ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្រ្តាលីសរសើរកម្ពុជាក្នុងការចូលរួមប្រយុទ្ធប្រឆំាងអំពើខុសច្បាប់នានាជាមួយសកលលោក

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ តាមរយៈឯកអគ្គរដ្ឋទូតប្រចំានៅកម្ពុជា ប្រទេសអូស្រ្តាលីបានកោតសរសើររដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងប្រយុទ្ធប្រចំាអំពីខុសច្បាប់នានាជាមួយសកលលោក មានដូចជា ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ អាជីវកម្មលើកុមារ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ អូស្រ្តាលីបានសរសើរកម្ពុជាដូច្នេះ នៅក្នុងជំនួបពិភាក្សាការងាររវាង…

រាជធានីភ្នំពេញ៖ តាមរយៈឯកអគ្គរដ្ឋទូតប្រចំានៅកម្ពុជា ប្រទេសអូស្រ្តាលីបានកោតសរសើររដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងប្រយុទ្ធប្រចំាអំពីខុសច្បាប់នានាជាមួយសកលលោក មានដូចជា ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ អាជីវកម្មលើកុមារ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

អូស្រ្តាលីបានសរសើរកម្ពុជាដូច្នេះ នៅក្នុងជំនួបពិភាក្សាការងាររវាង លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ។

លោក PABLO KANG បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ផងដែរ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលតែងតែបានចូលរួមចំណែកស្ទើរគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា តាមរយៈជំនួយក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម ជាអាទិ៍ និងការផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តនាពេលកន្លងមក ដូចជាច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាដើម។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការកសាងក្របខ័ណ្ឌគតិយុត្ត ការបង្រ្កាបបទល្មើស និងវិស័យអាទិភាពមួយចំនួនទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ