ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីតា​លី​រៀបចំ​ការ​រឹត​បន្តឹង​ថ្មី ដើម្បី​ទប់​នឹង​​ការ​កើនឡើង​កូ​វី​ដ

3 ឆ្នាំ មុន

អ៊ី​តា​លី​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​របស់​ប្រទេស​អ៊ី​តា​លី លោក Roberto Speranza បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អ៊ី​តា​លី​កំពុង​រៀប​ចំ​ការ​រឹតត្បិត​ទូ​ទាំង​ប្រទេស​រួម​ទាំង​ភាគី​ឯកជន​ផង​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នូវ​ករណី​ឆ្លង​កូ​វី​ដ​។…

អ៊ី​តា​លី​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​របស់​ប្រទេស​អ៊ី​តា​លី លោក Roberto Speranza បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អ៊ី​តា​លី​កំពុង​រៀប​ចំ​ការ​រឹតត្បិត​ទូ​ទាំង​ប្រទេស​រួម​ទាំង​ភាគី​ឯកជន​ផង​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នូវ​ករណី​ឆ្លង​កូ​វី​ដ​។

លោក Speranza បាន​និយាយ​ថា ប្រទេស​អ៊ី​តា​លី​ចាំបាច់​ត្រូវ​បន្ថែម​ការ​រឹតត្បិត​ បន្ទាប់​ពី​បាន​បន្ធូរបន្ថយ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ដោយសារ​តែ​វា​មាន​គោលបំណង​ដើម្បី​ជៀសវាង​ការ​ជាប់​គាំង​ជាតិ​ថ្មី​។ លោក​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍​ជាតិ RAI ថា​៖ “​ឥឡូវនេះ​យើង​ត្រូវការ​ការ​ផ្លាស់​ប្តូរ​ល្បឿន​និង​ធ្វើ​អន្តរាគមន៍​ជាមួយ​វិធាន​ការណ៍​នានា ដែល​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​ច្បាប់​ដែល​បាន​អនុម័ត​កាលពីមុន ដែល​អាច​ឱ្យ​យើង​ទប់ស្កាត់​ការ​រីក​រាលដាល​បាន​។​”

Italy reports 30 new deaths from coronavirus

ប្រទេស​អ៊ី​តា​លី​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ឈាន​ដល់​ចំនួន ៥០០០​ករណី​ថ្មី ជា​លើក​ដំបូង​ចាប់តាំងពី​ខែមីនា​។ លោក Speranza បាន​និយាយ​ថា លោក​បាន​ស្នើ​ឱ្យ​មានការ​ហាមប្រាម​លើ​ពិធី​ជប់​លៀង​ឯកជន ដែល​មាន​ទាំង​កុមារ​និង​មនុស្ស​ពេញវ័យ​ស្រប​ពេល​ដែល​ទីក្រុង​រ៉ូ​ម ក៏​នឹង​កំណត់​ពេលវេលា​សម្រាប់​បារ​និង​ភោជនីយដ្ឋាន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​របស់​ប្រជាជន​។

Italy, the epicenter of the COVID-19 pandemic in Europe: Part 2 Video - ABC  News

លោក Speranza បាន​និយាយ​ថា ការ​រឹតត្បិត​ថ្មី​នឹង​ត្រូវ​ពិភាក្សា​ជាមួយ​តំបន់​នានា​នៅ​ថ្ងៃ​ច័ន្ទ ហើយនឹង​ត្រូវ​បញ្ចូល​ក្នុង​ក្រឹត្យ​មួយ ដែល​លោកនាយក​រដ្ឋមន្ត្រី Giuseppe Conte អាច​ចុះ​ហត្ថលេខា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ