ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​នៃ សង់​រួច​ក្នុងតម្លៃ៣៥.០០០$

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​នៃ ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​ទើប​តែ​សាង​សង់​រួចក្នុង​តម្លៃ​35.000$ ក្រោមការឧបត្ថម្ភ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​នៃ ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​ទើប​តែ​សាង​សង់​រួចក្នុង​តម្លៃ​35.000$ ក្រោមការឧបត្ថម្ភ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និងបាន​បើក​សម្ពោធ នៅព្រឹក​ថ្ងៃ​ទី​០៧ មក​រា​ ។

លោក​វរសេនីយ៍ទោ ​ហួ យ៉ៃ​ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ថ្លែង​ថា នៅ​ស្រុក​ព្រៃ​នប់​ក្នុង​ចំណោម​ឃុំ​ទាំង​១៥ ការ​សាងសង់​អគារ​ថ្មី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ គិត​មក​ត្រឹម​ដើម​ខែមករា​ ឆ្នាំ២០២០​នេះ បាន​ចំនួន​9​ឃុំ​ហើយ ក្រោម​ការ​ឧបត្ថម្ភ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ, លោក​ឧត្តមសេនីយ៍ទោ ​ជួន ណា​រិ​ន្ទ រួម​និង​សប្បុរសជន​នានា ក្នុង​នោះ៦​ឃុំ​ផ្សេង​ទៀត និង​រៀបចំ​សាងសង់​ថ្មី​ដូច​គ្នា​ជា​បន្ទាប់​ ។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​ខាងលើ លោក​ឧត្តមសេនីយ៍ទោ​ ជួន ណា​រិ​ន្ទ បាន​កោតសរសើរ​ចំពោះ​កង​នគរបាល​ស្រុក​ព្រៃ​នប់​ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​កន្លង​មក ​។ លោក​​ក៏បាន​ណែនាំ​បន្ថែម​ឱ្យ​​នគរបាល​គ្រប់​មូលដ្ឋាន​ សហការ​ល្អ​ជាមួយ​សមត្ថកិច្ច​ពី​អង្គភាព​ដទៃ​ទៀត និង​អ​ជ្ញា​ធរ​មូលដ្ឋាន ដើម្បី​ពង្រឹង​ចលនា​ភូមិ​ឃុំ​សុវត្ថិភាព និង​បង្ក្រាប​ជា​ដាច់ខាត​ទៅ​លើ​ជនល្មើស​ដែល​ប្រព្រឹត្តិ​បទល្មើស​បំផ្លាញ​សន្តិសុខ​ជាតិ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ។

ជាមួយនឹង​ការ​ឧបត្ថម្ភ​ថវិកា សម្ភារ​មួយ​ចំនួន​ដល់លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ប្រជា​ការពារ និង​អ្នក​ចូលរួម​ក្នុង​កម្មវិធី​នេះ លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ បញ្ជាក់​ថា​ កម្មវិធី​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​សិស្ស​ដែល​មានផ្ទះ​ឆ្ងាយ​មក​សាលារៀន​នៅ​ឃុំ​តា​នៃ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​រៀបចំ ដោយ​មាន​កិច្ចសហការ​ពី​លោក​ឧកញ៉ា​ទៀ វិចិត្រ នូវ​តែ​បន្ត​ធ្វើ​ទៀត ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ ​បាន​បំផុស​ចលនា​អោយ​ប្រជាពលរដ្ឋ សិស្ស​នុ​សិស្ស ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​អ្នក​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ដើម្បី​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ