ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្តល់​ជំនួយ​ជាង​៦៦​លាន​ដុល្លារ​​បន្ថែម​ដល់​កម្ពុជា​

3 ឆ្នាំ មុន

រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​ផ្តល់​ហិរញ្ញប្បទាន​សរុប​៦៦,២​លាន​ដុល្លារ​បន្ថែម​ដល់​កម្ពុជា សម្រាប់​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​វិស័យ​ធំ​ៗ​ចំនួន​៤ មាន​សុខភាព​សាធារណៈ អប់រំ កសិកម្ម និង​បរិស្ថាន​។ ក្នុង​នោះ​ហិរញ្ញប្បទាន​ជាង​៤៣​លាន​ដុល្លារ សម្រាប់​វិស័យ​សុខភាព​សាធារណៈ និង​អប់រំ ។…

រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​ផ្តល់​ហិរញ្ញប្បទាន​សរុប​៦៦,២​លាន​ដុល្លារ​បន្ថែម​ដល់​កម្ពុជា សម្រាប់​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​វិស័យ​ធំ​ៗ​ចំនួន​៤ មាន​សុខភាព​សាធារណៈ អប់រំ កសិកម្ម និង​បរិស្ថាន​។ ក្នុង​នោះ​ហិរញ្ញប្បទាន​ជាង​៤៣​លាន​ដុល្លារ សម្រាប់​វិស័យ​សុខភាព​សាធារណៈ និង​អប់រំ ។ ចំនួន​ជិត​២៣​លាន​ដុល្លារ លើ​កម្មវិធី​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​បរិ​សា្ថ​ន​។

លោក ជិន ប៊ុ​ន​ស៊ា​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជាមួយ​លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​(USAID) បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​រវាង​កាលពី​ថ្ងៃ​ទី​៨​ធ្នូ ឆ្នាំ​២០២០​នេះ​។ នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​លើ​«​ការ​បន្ថែម​ហិរញ្ញប្បទាន​កិច្ចព្រមព្រៀង​វិសោធនកម្ម​ស្តី​ពី ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អា​មេ​រិ​ក​» ដែល​ប្រកាស​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្នុង​សេក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​អា​មេ​រិ​កបាន​ផ្តល់​ហិរញ្ញ​ប្បទាន​ប្រមាណ ១២៨,៧​លាន​ដុល្លារ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។ គិត​ចាប់​ឆ្នាំ​១៩៩២ មក​ដល់​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​ពី​អា​មេ​រិ​ក​ប្រមាណ​១,៥​ពាន់​ដុល្លារ ស្មើនឹង​ជាង​៦%​នៃ​ទំហំ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍ​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ