ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់ឱ្យ​ប្រជាជន​របស់​ខ្លួន​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​ដោយ​ឥត​គិតថ្លៃ

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Paul Mango អនុប្រធាន​បុគ្គលិក​ផ្នែក​គោលនយោបាយ​នៃ​សេវា​សុខភាព​និង​មនុស្ស​របស់​សហរដ្ឋអាមេរិក បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ថា វា​ជា​សេចក្តី​ប្រាថ្នា​មួយ​ដែល​ថា គ្មាន​ជនជាតិ​អា​មេ​រិ​ក​ណា​ម្នាក់​នឹង​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​។…

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Paul Mango អនុប្រធាន​បុគ្គលិក​ផ្នែក​គោលនយោបាយ​នៃ​សេវា​សុខភាព​និង​មនុស្ស​របស់​សហរដ្ឋអាមេរិក បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ថា វា​ជា​សេចក្តី​ប្រាថ្នា​មួយ​ដែល​ថា គ្មាន​ជនជាតិ​អា​មេ​រិ​ក​ណា​ម្នាក់​នឹង​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​។

លោក​បាន​និយាយ​ថា​៖ “​បើ​និយាយ​ពី​គោលការណ៍​និង​សេចក្តី​ប្រាថ្នា យើង​ចង់បាន​ឱ្យ​គ្មាន​ជនជាតិ​អា​មេ​រិ​ក​ណា​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ពី​ហោប៉ៅ ដើម្បី​ចាក់​វ៉ាក់សាំង​ឡើយ​។ ហើយ​យើង​ខិត​ជិត​ដល់​សេចក្តី​ប្រាថ្នា​នេះ​ហើយ​។​”

សាកលវិទ្យាល័យ Oxford បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​សាកល្បង​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca បាន​បញ្ឈប់​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​មាន​ជម្ងឺ​ដែល​មិន​អាច​ពន្យល់​បាន នៅ​ក្នុង​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​។

COVID-19 vaccine will be free for Americans, say officials - The Week

សាកលវិទ្យាល័យ​ដែល​កំពុង​បង្កើត​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន AstraZeneca មិន​បាន​បញ្ជាក់​ថា តើ​ការ​សាកល្បង​នឹង​ចាប់ផ្តើម​នៅ​ពេល​ណា​ទេ​។ ក្រុមហ៊ុន AstraZeneca បាន​និយាយ​ថា ការ​សាកល្បង​នឹង​បន្ត​នៅ​ចក្រភព​អង់គ្លេស​តែ​ប៉ុណ្ណោះ ដោយ​បន្ថែម​ថា​ខ្លួន​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​នៅ​ទូ​ទាំង​ពិភពលោក ដើម្បី​កំណត់​ថា​តើ​ការ​សាកល្បង​ផ្សេង​ទៀត​អាច​ចាប់ផ្តើម​ឡើង​វិញ​នៅ​ពេល​ណា​។

មុន​ពេល​ផ្អាក ក្រុមហ៊ុន​បាន​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​វ៉ាក់សាំង Oxford នៅ​សហរដ្ឋអាមេរិក ក៏​ដូច​ជា​នៅ​ចក្រភព​អង់គ្លេស អា​មេ​រិ​កឡា​ទី​ន អាស៊ី អឺរ៉ុប និង​អាហ្វ្រិក​។

Absolutely on track': Health officials say 30,000 enrolled in COVID-19  vaccine trials so far

វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca គឺជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​បាន​ឆ្លង​បី​ដំណាក់កាល នៅ​សហរដ្ឋអាមេរិក​។ វា​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​សហព័ន្ធ​អា​មេ​រិ​ក​។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង Pfizer / BioNTec គឺជា​ក្រុម​ពីរ​ផ្សេង​ទៀត ដែល​មានការ​សាកល្បង​ដំណាក់កាល​ទី​៣ ដែល​កំពុង​ដំណើរការ​ផង​ដែរ ជាមួយនឹង​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ