រើន​រុងរឿង សុខ​សន្តិភាព ជូន​ជាតិ​មាតុភូមិ ។ ធម៌​ទាំង​១០​ប្រការ​នេះ​គឺ ៖

១- ទានៈ ការ​ឲ្យ គឺ​ការ​លះបង់​ទ្រព្យសម្បត្តិ

២- សីលៈ ការ​ប្រព្រឹត្ត​ល្អ គឺ​សង្រួមកាយវាចាចិត្ត​ល្អ​ហើយ

៣- ចាគៈ ការ​បរិច្ចាគ គឺ​ការ​លះបង់​សេចក្តីសុខ​របស់​ខ្លួន​ដើម្បី​ប្រជារាស្ត្រ

៤- អាជ្ជវៈ ភាព​ទៀងត្រង់ គឺ​មានមារយាទ​ស្មោះត្រង់

៥- ម​ទ្ទ​វៈ ភាព​ទន់ភ្លន់ គឺ​មាន​អធ្យាស្រ័យ​ទន់ភ្លន់ មិន​រឹងត្អឹង មានៈ

៦- តបៈ ទ្រង់មាន​តេជៈ គឺ​ដុត​កម្លោច​កិលេស​តណ្ហា

៧- អ​ក្កោ​ធៈ ការ​មិន​ក្រោធ គឺ​មិន​ក្រេវក្រោធ មិន​លុះ​ក្នុង​អំណាច​នៃ​សេចក្តី​ក្រោធ

៨- អវិហិង្សា ការ​មិន​បៀតបៀន

៩- ខ​ន្តិ ការ​អត់ធន់ គឺ​អត់ធន់​ចំពោះ​ការ​លំបាក

១០- អវិរោធនៈ ការ​មិន​ឃា្ល​ត​ចាក​ធម៌ ។

គុណធម៌​ទាំង​១០​ប្រការ​នេះ​ជា​គ្រឹះ​ដែល​ព្រះរាជា ឬ​មេដឹកនាំ​គួរ​ប្រកាន់​យក​ដើម្បី​សេចក្តីសុខ សេចក្តីចម្រើន​របស់​ពលរដ្ឋ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ