ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​សួរសុខទុក្ខ ដល់​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៍

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​ស្តី​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មការិនី​ដែល​មាន​អ្នកខ្លះ​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​រួច​មក អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ក្នុង​ការងា​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​កម្មការិនី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ​។…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​ស្តី​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មការិនី​ដែល​មាន​អ្នកខ្លះ​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​រួច​មក អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ក្នុង​ការងា​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​កម្មការិនី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ​។ ការ​ចុះ​សួរសុខទុក្ខ​នេះ​ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ២០១៧ ដល់​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ចំនួន​៥៣​នាក់ នៅ​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​ស្រុក​គងពិសី​ដែល​រួម​ដំណើរ​ដោយ​លោក ឱ វ៉ា​ន់​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​ខេត្ត និង​លោក ចែ​ម ភឺន​រី​ម​វុ​ទ្ធី អភិបាលស្រុក​គងពិសី លោក ងាក់ ប៊ុ​ន​ធី អភិបាលស្រុក​បរ​សេដ្ឋ ព្រមទាំង​មន្ត្រី​ជា​ច្រើន​រូប​ទៀត​។ ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​នាំ​យក​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មការិនី​គ្រប់ពេលវេលា​។

ជាង​នេះ​ទៅ​ទៀត​ក្នុង​នាម​លោក​ជា​អភិបាលខេត្ត​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​បងប្អូន​ទាំងអស់​គ្នា​ក្នុង​គ្រា​ជួប​នូវ​ហេតុ​ការ​អាក្រក់​នេះ​ផង​ដែរ​។ ចំពោះ​អ្នក​ស្លាប់​ម្នាក់ និង​អ្នក​រង​របួសធ្ងន់​ស្រាល ជាង​៥០​នាក់ ឯកឧត្តម​បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នក​របួសធ្ងន់​ម្នាក់​ៗ ១០​ម៉ឺន​រៀល និង​អ្នក​របួសស្រាល​ម្នាក់​ៗ៥​ម៉ឺន​រៀល​។ លោក ចឹក បូ​រិ​ន្ទ បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ចំពោះ​កម្មការិនី​ទាំងអស់​សុទ្ធ​សឹង​ជា​អ្នក​រស់នៅ​ក្នុងស្រុក​បរ​សេដ្ឋ ហើយ​បម្រើ​ការងារ​នៅ​រោងចក្រ​វី​នី​ដ្រា​ហ្គ​ន ស្ថិត​ក្នុងភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ ផាត់ ច​ន្ធូ អត្តលេខ ២៨៨៩ អ្នក​ដេរ​ម៉ាស៊ីន​កុំព្យូទ័រ ឆ្នាំ​កំណើត ១៩-០១-១៩៨៨ រស់នៅ​ភូមិ​ក្អែក​លេង​ឃុំ​-​ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ ដោយឡែក​ជាង​៥០​នាក់​ទៀត មន្ត្រី​កំពុង​ស្រង់​ឈ្មោះ និង​ទីលំនៅ​។

សូម​រំលឹក​ថា​គ្រោះ​ដ្នា​ក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ២០១៧ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក នៅ​លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ត្រង់​ចំណុច​ភូមិ​អណ្ដូង​ច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ មាន​រថយន្ដ​ដឹក​កម្មករ ០១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ឆ្នូត ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-5411 មិន​ទាន់​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​អ្នកបើកបរ បើកបរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​បើកបរ​ទៅ​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ បាន​ទៅ​ប៉ះ​រថយន្ដ​១​គ្រឿង​ម៉ាក​KIA ពណ៌​ត្រី​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​1. 3-5637 មិន​ទាន់​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​អ្នកបើកបរ ដែល​កំពុង​តែ​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​ប៉ះ​គ្នា​បែក​កង់ បង្ក​គ្រោះថ្នាក់​ស្លាប់ និង​របួស​សរុប ៥៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ