ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០២០៖ អង្ករកម្ពុជាត្រូវអឺរ៉ុបយក ពន្ធ កូវីដ១៩និងគ្រោះធម្មជាតិតែនាំ​ចេញបាន៧០ម៉ឺនតោន

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកបំផុត…

រាជធានីភ្នំពេញ ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកបំផុត ដែលស្រូវអង្ករកម្ពុជាពិសេសដំណើរការនាំអង្ករចេញ បានរងផលប៉ះពាល់ពីផលលំបាកនិងឧបសគ្គជាច្រើន ប៉ុន្តែគេនៅតែជំនះបាន ហើយជាលទ្ធផលការនាំអង្ករចេញបានច្រើនរហូតដល់ ៧០ម៉ឺនតោន ដែលជាពន្លឺឆ្ពោះទៅសម្រេសគោលដៅនាំអង្ករចេញឲ្យបាន១លានតោនក្នុងពេលខាងមុខនេះ។

បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ២០២០ការនាំអង្ករចេញជួបផលលំបាក ដោយការយកពន្ធរបស់សហភាពអឺរ៉ុប លើអង្ករនាំចេញរបស់កម្ពុជា វិបត្តិកូវីដ១៩ និងគ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងវិបត្តិការដឹកជញ្ជូនទំនិញតាមកប៉ាល់ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ដើម។ “តែកម្ពុជាគឺជាប្រទេសនាំចេញអង្ករមួយ ដែលប្រកបដោយមោទនភាព ក្នុងការដែលបានផ្គត់ផ្គង់ និងធានានូវសន្តិសុខស្បៀងទៅដល់ប្រទេសក្នុងតំបន់ ក៏ដូចជាសកលលោក”នេះជាការបញ្ជាក់របស់លោក សុង សារ៉ន។​

ឆ្នាំ២០២០កម្ពុជាបាននាំចេញអង្ករបានក្នុងរង្វង់ ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ទទួលបានជាង ៤៧០ លានដុល្លារអាមេរិក ដែលក្នុងនោះភាគច្រើន (៨0%) ជាអង្ករក្រអូប ដោយហេតុថា ការទទួលស្គាល់នូវគុណភាពអង្កររបស់កម្ពុជាមានការកើនឡើង នៅគ្រប់ទីផ្សារ ជាពិសេសប្រទេសចិន រួមមានហុងកុង និង ហ្គាបុង និងអូស្រ្តាលី។

លោក សុង សារ៉ន បានបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ ២០២១ នៅពេលមានវ៉ាក់សាំងកូវីដ១៩ ត្រូវបានរំពឹងទុកថា អាចជួយសង្គ្រោះអាយុជីវិត និងធ្វើឱ្យមានភាពប្រក្រតីឡើងវិញ និងការស្តារឡើងវិញ នៃសេដ្ឋកិច្ចនិងបន្តដំណើរដើម្បីជំរុញ និងនាំចេញអង្ករដែលមានគុណភាពខ្ពស់រ។ ក្នុងឆ្នាំ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដាក់ចេញនូវការសម្ពោធ ម៉ាកអង្ករក្រអូបគុណភាពខ្ពស់របស់យើង គឺម្លិះអង្គរ នៅប្រទេសចិន និងអឺរ៉ុប និងប្រភេទសែនក្រអូប០១ សម្រាប់ដាក់លក់នៅលើទីផ្សារ ផងដែរបើតាមការឲ្យដឹងរបស់លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ។

សូមជម្រាបថាក្រៅពីការមានកំណើនខាងនាំអង្ករចេញនៅឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញដំណាំយ៉ាងហោចណាស់៦មុខផ្សេងទៀតនៅក្រៅប្រទេដែរ ដែលមានដូចជាដំឡូងមី មៀនប៉ៃលិន ចេកអំបូងលឿង ស្វាយចន្ទី ស្វាយ​ ម្រេច ជាដើម។ ម្រេចដែលបរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥ ០០៥,៦៥តោន បានប្រាប់ប្រមាណ ២៥ ៤៩០ ២០០ដុល្លារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ