ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មារតី​7​មក​រា មិន​អនុញ្ញាត​ឱ្យ​កម្លាំង​ប្រតិ​កិរិ​យា​បំផ្លាញ​បាន​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា យើង​ទាំងអស់​គ្នា​ប្តេជ្ញា​ដាច់​ខាត​ការពារ​សន្តិភាព​ឱ្យ​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស​ជា​និច្ច មិន​អនុញ្ញាត​ឱ្យ​កម្លាំងប្រតិកិរិយា​ណា​មក​បំផ្លាញ​ទៅ​វិញ​បាន​ឡើយ​ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្តី​…​។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា យើង​ទាំងអស់​គ្នា​ប្តេជ្ញា​ដាច់​ខាត​ការពារ​សន្តិភាព​ឱ្យ​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស​ជា​និច្ច មិន​អនុញ្ញាត​ឱ្យ​កម្លាំងប្រតិកិរិយា​ណា​មក​បំផ្លាញ​ទៅ​វិញ​បាន​ឡើយ​ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្តី​…​។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​មិ​ទី្ទ​ញ​រំឭក​ខួប​លើក​ទី​៤១​នៃ​ទិវា​ជ័យជម្នះ​៧​មក​រា​(៧ មក​រា ១៩៧៩ -៧ មក​រា ២០២០) ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុ​ល ពត សង្គ្រោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​ឲ្យ​មានជីវិត​រស់រាន​ឡើង​វិញ បើក​ឡើង​នូវ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។

មិ​ទ្ទី​ញ​រំឭក​ខួប​ទី​៤១​នៃ​ទិវា​ជ័យជម្នះ ៧ មក​រា បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០នៅ​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញាច​ក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា និង​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី ព្រមទាំង​សម្ដេច​អនុប្រធាន​គណបក្ស​ទាំង​២​រូប គឺ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​សម្តេចក្រឡាហោម ស ខេ​ង ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នា​ព្រឹក​ថ្ងៃ​នោះ​មានសមាជិក​សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ឥស្សរជន លោក​-លោកស្រី​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់​គ្រប់​ក្រសួង ស្ថាប័ន​មន្ទីរ​អង្គភាព​នានា តំណាង​គណបក្ស​សម្ព័ន្ធភាព ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ គណៈកម្មការ​ចលនា​អ៊ិ​ស្លា​ម​កម្ពុជា យុវជន​គណបក្ស​ប្រជាជន​កម្ពុជា យុវជន​កាយឫទ្ធិ កាកបាទ​ក្រហម​កម្ពុជា យុវជន​ក្មេង​វត្ត សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ព្រមទាំង​មន្ត្រីរាជការ​សិ​ស្សា​នុសិស្ស មហាជន យ៉ាងច្រើន​កុះករ ។

សម្ដេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា មាន​ប្រសាសន៍​ថា មាន​សន្តិភាព​ទើប​ធានាការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​សម្បូរ​សប្បាយ​របស់​ប្រជាជន ។មាន​សន្តិភាព ទើប​ធានា​ដល់​ការ​ស្ថិតស្ថេរ និង​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព ហើយ​ជោគជ័យ​នៃ​ដំណើរ​ការ​អភិវឌ្ឍន៍​និង​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ នឹង​ជះ​ឥទ្ធិពល​ត្រឡប់​មក​វិញ​ធានា​នូវ​ចីរភាព​នៃ​សន្តិ​ភាព ។

«​បើ​យើង​បាត់បង់​សន្តិភាព​នោះ យើង​នឹង​ត្រូវ​បាត់បង់​អ្វី​ៗ​ទាំងអស់​» ។សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ក់់ថា រាជរដ្ឋាភិបាល​កម្ពុជា​ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ​ជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​និង​ស្ថានភាព​ណា​ក្តី ហើយ​ការ​ប៉ុនប៉ង​ណា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាត​ចេញពី​មាគ៌​៌ា​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ ដោយ​ដាក់​បង្ខំ​ឲ្យ​កម្ពុជា​មិន​អាច​អនុ វត្ត​សូ​ម្បី​តែ​ច្បាប់​ជាតិ​របស់​ខ្លួន​នោះ គឺ​ពុំ​អាច​ទទួលយក​បាន​ឡើយ ។ ការ​ពិត​ជាក់ស្ដែង​បាន​បង្ហាញ​ហើយ​ថា លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា កំពុង​ត្រូវ​បាន​គោរព ថែរក្សា និង​លើកកម្ពស់​ឥត​ឈប់​ឈរ​នៅ​ក្នុង​ផលប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​កម្ពុជា ។

ដូច្នេះ ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ​ណាមួយ ដែលមជ្ឈដ្ឋាន​ខាងក្រៅ​ខ្លះ​បាន​លើក​ឡើង​ដដែល​ៗអំពី​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ ។សម្ដេច​តេ​ជោ​ប្រធាន​គណបក្ស​មាន​ប្រ
សាសន៍​ទៀត​ថា មជ្ឈដ្ឋាន​ទាំងនោះ​នឹង​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​កា​រវិ​វត្ត​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​កម្ពុជា ហើយ​គោរព​ចំពោះ​សិទ្ធិនៃ​ការ​ជ្រើសរើស​របស់​ប្រជាជន​កម្ពុជា នូវ​មាគ៌​៌ា​សម្រាប់​ការ​អភិវឌ្ឍ​របស់​ខ្លួន​ដែល​ស្រប​ទៅ​នឹង​ប្រវត្តិសាស្ត្រ ស្ថានភាព​សង្គម វប្បធម៌​និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយនឹង​ប្រទេស​ខ្លះ​ដែល​ធ្លាប់​មាន​ទស្សន​:​មិន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ នឹង​ត្រូវ​បាន​ថែ រក្សា​ពូន​ជ្រំ លើក​ស្ទួយ​ឱ្យ​ល្អ​ប្រសើរ ដែល​នឹង​មិន​ក្លាយជា​ចំណាប់​ខ្មាំង​នៃ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​ឡើយ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួល​ការ​គាំទ្រ​និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​ពេញទំហឹង ក្នុង​ការ​ដឹកនាំ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៦នៃ​រដ្ឋសភា​នេះ ឱ្យ​បាន​សម្រេច​ជោគជ័យ ធ្វើ​ឲ្យ​សង្គម​ជាតិ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធារ យុត្តិធម៌ និង​សមភាពសង្គម​កាន់តែ​បាន​ពង្រឹង ហើយ​កិត្តិយស កិ​ត្យា​នុភាព​ជាតិ​កាន់តែ​បាន​លើកកម្ពស់​ឡើង ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ។

ខ្ញុំ​សូម​សម្តែង​ការ​គោរព​និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​ជនរួមជាតិ​ទាំង​នៅ​ក្នុង​ប្រទេស​ទាំង នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្ដល់​ការ​គាំទ្រ​និង​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​៤១​ឆ្នាំ​កន្លង​ទៅ​នេះ​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងមូល សូមបន្ត​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជុំវិញ​រាជរដ្ឋាភិបាល​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ម្លប់​ដ៏់​ត្រជាក់​នៃ​អង្គ​ព្រះម​ហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង ដើម្បី​ឈាន​ឆ្ពោះទៅ​រក​អនាគត​ដ៏​រុងរឿង ។

ខ្ញុំ​សូម​សម្តែង​ការ​គោរព​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បណ្ដា​គណបក្ស​នយោបាយ និង​អង្គការ​នានា​នៃ​សង្គម​ស៊ី​វិល ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ចូលរួម​ដល់​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ការ​លើក​ស្ទួយ​អធិបតេយ្យ​ជាតិ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព និង​នីតិរដ្ឋ និង​ការ​អភិវឌ្ឍ ហើយ​បាន​ផ្ដល់នូវ​ទស្សនៈ​និង​មតិ​ជា​ច្រើន​ក្នុង​ស្មារតី​ស្ថាបនា​ជាគុណប្រយោជន៍​ដល់​ការ​ដឹកនាំ​របស់​រាជរ​ដ្ឋាភិ​​បាល ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​អំណរគុណ​ជា​អនេកប្បការ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្តជិត​ឆ្ងាយ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​នានា ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជាតាំងពី​ដំណាក់កាល​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍​រៀង​រហូត​មក ហើយ​ដែល​កំពុង​តែ​បន្ត​ពង្រឹង​និង​ពង្រីក​ថែម​ទៀត​នូវ​ទំនាក់​ទំនង​និងកិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ដើម្បី​បុព្វហេតុ​សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍ ។

សម្ដេច​តេ​ជោ​ថ្លែង​ថា «​សូម​អរគុណ​បងប្អូនជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ​គឺ​«​អរគុណ​សន្តិភាព​» ដែល​ខ្ញុំ​យល់​ថា​មាន​តម្លៃ​មិន​សាបសូន្យ​មិន​ថា​កន្លង​មក ថ្ងៃនេះ និង​ថ្ងៃក្រោយ ។ មនុស្ស​ទាំងអស់​គ្នា​ត្រូវការ​សន្តិភាព លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព ។«​អរគុណ​សន្តិភាព​» បាន​ក្លាយទៅជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ