ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គរាជទូខ្មែរនៅថៃស្លៀកឈុត ព្រះថោងនាងនាគក្នុងព្រឹត្តិការណ៍តំណាង១០០ប្រទេសចូលរួម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្លៀកបំពាក់ខ្មែរបុរាណក្នុងឈុត «ព្រះថោងតោងស្បៃនាងនាគ» បានបង្ហាញឲ្យបរទេសចំនួន១០០ប្រទេស បានឃើញនៅក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ នាទីក្រុងបាងកក ។ លោក…

រាជធានីភ្នំពេញ ៖ សម្លៀកបំពាក់ខ្មែរបុរាណក្នុងឈុត «ព្រះថោងតោងស្បៃនាងនាគ» បានបង្ហាញឲ្យបរទេសចំនួន១០០ប្រទេស បានឃើញនៅក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ នាទីក្រុងបាងកក ។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី បានស្លៀកឈុត«ព្រះថោងតោងស្បៃនាងនាគ» នៅក្នុងកម្មវិធីដែលមានដែលមានវត្តមាន លោកនាយករដ្ឋមន្រ្តីថៃចូលរួមដែរនោះ ។​

ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំង​រឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត ។ រៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស ។

ស្ថាតទូតកម្ពុជាកម្ពុជានៅក្រុងបាងកកឲ្យដឹងថា ការរបស់របស់តំណាងកម្ពុជានៅក្នុង កម្មវិធីដែលរៀបចំឡើង កាលពីសប្តាហ៍ទី១ ខែធ្នូនេះ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃផងដែរ ។

ព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ រៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹកក្រោមអធិបតីភាព លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ