ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤២០០លានដុល្លារជំនួយអឺរ៉ុប​មកកម្ពុជាពីឆ្នាំ១៩៩២ដល់២០២០ ឆ្នាំបន្តទៀតមិនទាន់ដឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ ក្នុងនាមជាដៃអភិវឌ្ឍន៍ដ៍សំខាន់មួយរបស់កម្ពុជាសហភាពអឺរ៉ុប និងដៃគូផ្សេងទៀតបានផ្តល់ជំនួយដល់កម្ពុជាប្រមាណ ៤ ២០០លានដុល្លារស្មើរនឹង៩% នៃហិរញ្ញប្បទាន សរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍​ទំាងអស់ដល់កម្ពុជា…

រាជធានីភ្នំពេញ ៖ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ ក្នុងនាមជាដៃអភិវឌ្ឍន៍ដ៍សំខាន់មួយរបស់កម្ពុជាសហភាពអឺរ៉ុប និងដៃគូផ្សេងទៀតបានផ្តល់ជំនួយដល់កម្ពុជាប្រមាណ ៤ ២០០លានដុល្លារស្មើរនឹង៩% នៃហិរញ្ញប្បទាន សរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍​ទំាងអស់ដល់កម្ពុជា ។

ក្រុមការងាររបស់កម្ពុជា និងអឺរ៉ុប បាន​​ជួប​ពិភាក្សាការងារ​ជាមួយគ្នា ដើម្បី​ពិភាក្សា​អំពី​ការ​ត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប-ដៃគូអឺរ៉ុប លើ​សេចក្តី​ព្រាង​យុទ្ធ​សាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពីកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា ឆ្នាំ២០២១-២០២៧ និងសេចក្តីព្រាង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ២០២១-២០២៧ បន្តទៀតកាលពីថ្ងៃ១១ មករា កន្លងមកនេះ ។

កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយករដ្ឋ​មន្រ្តី អគ្គលេខាធិការគណៈកម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ​ចំណែកតំណាងសហភាពអឺរ៉ុប និង​តំណាងដៃគូអឺរ៉ុប​ប្រចាំ​កម្ពុជា (ឆែក, បារាំង, អាល្លឺម៉ង់, ស៊ុយអ៊ែត និងស្វីស) ដឹកនាំ​ដោយ​លោក Franck Viault អគ្គទីប្រឹក្សា និង​ជា​ប្រធាន​ទទួល​បន្ទុក​ផ្នែក​កិច្ច​សហប្រតិបត្តិការ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ។ កិច្ចប្រជុំនេះធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ជំនួយរបស់សហភាពអឺរ៉ុប និងដៃគូនាពេលកន្លងមកដល់ប្រទេសកម្ពុជាសំដៅដល់វិស័យការងារអាទិភាពចំនួន៤ មានការអភិវឌ្ឍវិស័យសង្គមកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព ការអភិវហេដ្ឋារចនាសម្ព័ន្ធនៅទីគ្រុងនិងជនបទ និងអភិបាលកិច្ចនិងអន្តរវិស័យ។

កិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប និងដៃអឺរ៉ុបប្រចំាកម្ពុជា គ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ។ ដូច្នេះក្រុមការងារបច្ចេកភាគីទំាងពីរត្រូវបញ្ចប់សេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ឲ្យបានមុខ ។

បើសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១១ មករា ម្សិលមិញ ថា ក្រុមការងារកម្ពុជា និងសហភាពអឺរ៉ុប បានឯកភាពជាគោលការណ៍លើអាទិភាពសម្រាប់យុទ្ធសាស្រ្តរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍សម្រាប់កម្ពុជាឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់កម្ពុជា គឺការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការងារជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ