ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីតា​លី​នឹង​តម្រូវ​ឱ្យ​គ្រប់​គ្នា​ត្រូវ​តែ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ជា​ចាំបាច់

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ី​តា​លី បាន​និយាយ​ថា ​ម៉ាស់​នឹង​ត្រូវ​ពាក់​នៅ​គ្រប់​ទីកន្លែង​តាម​ទី​សាធារណៈ ក្នុង​ប្រទេស​អ៊ី​តា​លី​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល…

អ៊ី​តា​លី ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ី​តា​លី បាន​និយាយ​ថា ​ម៉ាស់​នឹង​ត្រូវ​ពាក់​នៅ​គ្រប់​ទីកន្លែង​តាម​ទី​សាធារណៈ ក្នុង​ប្រទេស​អ៊ី​តា​លី​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Roberto Speranza បាន​ប្រាប់​សភា​ជាន់​ទាប​របស់​ប្រទេស​ថា ការ​ពាក់​ម៉ា​សគឺ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​រំពឹង​ថា នឹង​ប្រកាស​ក្រឹត្យ​នេះ​នៅ​ថ្ងៃ​ពុធ បន្ទាប់​ពី​វា​ត្រូវ​បាន​ពិភាក្សា​ដោយ​គណៈរដ្ឋមន្ត្រី ហើយ​វិធាន​ការណ៍​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​។

តំបន់​នៅ​អ៊ី​តា​លី​ជា​ច្រើន នា​ពេល​កន្លង​មក បាន​សម្រេច​ឱ្យ​ការ​ពាក់​ម៉ាស់​គឺជា​ការ​អនុវត្ត​ចាំបាច់ តែ​មិន​ដែល​បាន​អនុវត្ត​លក្ខណៈ​ទូ​ទាំង​ប្រទេស​ទេ​។

លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រទេស​អ៊ី​តា​លី​រួម​ជាមួយ​ប្រទេស​អា​ល្លឺ​ម៉​ង់​គឺជា​ប្រទេស ដែល​សហគមន៍​អឺរ៉ុប​កំពុង​ធ្វើ​ឱ្យ​រលក​ទី​២ ប្រសើរ​ឡើង តែ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច»​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ cnn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ