ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អៀរ​ឡង់​ក្លាយទៅជា​ប្រទេស​រឹត​បន្តឹង​កូវី​ដ​ ខ្លាំង​ជាងគេ​នៅ​អឺរ៉ុប

3 ឆ្នាំ មុន

អៀរ​ឡង់​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឥលូវ​នេះ​ប្រទេស​អៀរ​ឡង់​បាន​ផ្លាស់​ប្តូរ​ទៅ​រក​វិធាន​ការណ៍​កម្រិត​ទី​៥ សម្រាប់​ការ​ចាក់សោរ​ប្រទេស ដើម្បី​ការពារ​ការ​រីក​រាល​ដល់​នៃ​ជំងឺ​​កូ​វី​ដ​១៩​។ នេះ​គឺ​ការ​ចាក់សោរ​តឹង​រឹង​បំផុត​មួយ​នៅ​អឺរ៉ុប​។ នាយក​រដ្ឋមន្ត្រី​លោក Micheál Martin…

អៀរ​ឡង់​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឥលូវ​នេះ​ប្រទេស​អៀរ​ឡង់​បាន​ផ្លាស់​ប្តូរ​ទៅ​រក​វិធាន​ការណ៍​កម្រិត​ទី​៥ សម្រាប់​ការ​ចាក់សោរ​ប្រទេស ដើម្បី​ការពារ​ការ​រីក​រាល​ដល់​នៃ​ជំងឺ​​កូ​វី​ដ​១៩​។ នេះ​គឺ​ការ​ចាក់សោរ​តឹង​រឹង​បំផុត​មួយ​នៅ​អឺរ៉ុប​។

នាយក​រដ្ឋមន្ត្រី​លោក Micheál Martin បាន​ប្រកាស ពី​ការ​រឹតត្បិត​កាលពី​ថ្ងៃ​ច័ន្ទ នៅ​ពេល​ដែល​ករណី​របស់​ប្រទេស​នេះ​មាន​ចំនួន​ដល់​ទៅ ៥០,០០០​ករណី​។ ការ​រឹត​បន្តឹង​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​រយៈពេល ៦​ស​ប្តា​ហ៍​ដើម្បី​ដោះស្រាយ ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ជាមួយនឹង​ជំងឺ​នេះ​នៅ​ទូ​ទាំង​ប្រទេស​។

Ireland braces for strict six-week lockdown as Covid-19 cases surge -  France 24

លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា​៖ “​ល្ងាច​នេះ​ដូចដែល​យើង​គិត​អំពី ៦​ស​ប្តា​ហ៍​បន្ទាប់​នៃ​ការ​កើនឡើង​ការ​រឹត​បន្តឹង​ទៅ​កម្រិត​៥ យើង​ត្រូវ​តែ​ចាំ​ថា យើង​កំពុង​ធ្វើ​នេះ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​របស់​យើង និង​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​សហ​គមន៍​របស់​យើង​។​”

Ireland moves to highest level of Covid restrictions | Financial Times

នៅ​ក្រោម​វិធាន​ការណ៍​ថ្មី ប្រជាជន​ត្រូវ​បាន​ស្នើ​សុំ​ឱ្យធ្វើ​ការ​ពី​ផ្ទះ លើកលែងតែ​ផ្តល់​សេវាកម្ម​ចាំ​បាច់​។ ការ​ប្រមូលផ្តុំ​នៅ​តាម​ផ្ទះ​និង​សួនច្បារ ត្រូវ​បាន​ហាមឃាត់ ប៉ុន្តែ​មនុស្ស​នឹង​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យធ្វើ​លំ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​ជិត​ផ្ទះ​របស់​ពួក​គេ​។ សាលារៀន សេវាកម្ម​ថែទាំ​កុមារ និង​សេវាកម្ម​លក់រាយ​សំខាន់​ៗ នឹង​នៅ​តែ​បើក​ដំណើរការ​ក្រោម​ការ​រឹតត្បិត​។ រង្គសាល​ និង​ភោជនីយដ្ឋាន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​សម្រាប់​តែ​សេវាកម្ម​ដឹក​ដល់​ផ្ទះ​តែ​ប៉ុណ្ណោះ​។

Coronavirus: Northern Ireland's COVID-19 'circuit breaker' is 'too little,  too late' | UK News | Sky News

គួរ​បញ្ជាក់​ផង​ដែរ​ថា អៀរ​ឡង់​បាន​កត់ត្រា​ការ​កើនឡើង​ករណី​ឆ្លង​ជិត ២,០០០​ករណី​ថ្មី កាលពី​ស​ប្តា​ហ៍​មុន​ដែល​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ